ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិន្ទុ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ភាគច្រើន​មាន​ការ​ធ្លាក់​ចុះ​ក្នុងរយៈពេល​​១២ឆ្នាំចុងក្រោយជាប់ៗគ្នា


របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis។
របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis។

របាយការណ៍​ថ្មី​មួយ​ត្រូវ​ចេញ​ផ្សាយ​ដោយ​អង្គការ​ Freedom House ដែល​ជា​អង្គការឃ្លាំ​មើល​ឯករាជ្យ​និយាយ​ថា​គោលការណ៍​ប្រជាធិបតេយ្យ​ដូចជា​សេចក្តី​សុច្ចរិត​ខាង​ការ​បោះឆ្នោត​និង​សេរីភាព​កាសែត​ជា​ដើម​មាន​ភាព​ខ្សោយ​ជា​សាកល​ក្នុង​រយៈពេល១២ឆ្នាំចុងក្រោយជាប់ៗគ្នា។​

លោក Arch Puddington អ្នក​ប្រាជ្ញ​ល្បី​ឈ្មោះ​ខាង​ការ​សិក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​របស់​អង្គការ Freedom House បាន​មានប្រសាសន៍​ប្រាប់ VOA ​នៅ​មុនការ​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​នេះ​ថា «នៅ​ក្នុង​ករណី​នៃ​ឆ្នាំ២០១៧​មាន​ប្រទេស​ច្រើន​ជាង​មុន​ដែល​បាន​បង្ហាញ​ការ​ចុះថម​ថយ​សេរីភាព​ជាជាង​បាន​បង្ហាញ​ភាព​ល្អ​ប្រសើរ​ជាង​មុន»។

បើតាម​អង្គការ Freedom House ដែល​បាន​វិភាគ​ទិន្នន័យ​មក​ពី​ប្រទេស​១៩៥ក្នុង​ឆ្នាំ២០១៧​ឃើញ​ថា​ប្រទេស៨៨​បាន​ត្រូវ​ចាត់​ទុក​ថា ១មាន​សេរីភាព» ប្រទេស​៥៨ត្រូវ​ចាត់ទុក​ថា​ «មាន​សេរីភាព​មិន​គ្រប់គ្រាន់» និង​ប្រទេស​៤៩​បាន​ត្រូវ​កំណត់ថា «គ្មាន​សេរីភាព​ទេ» នៅ​ក្នុង​របាយការណ៍​ថ្មីៗ​បំផុត​របស់ខ្លួន។

នៅ​ក្នុង​ចំណោមការ​រក​ឃើញ​ធំៗនៃ​របាយការណ៍​នេះ​មាន​ចែង​អំពី​ការ​ចុះ​ខ្សោយនៃ​ស.រ.អា.ក្នុង​ឋានៈខ្លួន​ជា​ជើង​ឯក​ខាង​លទ្ធិប្រជាធិបតេយ្យដែល​ជា​ជំហរ​មួយ​មាន​ភាព​សាំញ៉ាំ​ថែម​ទៀត​ដោយសារ​ការ​ស៊ើបអង្កេត​ដែល​កំពុង​មាន​ធ្វើ​ដោយ​ស្មាក្តី​ពិសេស​អំពីការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ២០១៦។​

នៅ​ក្នុង​ទ្វីបអាស៊ី​ Freedom House បាន​គូស​បញ្ជាក់​អំពី​ការ​បង្កើនការ​បង្ក្រាប​នៅ​ក្រោម​កិច្ចដឹកនាំ​របស់​មេដឹកនាំ​ចិន Xi Jinping ថា​ជា​កត្តាមួយ​នាំ​ឱ្យ​ប្រទេសចិន​ធ្លាក់ចុះ​ក្នុង​លំដាប់​ប្រទេស «គ្មាន​សេរីភាព»។

នៅ​ក្នុង​ចំណោម​ពួក​ប្រទេស​ត្រូវ​ចាត់​ចំណាត់ថ្នាក់​ថា​ «មាន​សេរីភាព​មិន​គ្រប់គ្រាន់» ដូចជា​ប្រទេសភូមាជា​ដើម ពួក​អ្នកជំនាញនិយាយ​ថា​ការ​រក​ឃើញ​មាន​ភាព​ចម្រុះ​ ដោយ​និយាយ​យោង​ដល់​អន្តរកាល​របស់​ប្រទេស​នេះ​ពី​ការ​គ្រប់គ្រង​យោធា​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដោយមាន​វិបត្តិ​មនុស្សធម៌​

សែនអាក្រក់នៅ​ក្រោយ​ការរត់​គេច​ខ្លួន​នៃ​ពួក​ជន​អំបូរ Rohingya កាន់​សាសនា​ឥស្លាម​ច្រើននាក់ពី​ប្រទេស​ភូមា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ជិតខាង៕

XS
SM
MD
LG