វិធានការដែលមានទឹកប្រាក់១៣ពាន់លានដុល្លារនឹងធ្វើការឆែកឆេរប្រវត្តិរូបយ៉ាងខ្លាំងចំពោះមនុស្សក្មេងៗដែលទិញកាំភ្លើងដើម្បីកុំឱ្យកាំភ្លើងនេះធ្លាក់ចូលក្នុងដៃពួកអ្នកប្រព្រឹត្តបទ ល្មើសហិង្សាក្នុងប្រទេស។
ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew លើអ្នកសារព័ត៌មានជិត ១២.០០០នាក់ រកឃើញថាអ្នកសារព័ត៌មានចំនួន ៧៧% ថា ប្រសិនបើពួកគេមានឱកាសធ្វើវាម្ដងទៀតឡើងវិញទាំងស្រុង ពួកគេនៅតែបន្តអាជីពក្នុងវិស័យព័ត៌មានដដែល។
ការលក់ប្រេងទៅឱ្យប្រទេសនៅក្នុងតំបន់អាស៊ីបានបង្កើនប្រាក់ចំណូលនៃការនាំចេញរបស់រុស្ស៊ី ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តកំពុងព្យាយាមកម្រិតលំហូរហិរញ្ញ វត្ថុដែលគាំទ្រការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានត្រៀមខ្លួនដើម្បីធ្វើវិភាគទានដ៏សំខាន់មួយក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ នៅក្រោមលក្ខខណ្ឌដែលថា ការដាក់ទណ្ឌកម្មតឹងតែងដោយប្រទេសលោកខាងលិចនឹងត្រូវលុបចោល។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ប៉ាស៊ីហ្វិកនោះ។
សេតវិមានក៏កំពុងព្យាយាមបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើនការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយតំបន់ប៉ាស៊ីហ្វិក បើទោះបីជារដ្ឋបាលលោក Biden កំពុងយកចិត្តទុកដាក់ខ្លាំងលើសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
សហរដ្ឋអាមេរិកក៏បានរឹតបន្តឹងលើការផ្តល់ទិដ្ឋាការប្រមាណ២.៦០០ករណីលើមន្ត្រីរុស្ស៊ីនិងបេឡារុស។
ការកើនឡើងនៃការដួលរលំអគារក្នុងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឱ្យប្រធានាធិបតីចិន លោក Xi Jinping អំពាវនាវឲ្យមានការត្រួតពិនិត្យបន្ថែមដើម្បីរកមើលភាពទន់ខ្សោយនៃការសាងសង់អគារ។
នាវាកម្សាន្ត Amadea ដែលមានតម្លៃប្រមាណ៣២៥លានដុល្លារត្រូវបានឃាត់ទុកមិនឱ្យចាកចេញពីប្រទេសហ្វ៊ីជីដែលស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងដោយសារតែមានការពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។
លោកក៏មានក្តីបារម្ភផងដែរដែលទីភ្នាក់ងារ WFP និងអង្គការផ្តល់ជំនួយផ្សេងៗទៀត មិនអាចចូលទៅដល់ទីកន្លែងដែលពលរដ្ឋអ៊ុយក្រែនត្រូវការជំនួយចាំបាច់ ដោយសារតែសង្គ្រាម។
លទ្ធផលនៃការបោះឆ្នោតនេះគឺ ៩៣សំឡេងគាំទ្រ ទល់នឹង២៤សំឡេងប្រឆាំង និង៥៨សំឡេងអនុប្បវាទ ដែលជាលទ្ធផលសំឡេងតិចជាងការបោះឆ្នោតពីរលើកមុនរបស់សន្និបាតនេះ ទៅលើសេចក្តីសម្រេចពីរកាលពីខែមុន ដែលទាមទារឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ការដកទ័ពរុស្ស៊ីចេញទាំងអស់ និងការការពារជនស៊ីវិល។
ក្រុមហ៊ុនផលិតរថយន្តវៀតណាមមួយ បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការបង្កើតរោងចក្រមួយក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិកដើម្បីផលិតរថយន្តប្រើថាមពលអគ្គីសនី ដោយសន្យាថា នឹងផ្តល់ការងារឲ្យមនុស្សប្រមាណ៧.៥០០នាក់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នាយករដ្ឋមន្ត្រីអូស្ត្រាលីនិងនូវែលសេឡង់ បានសម្តែងនូវក្តីបារម្ភកាលពីថ្ងៃចន្ទជុំវិញវត្តមានកងទ័ពចិននៅដែនកោះសូឡូម៉ុង (Solomon)។
លោក Blinken បានអះអាងថា ការវិនិច្ឆ័យនេះធ្វើឡើងដោយផ្អែកលើ «កិច្ចការត្រួតពិនិត្យដ៏ប្រុងប្រយ័ត្ន» មួយពីប្រភពស៊ើបការណ៍សម្ងាត់និងប្រភពសាធារណៈ ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានលើរុស្ស៊ីកាលពីខែកុម្ភៈមក។
កញ្ចប់ជំនួយយោធានិងមនុស្សធម៌បន្ទាន់មួយដែលមានទឹកប្រាក់១៣.៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែលស្ថិតក្រោមការឈ្លានពាននិងសម្ពន្ធមិត្តអឺរ៉ុបខាងកើតរបស់អាមេរិក បានទទួលការអនុម័តយ៉ាងស្រួលនៅទីបំផុត ពីសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសចិន ភាគច្រើនបានគាំទ្រប្រទេសរុស្ស៊ីនៅក្នុងជម្លោះដែលចិនបានបដិសេធពុំព្រម ចាត់ទុកថាជាសង្គ្រាមឬការឈ្លានពាន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Bidenនឹងប្រកាសនៅថ្ងៃសុក្រនេះរួមជាមួយ សហ ភាពអឺរ៉ុបនិងក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ឬG7ថា សហរដ្ឋអាមេរិក នឹងដកឋានៈ«អនុគ្រោះពន្ធ»
ព័ត៌មានផ្សេងទៀត