ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​បញ្ចូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញត្រូវ​បាន​ពន្យារពេល


ក្មេងៗ និង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​លើក​ដៃ​ និង​ស្រែក​ខ្លាំងៗ​ថា ពួកគេ​មិន​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នោះ​ទេ ក្នុង​បាតុកម្ម​មួយ​នៅ​ក្រុង Kutupalong ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៨។
ក្មេងៗ និង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​លើក​ដៃ​ និង​ស្រែក​ខ្លាំងៗ​ថា ពួកគេ​មិន​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នោះ​ទេ ក្នុង​បាតុកម្ម​មួយ​នៅ​ក្រុង Kutupalong ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៨។

ដំណើរការ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ត្រឡប់​ទៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ ដែល​បាន​ព្រមព្រៀង​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃអង្គារ​នេះ ​ត្រូវ​បាន​ពន្យារពេល​ហើយ។

គេ​នៅ​មិនទាន់​ដឹងច្បាស់​នៅឡើយ​ទេ​ថា​ ការ​បញ្ជូន​នេះ​ត្រូវ​ចាប់​ផ្តើម​នៅ​ពេលណា​នោះ​ទេ។
ប្រទេស​មីយ៉ាន់ម៉ា ​និង​ប្រទេស​បង់ក្លាដែស​ នាពេលថ្មីៗ​នេះ​ បាន​បញ្ចប់​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​រាប់សែននាក់​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ការ​បង្ក្រាប​យ៉ាង​ឃោឃៅ​ដោយ​ក្រុមយោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​ផ្តល់​ជំនួយ​ និង​ជនជាតិ​រ៉ូហ៊ីងយ៉ា​បារម្ភ​ថា​ ជនភៀសខ្លួន​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ទីតាំង​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Amnesty International ដែល​ធ្លាប់​បាន​ថ្កោលទោស​លើ​កិច្ចព្រមព្រៀងនោះ​ បាន​ហៅ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​បង់ក្លាដែស​ ដែល​ពន្យារ​ពេល​ដល់​ការ​ធ្វើដំណើរ​បញ្ជូន​ជន​ទាំងនោះ​ចូល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នោះ ថា​ជា​«ការ​សង្គ្រោះ​ជីវិត​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំងនោះ​ដែល​កំពុង​តែរស់​នៅក្នុង​ប្រទេស​បង់ក្លាដែស» ។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ Amnesty International បាន​ឲ្យ​ដឹង​ថា «កិច្ច​ព្រមព្រៀង​ដែល​បាន​ធ្វើឡើង​កាល​ពី​សប្តាហ៍មុន​ អាច​ធ្វើ​ឲ្យ​សុវត្ថិភាព​ និង​សិទ្ធិ​របស់​ជនរ៉ូហ៊ីងយ៉ា​ជាង៦សែននាក់​ ដែល​បាន​ភៀសខ្លួន​ពី​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ដោយ​ក្រុម​សន្តិសុខ​កាល​ពី​ឆ្នាំ​មុន​ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាង​ខ្លាំង។

ជនភៀសខ្លួន​ភាគច្រើន​ គ្មាន​បំណង​ចង់​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ទេ។

សហគមន៍​ជនជាតិរ៉ូហ៊ីងយ៉ា​ទាំងអស់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​គេដុត​បំផ្លាញ​ចោល​គ្មាន​សល់។ ជាងនេះ​ទៅទៀត​ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បាន​ប្រាប់​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ថា​ ការ​ធ្វើទុក្ខបុកម្មេញ​ដោយកងកម្លាំងសន្តិសុខ​មីយ៉ាន់ម៉ា​ រួមមាន ការបាញ់រះ​ ការចាប់រំលោភ​ និង​ការ​ដុតបំផ្លាញផ្ទះ​និង​ភូមិរបស់​ពួកគេ​ជា​ដើម៕

XS
SM
MD
LG