ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចុះ​ទស្សនកិច្ច​នៅ​គុយបា​


សមាជិកព្រឹទ្ធសភាអាមេរិក​ លោកស្រី​ Amy Klobuchar (ខាងលើ) នឹង​ចូល​រួម​ជាមួយ​លោកស្រី​ Claire McCaskill​ នៅ​ក្នុង​ដំណើរ​បេសកកម្ម​ទៅ​ប្រទេស​គុយបា​។

មួយថ្ងៃ​ក្រោយពី​ស.រ.អាបានប្រកាស​ថា​ ខ្លួន​បន្ធូរបន្ថយ​ការ​រឹតត្បិតលើ​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​គុយបា​ចូល​មក​លក់​ក្នុង​ប្រទេស​ សមាជិកា​ពីរ​នាក់នៃ​ព្រឹទ្ធសភា​ស.រ.អា ​បាន​ចាប់ផ្តើម​បំពេញ​បេសកកម្មពាណិជ្ជកម្មបួន​ថ្ងៃ​នៅ​ក្នុង​ប្រទេសជា​កោះនោះ។​

លោកស្រី​ Claire McCaskill សមាជិកា​ព្រឹទ្ធសភា​ស.រ.អាខាង​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ Missouri នា​ប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា និង​លោកស្រី Amy Klobuchar សមាជិកា​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Minnesota នា​ប៉ែក​ខាង​ជើង​កណ្តាល​ស.រ.អា បាន​អញ្ជើញ​ទៅកាន់​ប្រទេស​គុយបា កាល​ពីថ្ងៃ​សៅរ៍ដើម្បី​ពិនិត្យមើល​ឱកាស​ថ្មីៗ​សម្រាប់​ការ​បើក​ចំហ​ជាមួយ​ប្រទេសនោះ។

កាល​ពី​ថ្ងៃ​សុក្រ​ស.រ.អា​ បាន​ប្រកាស​ថា​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​វិស័យ​ជំនួញ​ឯកជន គុយបា​ លក់ទំនិញ​និង​សេវា​នៅក្នុង​ស.រ.អា លើកលែងផលិតផល​ម្ហូបអាហារ​និង​កសិកម្ម ស្រា​ ផលិតផល​ថ្នាំជក់និង​វាយនភណ្ឌ​ខ្លះៗ​ប៉ុណ្ណោះ។​

លោកស្រី McCaskill បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​យក​ចិត្តទុកដាក់​ក្នុង​ការស្វែង​រក​អ្វី​ដែល​ក្រុមកសិករ​ក្នុង​រដ្ឋ Missouri អាចលក់ទៅ​ឲ្យ​ប្រជាជន​គុយបា​៕

XS
SM
MD
LG