ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់របស់គណបក្សនយោបាយដែលកំពុងមានទំនាស់គ្នាបានអះអាងនៅថ្ងៃពុធនេះថាក្រុមការងាររវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានឹងណាត់ជួបគ្នានៅថ្ងៃសុក្រនៅមន្ទីរព្រឹទ្ធសភាដើម្បីរកវិធីដោះស្រាយវិបត្តិនយោបាយដែលមានរយៈពេលជាច្រើនខែមកហើយ។
ជំនួបរវាងក្រុមការងារនៃគណបក្សគូជម្លោះទាំងពីរគឺជាជំនួបដើម្បីកំណត់របៀបវារៈសម្រាប់យកទៅដាក់ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរដែលគ្រោងធ្វើក្រោយពីកិច្ចប្រជុំក្រុមការងារ។
ក្រុមការងារនៃគណបក្សទាំងពីរមានសមាសភាពម្ខាងៗចំនួនបីរូប។គណបក្សសង្គ្រោះ ជាតិមានលោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន និងលោក ប៉ុល ហំម។ ចំណែកឯខាងគណបក្សប្រជាជនកម្ពុជាមានលោកព្រំសុខា លោក សក់ សេដ្ឋានិងលោក កើត រិទ្ធ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាគណបក្សរបស់លោកនឹងលើកយករបៀបវារៈចំនួនពីរសម្រាប់ចូលរួមតុចរចានៅថ្ងៃទី៣ខាងមុខនេះគឺកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទាមទារឱ្យបោះឆ្នោតឡើងវិញ។
លោកនិយាយថា៖«យើងមិនដឹងថាគណបក្សប្រជាជនប្រកាន់ជំហរយ៉ាងម៉េចទេ។ប៉ុន្តែចំពោះជំហរគណបក្សសង្គ្រោះជាតិរបៀបវារៈ២ហ្នឹងជារបៀបវារៈចាំបាច់ដែលត្រូវយកទៅចរចានៅក្នុងការប្រជុំថ្នាក់ដឹកនាំកំពូលហើយបើយើងមិនអាចទទួលយកនូវរបៀបវារៈទាំងពីរហ្នឹងបានទេនោះគឺថាការចរចាក៏មិនមានន័យអ្វីដែរ»។
ការណាត់ជួបគ្នារវាងគណបក្សគូជម្លោះទាំងពីរបានកើតមានឡើងក្នុងពេលដែលគណបក្សសង្គ្រោះជាតិបានបន្តដឹកនាំធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃនិងការដឹកនាំធ្វើបាតុកម្មរបស់ក្រុមកម្មករដើម្បីទាមទារដំឡើងប្រាក់ខែរហូតដល់១៦០ដុល្លារកំពុងតែញាំញ៉ីស្ថានភាពក្នុងប្រទេសកម្ពុជាក្រោយការបោះឆ្នោត។
លោក យឹម សុវណ្ណបានបញ្ជាក់ថាបើទោះបីជាមានជំនួបក្រុមការងារនៃគណបក្សទាំងពីរគ្រោងនឹងជួបគ្នាក៏ដោយក៏ការដឹកនាំធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅតែបន្តធ្វើជារៀងរាល់ថ្ងៃ។
លោកបានឱ្យដឹងថានៅថ្ងៃអាទិត្យខាងមុខគណបក្សសង្គ្រោះជាតិនិងដើរហែរក្បួនទ្រង់ទ្រាយធំជាងពេលមុនៗនៅពាសពេញទីក្រុងភ្នំពេញដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញនិងឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែង។
លោក ព្រំ សុខា ប្រធានក្រុមការងារខាងគណបក្សប្រជាជនកម្ពុជាមិនបានបញ្ជាក់អំពីរបៀបវារៈអ្វីដែលនឹងត្រូវដាក់ក្នុងពេលចរចាទេដោយលោកគ្រាន់តែបានបញ្ជាក់ថាគណបក្សទាំងពីរបានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី១៥និងទី១៧ខែកញ្ញាឆ្នាំ២០១៣ដែលបានសន្យាថានិងកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងចៀសវាងការប្រើប្រាស់អំពើហិង្សា។
លោកនិយាយថា៖«គណបក្សប្រជាជនចង់ឱ្យមានដំណោះស្រាយតាមការចរចាដោយសន្តិវិធីនេះឱ្យបានឆាប់រហ័សបំផុតដើម្បីជាផលប្រយោជន៏សម្រាប់ប្រជាពលរដ្ឋ»។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាគណបក្សទាំងពីរគួរតែបន្ទន់ឥរិយាបទរកគ្នាដើម្បីរកចំណុចត្រូវគ្នារួមមួយក្នុងការដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំង។
លោកបានឱ្យដឹងថាបើភាគីទាំងពីរនៅតែប្រកាន់ជំហរតឹងរៀងៗខ្លួននោះមិនអាចរកច្រកចេញសម្រាប់ការចរចាបានទេ។
លោកនិយាយថា៖«ប្រសិនបើអ្នកដឹកនាំនយោបាយទាំងសងខាងលោកមានសុឆន្ទៈខ្ពស់មានភាពចាស់ទុំនយោបាយឱ្យប្រាកដប្រជាគិតប្រយោជន៍ជាតិជាធំ។នោះគឺថាគួរតែជជែកឱ្យចំបញ្ហាគន្លឹះហើយរកឱ្យឃើញកាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតខាងមុខហ្នឹងឱ្យបានច្បាស់លាស់ជាមួយគ្នាទៅហើយនឹងកំណែទម្រង់អាចជាបញ្ហាឱ្យដោះស្រាយបាន ហើយ»។
គណបក្សសង្គ្រោះជាតិក្រោយពីប្រកាសលទ្ធផលបោះឆ្នោតបានបន្តដឹកនាំធ្វើមហាបាតុកម្មដើម្បីទាមទារឱ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតនិងពេលបច្ចុប្បន្នទាមទារឱ្យបោះឆ្នោតឡើងវិញព្រមទាំងបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕