ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ស.រ.អា.​ពន្យល់​ត្រួសៗ​ដល់​សមាជិកសភា​ស.រ.អា.​អំពី​កិច្ចព្រមព្រៀង​បរមាណូ​ជាមួយ​ចិន


រូបថតឯកសារ៖ គំរូ​ស្ថានីយ៍​ថាមពលបរមាណូ​របស់​ក្រុមហ៊ុន​បរមាណូ​ជាតិ​ចិន​ នៅ​ឯការ​តាំងពិព័រណ៍​បរមាណូ​ពិភពលោកមួយ ​ក្នុងខែតុលា ​ឆ្នាំ២០១៤ ក្នុង​ទីក្រុង​ Le Bourget ជិត​ទីក្រុង​ប៉ារីស។
រូបថតឯកសារ៖ គំរូ​ស្ថានីយ៍​ថាមពលបរមាណូ​របស់​ក្រុមហ៊ុន​បរមាណូ​ជាតិ​ចិន​ នៅ​ឯការ​តាំងពិព័រណ៍​បរមាណូ​ពិភពលោកមួយ ​ក្នុងខែតុលា ​ឆ្នាំ២០១៤ ក្នុង​ទីក្រុង​ Le Bourget ជិត​ទីក្រុង​ប៉ារីស។

​មន្ត្រី​ស.រ.អា.​ខាង​ផ្នែក​សន្តិសុខ​និង​ខាង​ថាមពល​បរមាណូ​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​និយាយ​ត្រួសៗ​ប្រាប់​ក្រុម​សមាជិក​សភា​ស.រ.អា.​អំពី​សំណើ​បន្ត​៣០ឆ្នាំ​ទៀត​នៃ​កិច្ច​ព្រមព្រៀងកិច្ច​សហ​ប្រតិបត្តិការ​ខាង​ថាមពល​បរមាណូ​របស់​ស.រ.អា.​ជា​មួយ​ប្រទេស​ចិន។​

ការ​ប្រជុំ​បិទ​ទ្វារ​នេះ​នៅ​ក្នុង​រដ្ឋធានី​វាស៊ីនតោន​ បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​សភា​ចាប់​ផ្តើម​ពិចារណា​ថា​តើ​នឹង​ធ្វើ​ឱ្យ​មាន​ជា​ថ្មី​នូវ​កិច្ច​ព្រមព្រៀង​នេះ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​៣០​ឆ្នាំ​មុន​នេះ​ ហើយ​ដែល​នឹង​ផុត​កំណត់​នៅ​ដំណាច់ឆ្នាំ​នេះ​ឬ​បែប​ណា។

កិច្ចព្រមព្រៀង​ថ្មី​មួយ​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន ​ដែល​ជា​ផ្សារ​ថាមពល​បរមាណូ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ​អាច​ទិញ​រេអាក់ទ័រ ​រចនា​ដោយ​ស.រ.អា.​ច្រើន​ថែម​ទៀត​និង​បច្ចេកទេសបរមាណូ​ដើម្បី​រចនា​ជា​ថ្មី​នូវ​សារធាតុ​ ព្លុយទោញ៉ូម​(plutonium) បាន​មក​ពី​ប្រេង​ដែល​ប្រើ​ប្រាស់​រួច​ហើយ។​

ដូច​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រទេស​ចិន​ដែរ​ ស.រ.អា.​មាន​កិច្ចព្រម​ព្រៀង​ថាមពល​បរមាណូ​បែប​នេះ​ចំនួន​២១ទៀត​ជា​មួយ​ប្រទេស​ឯទៀតៗ​ ដោយ​បន្ថែម​ទាំង​កោះ​តៃវ៉ាន់​ ហើយ​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​អំពាវនាវ​ដល់​សភា​ឱ្យ​អនុញ្ញាត​ឱ្យ​មាន​កិច្ចព្រម​ព្រៀងថ្មី​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

XS
SM
MD
LG