ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ​អ៊ីរ៉ង់​សាក​ល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​


រូបឯកសារ៖ មីស៊ីល ​Shahab -3 របស់​អ៊ីរ៉ង់​ដែល​អាច​បាញ់​បាន​ចម្ងាយ​១,៨០០​គីឡូម៉ែត្រ។
រូបឯកសារ៖ មីស៊ីល ​Shahab -3 របស់​អ៊ីរ៉ង់​ដែល​អាច​បាញ់​បាន​ចម្ងាយ​១,៨០០​គីឡូម៉ែត្រ។

ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​សាក​ល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​ដែ​ល​ធ្វើ​ឲ្យ​ការ​តាន​តឹង​រីក​កាន់​តែ​ធំឡើង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក។ ​នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​យោ​ធា​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។​

មន្រ្តី​រូប​នោះ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា​ អ៊ីរ៉ង់ ​បាន​បាញ់​កាំជ្រួច​មីស៊ីល ​Shahab -3 ​កាល​ពី​ថ្ងៃ​ពុធ​ដែលមិន​បាន​គម្រាម​កំហែង​ដល់​ការ​ដឹក​ជញ្ជូន​ឬ​មូលដ្ឋាន​យោ​ធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ទេ។​

កាំជ្រួច​នោះ​បាន​ហោះ​ចម្ងាយ​ប្រហែល​១,១០០​គីឡូម៉ែត្រ​បន្ទាប់​ពី​វា​បាន​បាញ់​បង្ហោះ​ចេញ​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​អ៊ីរ៉ង់​ ហើយ​បាន​ធ្លាក់​នៅ​ផ្នែក​ខាង​កើត​រដ្ឋ​ធានី​តេហេរ៉ង់។

មន្រ្តី​រូប​នោះ​និយាយ​ទៀត​ថា ​សហរដ្ឋ​អាមេរិក​បាន​តាម​ដាន​មើល​យ៉ាង​ដិត​ដល់អំពី​កន្លែង​សាក​ល្បង​របស់​អ៊ីរ៉ង់​នៅ​ពេល​ដែល​អ៊ីរ៉ង់ ​បាន​ប្រុង​ប្រៀបដើម្បី​បាញ់​បង្ហោះ។

​ការសាក​ល្បង​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​តាន​តឹង​នៅ​ក្នុង​តំបន់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ​ពេល​ថ្មីៗ​នេះ​លើ​កប៉ាល់​ដឹក​ប្រេង​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន) ដែល​បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ការពារ​តំបន់​នោះ​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​តាម​នាវា។

សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​អ៊ីរ៉ង់​មិន​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​នានា​ដែល​ទាក់​ទិន​នឹង​កាំជ្រួច​ឆ្លង​ទ្វីប​ដែល​មាន​សមត្ថភាព​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ។

​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​នេះ៕

XS
SM
MD
LG