- ដោយ AFP
លោក Roscosmos ថា ការដាក់ទណ្ឌកម្មអាចបណ្តាលឲ្យស្ថានីយ៍អវកាសធ្លាក់មកលើផែនដី
ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscosmos បានព្រមានកាលពីថ្ងៃសៅរ៍ថាការដាក់ទណ្ឌកម្មរបស់ពួកបស្ចឹមប្រទេសប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឱ្យស្ថានីយ៍អវកាសអន្តរជាតិធ្លាក់ ហើយលោកបានអំពាវនាវឱ្យលុបចោលការដាក់ទណ្ឌកម្មទាំងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមលោក Dmitry Rogozin ថា ការដាក់ទណ្ឌកម្មទាំងនេះដែលខ្លះមាននៅមុនការ ឈ្លានពានរបស់រដ្ឋាភិបាលក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន អាចបង្អាក់កិច្ចប្រតិបត្តិការរបស់យានអវកាសរុស្ស៊ីបម្រើការឱ្យស្ថានីយ៍អវកាសអន្តរជាតិ។
ប្រធានទីភ្នាក់ងារអវកាស Roscosmos បានសរសេរតាមបណ្តាញTelegram ថា ជាលទ្ធផលផ្នែករុស្ស៊ីនៃស្ថានីយ៍នេះដែលជួយតម្រែតម្រង់តារាវិថីរបស់វាអាចរងផល ប៉ះពាល់ បណ្តាលឱ្យស្ថានីយ៍មានទម្ងន់៥០០តោននេះ«ធ្លាក់ចូលក្នុងសមុទ្រឬលើដី»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Reuters
លោក Putin ប្រាប់មេដឹកនាំបារាំងនិងអាល្លឺម៉ង់អំពីការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិបការបតីអាល្លឺម៉ង់លោកOlaf Scholz អំពីកិច្ចចរចារវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុងកៀវអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែននៅក្នុងការនិយាយទូរស័ព្ទរួមគ្នាបីនាក់នៅថ្ងៃសៅរ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលវិមានក្រឹមឡាំងមិនបាននិយាយក្បោះក្បាយអំពីអត្ថាធិប្បាយរបស់លោកPutin អំពីកិច្ចចរចានោះទេ គឺ១៧ថ្ងៃនៃការធ្វើសង្គ្រាមដែលបានចាប់ផ្តើមនៅពេលកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈមក។
កាលពីថ្ងៃសុក្រ លោកPutin បាននិយាយថា មាន«សញ្ញាវិជ្ជមានខ្លះ»ក្នុងកិច្ចចរចានោះ ដែលមានធ្វើក្នុងប្រទេសបេឡារុស តែលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
អនុប្រធានាធិបតីអាមេរិកបញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះប្រទេសនៅអឺរ៉ុបខាងកើតនៅក្នុងអូតង់
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ស្ថិតនៅក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានីក្រោយទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាសូរី ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ជាទីដែលអ្នកស្រីគូសបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិកចំពោះបណ្តាប្រ ទេសអឺរ៉ុបខាងកើតនៃអង្គការអូតង់ និងគាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរ ជាតិមួយលើរុស្ស៊ីពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យមួយរបស់អ៊ុយក្រែន។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីនជូនសេចក្តីប្រែសម្រួល។
រុស្ស៊ីបានបាញ់មីស៊ីលលើមូលដ្ឋានយោធាអ៊ុយក្រែន
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យទៅលើមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កិច្ចការរក្សាសន្ដិភាពនិងសន្ដិសុខ (International Center for Peacekeeping and Security) ដែលជាមូលដ្ឋានយោធាមួយនៅប៉ែកខាងលិចប្រទេសអ៊ុយក្រែននៅក្បែរព្រំប្រទល់រវាងអ៊ុយក្រែននិងប៉ូឡូញ។ កងកម្លាំងអង្គការអូតង់ (NATO) នៅក្នុងប្រទេសប៉ូឡូញស្ថិតនៅចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីនេះប៉ុណ្ណោះ។
សារព័ត៌មាន The New York Times បានរាយការណ៍ថា មីស៊ីលមួយចំនួនត្រូវបានគេស្ទាក់បង្អាក់បាន ប៉ុន្តែមីស៊ីលមួយចំនួនទៀតបានបាញ់ចំមូលដ្ឋានយោធានោះ ដែលបានបណ្ដាលឲ្យមានមនុស្សរងគ្រោះ។ មនុស្សចំនួន ៣៥ នាក់បានស្លាប់ ហើយមនុស្សចំនួន ១៣៤ នាក់ទៀតបានរងរបួស។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មូលដ្ឋានយោធានោះគឺជា «មូលដ្ឋានយោធាធំបំផុតមួយរបស់អ៊ុយក្រែន និងជាមូលដ្ឋានយោធាធំបំផុតនៅប៉ែកខាងលិចប្រទេសអ៊ុយក្រែន» ហើយក៏ជាទីតាំងដែល «អ៊ុយក្រែនធ្វើសមយុទ្ធយោធាភាគច្រើនបំផុតជាមួយនឹងបណ្ដាប្រទេសជាសមាជិកអង្គការអូតង់» ផងដែរ។
កាលពីថ្ងៃសៅរ៍ យោធារុស្ស៊ីបានបន្ដវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែនដោយប្រើកាំភ្លើងធំ និងការវាយប្រហារតាមអាកាស៕