ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក អំពាវនាវ​ឲ្យ​មាន​ការ​ផ្តោតលើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​អ៊ីរ៉ង់ និង​គុយបា


លោក Bob Corker (ខាងលើ) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ដែល​ជាប្រធាន​គណៈ​កម្ម​ការ​​នេះ​មិន​បាន​លើក​យក​រឿង​បញ្ហា​សិទិ្ធ​មនុស្ស​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់​ឬ​ប្រទេស​គុយបា​ មក​ជជែក​ដេញ​ដោល​ទេ ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ថា​មាន​ភាព​ទូលំទូលាយ​ជាង​នៅ​លើ​ឆាក​អន្តរជាតិ​។
លោក Bob Corker (ខាងលើ) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ដែល​ជាប្រធាន​គណៈ​កម្ម​ការ​​នេះ​មិន​បាន​លើក​យក​រឿង​បញ្ហា​សិទិ្ធ​មនុស្ស​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់​ឬ​ប្រទេស​គុយបា​ មក​ជជែក​ដេញ​ដោល​ទេ ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ថា​មាន​ភាព​ទូលំទូលាយ​ជាង​នៅ​លើ​ឆាក​អន្តរជាតិ​។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នាំ​មុខ​គេ​ បាន​ប្រាប់​សមាជិក​សភា​អាមេរិក​ថា​ការ​បង្កើត​ចំណង​ការទូត​ជា​ប្រវត្តិ​សា​ស្រ្ត​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​គុយបាមិន​គួរការពារ​ប្រទេសទាំង​២​មិន​ឲ្យ​មាន​ការ​ពិនិត្យពិច័យ​យ៉ាងហ្មត់ចត់​របស់​អាមេរិកលើក​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នេះ​ទេ​។

​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស​ លោក Mark Lagon ជា​ប្រធាន​នៃ​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖​ ក្នុង​ប្រទេស​អ៊ីរ៉ង់និង​គុយបា សរអា​ត្រូវប្រើ​ប្រាស់អំណាចការទូត​របស់​ខ្លួន ដើម្បី​ពិនិត្យ​មើល​បញ្ហា​សិទ្ធិមនុស្ស ហើយ​មិន​ត្រូវ​បែង​ចែកវិស័យ​ការទូត​របស់​ខ្លួន ដើម្បី​ពិនិត្យមើល​តែ​លើ​សារៈ​សំខាន់​បញ្ហា​បរមាណូ ក្នុង​ករណី​ប្រទេស​អ៊ីរ៉ង់ និង សារៈ​សំខាន់​នៃ​ចំណង​ការទូត ក្នុង​ករណី​ប្រទេស​គុយបា។

លោកLagon បាន​បន្ថែម​ទៀត​ថា «ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បីស្តា​រ​ឡើងវិញ​នៅ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​គុយបា​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​មាន​សកម្មជន​សន្តិភាព ១០០ នាក់​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ជា​សារ​មិនល្អ​និង​ច្របូក​ច្របល់»។

លោក Bob Corker សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ដែល​ជាប្រធាន​គណៈ​កម្ម​ការនេះ​មិន​បាន​លើក​យក​រឿង​បញ្ហា​សិទិ្ធ​មនុស្ស​ទាក់ទង​នឹង​ប្រទេស​អ៊ីរ៉ង់​ឬ​ប្រទេស​គុយបា​ មក​ជជែក​ដេញ​ដោល​ទេ ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ថា​មាន​ភាព​ទូលំទូលាយ​ជាង​នៅ​លើ​ឆាក​អន្តរជាតិ​។

«បញ្ហា​ប្រឈម​ដ៍​ធំ​បំផុត​ដែល​យើង​មាន​ ទាក់ទង​ទៅ​និង​បញ្ហា​សិទ្ធិ​មនុស្ស​យើង​មាន​ផល​ប្រយោជន៍​ជា​មួយ ​រដ្ឋាភិបាល​ផ្សេងៗ​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ដល់​សមត្ថភាព​របស់​យើងក្នុង​ការ​ឃ្លាំ​មើល​ការ​រំលោភ​បំពាន​សិទ្ធិ »​។

លោក Tomasz Malinowski ជា​ឧបការី​របស់​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​រឿង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក៏​បាន​ធ្វើ​សក្ខីកម្ម​ដែរ។

លោក​ Malinowski បាន​ឆ្លើយ​តប​ទៅ លោក​ Corkerថា៖

«​ខ្ញុំ​គិត​ថា​វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​មាន​ការ​ស្មោះ​ត្រង់​ទាំង​ស្រុង។ ជា​ការ​ពិត​ណាស់​យើង​មាន​ផល​ប្រយោជន៍​ផ្សេង​ទៀត។ ​ខ្ញុំ​ច្រើន​តែ​មិន​ទទួល​ស្គាល់ការ​យល់​ឃើញ​ថា​ការ​ចង់លើក​កម្ពស់​សិទ្ធិ​មនុស្ស​របស់​យើង​និង ការ​ការពារ​សន្តិសុខ និង​ ភាព​រុងរឿង​របស់​យើង​ដែល​ជា​មូលដ្ឋាន​ផល​ប្រយោជន៍​ទាំង​អស់​ មាន​ការ​ប្រឆាំង​គ្នា​នោះ»។

លោក​ បាន​បន្ត​ថា៖

«​ខ្ញុំ​គិត​ថា​ពេល​ខ្លះ​យើង​ប្រឈម​មុខ​នឹង​ខាត់បង់រយៈ​ពេល​ខ្លី​ដែល​ពេល​ខ្លះ​យើង​ត្រូវការ​ធ្វើ​ការ​ជាមួយ​ប្រទេស​ខ្លះ​ឬ​អ្វី​មួយ​ដែល​មាន​សារៈសំខាន់​ចាំ​បាច់​ដល់​សន្តិសុខ​របស់​យើង​ឥឡូវ​នេះ​។ ហើយ​ជួន​កាលវា​អាច​នាំ​យើង​ផ្លាស់ប្ដូរគោល​នយោបាយរបស់​យើង​លើ​បញ្ហា​សំខាន់​ផ្សេង​ទៀត​»​។

លោក Robert Menendezសមាជិក​ព្រឹទ្ធសភា​អាមេរិក​គណបក្ស​ប្រជាធិបតេយ្យ​ដើម​កំណើត​គុយបា បាន​បន្ទោសការ​ពិភាក្សា​គ្នាទាក់​ទង​ទៅ​នឹង​ប្រទេស​គុយបា​ ហើយ​បាន​ថ្កោល​ទោស​សហការី​ក្នុង​សភា​របស់​លោក​ ពីព្រោះ​ពួកគេ​បាន​ទៅ​ទស្សនា​កោះ​ប្រទេស​កុម្មុយនិស្ត​។

«​ខ្ញុំ​ពិត​ភ្ញាក់​ផ្អើល​ព្រោះ​សហការី​របស់​យើង​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​ មិន​បាន​ជួប​ជាមួយ​សកម្មជន​សិទ្ធិ​មនុស្ស ​អ្នក​នយោបាយ​ប្រឆាំង​ អ្នក​កាសែត​ឯករាជ្យ​ណា​មួយ​ទេ​ បើ​សិន​ជា​ពួកគេ​បាន​ជួប​ ពួក​គេ​នឹង​រារាំង​កិច្ច​ប្រជុំ​ជា​មួយ​រដ្ឋាភិបាល​គុយបា»។

លោកMenendez បន្តទៀតថា៖

«​យើង​ត្រូវ​តែ​ឈប់​គិត​បែប​នេះ ពី​ព្រោះ​បើយើង​ផ្ញើ​សារ​ឲ្យ​ពិភពលោក​ដែល​ថា​គឺ​បើ​ចង់​ជួប​ម​ន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​មួយ​ហើយ​យើង​មិន​អាច​ជួប​ជាមួយ​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​នយោបាយ​ប្រឆាំង អ្នក​កាសែត​ឯករាជ្យ​នៅ​ប្រទេស​ចិន ​ប្រទេស​ម៉ាឡេស៊ី​ និង​ទី​កន្លែង​ណា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ពិភព​លោក​នោះ​ទេ វា​ជា​ការ​សោកស្តាយ​មួយ​នៃ​កិច្ចការ​ការបរទេស​សម្រាប់​សហរដ្ឋ​អាមេរិក »។

គ្មាន​នរណា​ម្នាក់​នៅ​គណៈ​ក​ម្មា​ធិ​ការ​នេះ​ឆ្លើយ​តប​ទៅ​នឹង​យោបល់​របស់​សមាជិក​ព្រឹទ្ធសភាដែលធ្វើ​ឡើង​នៅ​ជិត​ចុង​បញ្ចប់​នៃ​សវនាការ​ដែល​ត្រូវ​បាន​បញ្ចប់​ដោយសារ​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​នៅ​ព្រឹទ្ធសភា។

រដ្ឋបាល​លោក​អូ​បា​ម៉ា​បញ្ជាក់​ថា​ការ​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយរដ្ឋបាល​ទីក្រុង​ឡា​ហា​វ៉ា​របស់ប្រទេស​គុយបា​នឹង​ជំរុញ​សេរីភាព​ស៊ីវិល​និង​សិទ្ធិ​មនុស្ស​ដោយ​ការ​បង្កើន​ទំនាក់ទំនង​និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​។

ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែ​រ​ជាមួយ​ប្រទេសអ៊ីរ៉ង់​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ បាន​និយាយម្តង​ហើយ​ម្តង​ទៀត​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ខ្វែង​មតិគ្នា​ដ៏​ធ្ងន់​ធ្ង​រ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​តេរ៉ង់ លើ​បញ្ហា​ជា​ច្រើន ប៉ុន្តែការ​ចរចា​ដែល​បាន​ជា​ផល​នៃ​កិច្ចព្រមព្រៀង​នេះ​នៅ​ទីក្រុង​វីយេន គឺ​សំដៅតែ​ទៅ​លើ​កម្មវិធី​បរមាណូ​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ ៕

ប្រែ​សម្រួល​ដោយ ​មាន​ ឥស្សរាយស​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG