ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០២:៤៩ ១២.៣.២០២២

នាយករដ្ឋមន្ត្រី​ចិន ​ប្រកាស​ជួយ​អ៊ុយក្រែន ​ដែល​ធ្លាក់ចូល​ស្ថានភាព​«ធ្ងន់ធ្ងរ»

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ បាន​ហៅ​ស្ថានភាព​នៅ​ប្រទេស​អ៊ុយក្រែន​ថា ​«មាន​សភាព​ធ្ងន់ធ្ងរ» ហើយ​បាន​ប្រកាស​ជួយដើរ​«តួ​នាទី​ជាវិជ្ជមាន»​មួយ​ដើម្បី​សន្តិភាព​ខណៈ​ដែល​ចិន​បន្ត​បដិសេធ​ពុំ​ព្រម​រិះគន់​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។

ប្រទេស​ចិន​ ភាគ​ច្រើន​បាន​គាំទ្រ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​ដែល​ចិន​បាន​បដិសេធ​ពុំ​ព្រម ចាត់​ទុក​ថា​ជា​សង្គ្រាម​ឬ​ការឈ្លានពាន។ សហរដ្ឋ​អាមេរិក ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​និង​មិនពិត​ចេញ​ពី​ទីក្រុង​មូស្គូ។

ចិន បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៃ​ការចរចា​រវាង​ភាគី​ទាំង​អស់ ​ថ្វីបើ​ចិន​មាន​បទ​ពិសោធន៍​តិច​តួច​នៅ​ក្នុង​តួនាទី​បែប​នេះ​ហើយ​និង​មិន​ទំនង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភាគីអព្យាក្រឹត​ទេ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

០៣:២៩ ១២.៣.២០២២

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ផ្តល់​ជំនួយ​និង​ថវិកា​ដ៏​ធំ​ដល់​អ៊ុយក្រែន

កញ្ចប់​ជំនួយ​យោធា​និង​មនុស្សធម៌​បន្ទាន់​មួយ​ដែល​មាន​ទឹក​ប្រាក់​១៣.៦ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​ស្ថិត​ក្រោម​ការ​ឈ្លានពាន​និង​សម្ពន្ធមិត្ត​អឺរ៉ុប​ខាង​កើត​របស់​អាមេរិក​ បាន​ទទួល​ការអនុម័ត​យ៉ាង​ស្រួល​នៅទីបំផុត​ ពី​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ដោយ​ការ​ឈ្លាន​ពាន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​និង​បង្ខំ​មនុស្ស​ជាង​២លាន​នាក់​ទៀត​រត់គេច​ខ្លួន​នោះ​ ព្រឹទ្ធសភា ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដ៏​ធំ​មួយ​ដែល​មាន​ទឹក​ប្រាក់​១,៥លាន​លាន​ដុល្លារ​ដោយ​មាន​សំឡេង​គាំទ្រ​ ៦៨​សំឡេង​ទល់​នឹង​៣១​សំឡេង។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​និង​ពួក​គណបក្ស​សាធារណរដ្ឋ ​បាន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​អំពី​ការ​កើន​ឡើង​នូវ​អតិផរណា ​គោល​នយោ​បាយ​ថាមពល​និង​ការ​រឹតត្បិត​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ ពួកគេ បាន​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​ការបញ្ជូន​ជំនួយ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ប្រយុទ្ធ​ឥត​ងាករេ​ប្រឆាំង​នឹង​កង​កម្លាំង​ព្រៃផ្សៃ ​បាន​ក្លាយ​ជា​ការលើក​ទឹកចិត្ត​សម្រាប់​ពួក​អ្នក​បោះឆ្នោត​ជា​ច្រើន។

រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​នោះ​យ៉ាង​ស្រួល​កាលពី​ថ្ងៃ​ពុធ។ លោក​ប្រធានាធិបតី ​ប្រាកដ​ជា​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២១:៣០ ១២.៣.២០២២

មានការ​ប្រយុទ្ធ​គ្នាខ្លាំង​នៅ​ជិត​ទីក្រុង​កៀវ​និងទីក្រុង​ឯទៀតៗនៃ​ប្រទេស​អ៊ុយក្រែន

នៅថ្ងៃ​សៅរ៍​ មានការប្រយុទ្ធ​គ្នាដ៏​ខ្លាំង​នៅប៉ែក​និរតីនៃ​រដ្ឋធានី​កៀវនៃ​ប្រទេស​អ៊ុយក្រែននិង​នៅ​ក្នុង​ក្រុងមួយ​ចំនួន​ទៀត​នៅពេល​ដែលក្រុមទាហាន​រុស្សី​បាន​ប្រមូល​គ្នានៅ​ចម្ងាយ២៥គ.ម.ពី​រដ្ឋធានី។

គេបានឮស្នូរស៊ីរ៉ែន​ក្នុង​ក្រុង​មួយ​ចំនួនកាល​ពីពេល​យប់​ដែល​ព្រមាន​អ្នក​ក្រុង​អំពី​ការ វាយ​ប្រហារ​តាម​អាកាស។

ក្រសួងការពារ​ប្រទេសរុស្សី​បាន​បញ្ជាក់​ដែរ​ថា​ ពួក​គេបាន​បំផ្លាញមូលដ្ឋាន​កង​ទ័ព​អាកាសមួយនៅ​ជិត​ក្រុង Vasylkiv។ គេ​ក៏​បាននិយាយ​ដែរ​ថា ឃ្លាំង​គ្រាប់រំសេវ​មួយ​នៅ​ជិត​ទី​នោះក៏ត្រូវ​បានបំផ្លាញ​ដែរ។

ក្រសួងការបរទេស​អ៊ុយក្រែន បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍​កងកម្លាំង​រុស្សី​បាន​បាញ់​ផ្តក់​លើព្រះវិហារអ៊ីស្លាម​មួយ​ក្នុងក្រុង Mariupolដែល​មានមនុស្ស៨០នាក់ទៅ​ជ្រកនៅ​ទីនោះ។ គេ​បាននិយាយថា មនុស្សខ្លះក្នុង​វិហារ​អ៊ីស្លាមនេះជាអ្នក​មក​ពី​ប្រទេសតួកគី។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២២:២២ ១២.៣.២០២២

ប្រទេស​អ៊ីតាលី​រឹបអូស​យក​នាវា​កំសាន្ត​ទំនើប​បំផុត​របស់​មហាសេដ្ឋី​រុស្ស៊ី​លោកMelnichenko

ប៉ូលិស​អ៊ីតាលី​បាន​រឹបអូស​យក​មហា​នាវា​កំសាន្ត​ពី​មហា​សេដ្ឋី​រុស្ស៊ី​លោក Andrey Igorevich Melnichenko។ នេះ​បើ​តាម​ការិយាល័យ​របស់​អ៊ីតាលី​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ពាណិជ្ជករ​រូប​នេះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters។

នាវា​កំសាន្ត​ទំនើប​បំផុត​ដែល​មាន​ប្រវែង១៤៣ម៉ែត្រ​មាន​តម្លៃ៥៧៨លាន​ដុល្លារ​បាន​ត្រូវ​រឹប អូស​យក​នៅឯ​កំពង់ផែ​ Trieste នៅភាគ​ខាង​ជើង។ នេះ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​អ៊ីតាលី។

រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវា​កំសាន្តដែល​រចនា​ដោយលោក Philipe Starck និង​ស្ថាបនា​ដោយលោក Nobiskrug នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នាវា​កំសាន្តនេះជា​ទូកក្តោង​ធំ​បំផុត​មួយក្នុង​ពិភពលោក។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG