ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង ស៊ើបអង្កេត​ការស្លាប់​មនុស្ស​២នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ AstraZeneca


រូបឯកសារ៖ មនុស្សម្នា ដើរកាត់​ផ្ទាំងបដា​ដែល​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​ឲ្យ​រក្សា​គម្លាត​ពីគ្នា​ក្នុង​សង្គម ក្នុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

អាជ្ញាធរ​កូរ៉េខាងត្បូង ​កំពុង​ស៊ើប​អង្កេត​អំពី​ការ​ស្លាប់​មនុស្ស​២នាក់ ដែល​អ្នក​ទាំង​២​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​ដែល​បាន​ស្លាប់​តែ​ប៉ុន្មានថ្ងៃ​ បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុមហ៊ុន AstraZeneca បាន​បញ្ជាក់​ថា ខ្លួន​បាន​ដឹង​ពី​ការ​ស៊ើប​អង្កេត​ដោយ​ទីភ្នាក់ងារប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កូរ៉េ​ ឬ KDCA ក៏ប៉ុន្តែថា​ សុវត្ថិភាព​នៃ​វ៉ាក់សាំង AstraZeneca ​បាន​ត្រូវ​សិក្សា​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការ​សាកល្បង​ដោយ​មាន​ទិន្នន័យ​បាន​បញ្ជាក់​ថា វ៉ាក់សាំង​នេះ​ជាទូទៅ​មានសុវត្ថិភាព។

អ្នកស្រី Jeong Eun-kyeong នាយក KDCA បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ «KDCA កំពុង​ស្រាវជ្រាវជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ ដើម្បី​បញ្ជាក់​ថា តើ​មាន​ជាប់​ទាក់​ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ដែរ ​ឬយ៉ាង​ណា»។

អ្នកជំងឺ​អាយុ​៦៣ឆ្នាំ​ម្នាក់​ដែល​ស្ថិត​នៅ​កន្លែង​ថែ​ទាំ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ខួរ​ក្បាល បាន​ចេញ​រោគសញ្ញា​ដែល​រួម​មាន​គ្រុន​ក្តៅ​ខ្លាំង បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​កាល​ពី​៤​ថ្ងៃ​មុន​នោះ។ បុរស​នេះ​ បាន​ត្រូវ​គេដឹក​ទៅ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​អង្គារ ក៏ប៉ុន្តែ​បាន​ស្លាប់​ បន្ទាប់​ពី​បាន​បង្ហាញ​រោគសញ្ញា​ឈាម​មាន​ជាតិ​ពុល ​និង​រលាក​សួត។

អ្នក​ជំងឺ​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់​ម្នាក់​ទៀត​មាន​អាយុ​ខ្ទង់​៥០​ឆ្នាំ​ប្លាយ​ដែល​មាន​ជំងឺ​បេះដូង​និង​ទឹកនោម​ផ្អែម​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ ​បន្ទាប់​ពី​គាំង​បេះដូង ក្រោយពីបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កាល​ពី​មួយ​ថ្ងៃ​មុន។

មជ្ឈមណ្ឌល KDCA បាន​បញ្ជាក់​ថា ​មាន​មនុស្ស​២០៧​នាក់ ​ដែលមាន​ប្រតិកម្ម​ក្រោយ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដោយ៣​ករណី​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​យ៉ាង​ខ្លាំង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG