សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍លើប្រធានកងទ័ពមី យ៉ានម៉ាដែលប្រឈមការចោទប្រកាន់ពីការដឹកនាំយុទ្ធនាការបោសសម្អាតជនជាតិភាគតិចប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។
ឧត្តមសេនីយមីយ៉ាន់ម៉ា Maung Maung Soe បានស្ថិតនៅក្នុងចំណោមមនុស្ស៥២នាក់ដែលរងការចោទប្រកាន់ជាអ្នករំលោភសិទ្ធិមនុស្សទូទាំងសាកលលោកដែលទទួលរងការដាក់ទណ្ឌកម្មដោយក្រសួងរតនាគាសហរដ្ឋអាមេរិក។
អ្នកទទួលរងការដាក់ទណ្ឌកម្មនោះក៏រួមបញ្ចូលទាំងលោក Yahya Jammeh អតី តប្រធានាធិបតីនៃប្រទេសហ្គំប៊ីដែលសហរដ្ឋអាមេរិកនិយាយថា បានបង្កើតក្រុមអត្តឃាតដែលដឹកនាំដោយលោកដើម្បីធ្វើឃាតបុគ្គលដែលលោកកំណត់ថាបានគំរាមកំហែងដល់អំណាចរបស់លោក។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងទៀតថា ការដាក់ទណ្ឌកម្មនេះក៏បានដាក់លោកMukhtar Hamid Shahគ្រូពេទ្យផ្នែកវះកាត់ជាតិប៉ាគីស្ថានដែលប៉ូលិសរបស់រដ្ឋាភិបាលជឿជាក់ថា បានទាក់ទិននៅក្នុងការវះកាត់និងជួញដូរសរីរាង្គមនុស្សខុសច្បាប់។
លោកស្រី Gulnara Karimova ជាកូនស្រីរបស់ខ្មោចមេដឹកនាំផ្តាច់ការរបស់ប្រទេសអ៊ូសបេគីស្ថាន ក៏ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះដែរ បន្ទាប់ពីរងការចោទប្រកាន់ពីការជំរុញឲ្យមានសកម្មភាពឧក្រិដ្ឋកម្មរបស់អង្គការឧក្រិដ្ឋកម្មដែលមានការចាត់តាំងដោយមានទ្រព្យសម្បត្តិជាង១ពាន់៣រយលានដុល្លារ។
ការដាក់ទណ្ឌកម្មនោះបានធ្វើឡើងនៅក្រោមច្បាប់ Magnitsky ដែលអនុញ្ញាតឲ្យ រដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបុគ្គលបរទេសណាដែលរំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើពុករលួយ។ ហើយច្បាប់នោះមានគោលបំណងអនុ ញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើឲ្យជនបរទេសទាំងនោះមានការទទួលខុសត្រូវ។លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មនេះនឹងជួយធ្វើឲ្យប្រាកដថា នឹងមានសន្តិសុខរបស់សហរដ្ឋអា មេរិកនិងសម្ព័ន្ធមិត្តនិងបង្ហាញពីការតាំងចិត្តរបស់ប្រទេសអាមេរិកដើម្បីការពារសិទ្ធិមនុស្សនិងការប្រយុទ្ធអំពើពុករលួយ៕