ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ថា កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មិន​ទាន់​បាត់បង់​ទេ


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Jeremy Hunt ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​សន្នីសីទ​សកល​ស្តី​ពី​សេរីភាព​សារព័ត៌មាន​ ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Jeremy Hunt ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​សន្នីសីទ​សកល​ស្តី​ពី​សេរីភាព​សារព័ត៌មាន​ ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Jeremy Hunt បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ «មិន​ទាន់​បាត់បង់​នៅ​ឡើយ​ទេ»។ លោក​បាន​បន្ថែម​ទៀត​ថា ទោះបីជា​ឱកាស​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បិទ​ក៏​ដោយ ក៏​គេ​នៅតែ​អាច​រក្សា​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​នៅ​បន្ត​ទៅ​មុខ​បាន​ដែរ។

លោក​ថ្លែង​ដូច្នេះ នៅ​មុន​ការ​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នានា​ចូល​មក​ដល់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដែល​នៅ​ក្នុង​ការ​ប្រជុំ​នេះ ពួកគេ​គ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

លោក Hunt បាន​បញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង់​មាន​ពេល​ជាង​មួយ​ឆ្នាំ​ទៀត​មុន​ពេល​មាន​សមត្ថភាព​អាច​កសាង​ឧបករណ៍​នុយក្លេអ៊ែរ​បាន។

ការ​លើក​ឡើង​ទាំង​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​កំណត់​ហេតុ​លេច​ធ្លាយ​របស់​អតីត​ឯក​អគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក Kim Darroch ដែល​រិះគន់​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្នុង​កំណត់​ហេតុ​ដែល​សរសេរ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ លោក Darroch បាន​សរសេរ​ថា ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​រដ្ឋបាល​លោក Trump «គឺ​ជា​ការ​បំផ្លាញ​បែប​ការទូត» ប្រឆាំង​នឹង​លោក​អតីត​ប្រធានាធិបតី Barack Obama៕

XS
SM
MD
LG