វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៉ីបញ្ជាក់ឲ្យដឹងកាលពីថ្ងៃច័ន្ទថា មិនមានការកំណត់ពេលវេលាជួបគ្នាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សគ្រប់គ្រងប្រទេស ដើម្បីដោះស្រាយពីបញ្ហាជាប់គាំងនយោបាយនោះនៅឡើយទេ។
ការបដិសេធនេះកើតឡើងក្រោយពេលលោកខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងពីការយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចង់ឲ្យមានការជួបចរចាគ្នាពីបញ្ហាបោះឆ្នោតនៅថ្ងៃទី២ខែមករាខាងមុខ។
លោកសម រង្ស៉ី បានថ្លែងថា៖ «ខ្ញុំអត់ដឹងអីទាំងអស់។ ដូច្នេះអ្នកណាគេនិយាយអីស្រេចតែគេទៅ។ ខ្ញុំអត់មានទៅបញ្ជាក់ ទៅបដិសេធ និងអត់មានពេលទៅឆ្លើយតបរឿងអញ្ចឹងៗទេ»។
តែលោកសម រង្ស៉ីបានអះអាងថា លោកក៏មិនបិទទ្វារក្នុងការរកដំណោះស្រាយ រឿងបញ្ហាជាប់គាំងនយោបាយ និងបញ្ហាជាតិសំខាន់ៗដទៃទៀតដែរ ដូចជាការ ដំឡើងប្រាក់ខែកម្មករ បញ្ហាព្រំដែន និងបញ្ហាត្រូវរៀបចំស្ថាប័នរដ្ឋឡើងវិញតាម រយៈការបោះឆ្នោតជាថ្មី។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានអះអាងបន្ថែមដែរថា មិនមានការដាក់កាលបរិច្ឆទដើម្បីជួបគ្នានៅថ្ងៃទី២ខែមករានោះដែរ។
តែលោកខៀវ កាញ៉ារិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងនៅថ្ងៃច័ន្ទថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមថា នឹងជួបជាមួយលោកសម រង្ស៉ីនៅដើមខែមករា។
«នៅថ្ងៃនេះ(ច័ន្ទ)សម្តេចនាយករដ្ឋមន្ត្រីយល់ព្រមថា ឲ្យមានការជួបជុំគ្នាហើយ នៅថ្ងៃទី២ខែមករា។ តែលោកសម រង្ស៉ីលើកឡើងថា ឲ្យមានការនិយាយពីបញ្ហាប្រាក់បៀវត្សរ៍នេះគឺសម្តេចហ៊ុន សែនគាត់បាននិយាយហើយថា ការនិយាយគ្នា គឺបញ្ហាតែមួយទេគឺបញ្ហាការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោះឆ្នោត»។
កម្មកររោងចក្រនិងបាតុករគាំទ្រគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាកើនដល់ជាច្រើនសែននាក់ដើម្បីធ្វើបាតុកម្មប៉ុន្មានថ្ងៃជាប់ៗគ្នាកាលពីចុងសប្តាហ៍មុន។ ពួកគេទាមទារដោយអហិង្សាសុំឲ្យរដ្ឋាភិបាលនិងថៅកែរោងចក្រដំឡើងប្រាក់ខែ១៦០ដុល្លារចំពោះកម្មកររោងចក្រផង និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែងនិងបោះឆ្នោតឡើងវិញផងដែរ។
គណបក្សសង្គ្រោះជាតិបដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត និងមិន ទទួលស្គាល់សភា និងរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ទេ។ ការបដិសេធនេះដោយផ្អែកទៅលើភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងការបោះឆ្នោតដែលគណបក្សជំទាស់អះអាងថា បានធ្វើឲ្យមានការប្រែ ប្រួលលទ្ធផលឆ្នោត។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈ៦៨ក្នុងសភាដែលមានអាសនៈសរុប១២៣ ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ។ សមាជិកសភាគណបក្សជំទាស់ធ្វើពហិការមិនចូលប្រជុំសភាទេ រហូតមកទល់នឹងពេលនេះ។
គណបក្សជំទាស់ដែលប្រកាសពីការមិនផ្លាស់ប្តូរជំហរចំពោះការចរចាដោះស្រាយភាពជាប់គាំងនយោបាយនោះ បានដាក់លក្ខខណ្ឌថា បើគ្មានការដោះស្រាយភាពមិនប្រក្រតីតាមរយៈការស៊ើបអង្កេតមួយដោយឯករាជ្យនោះទេ នោះគណបក្សប្រជាជនកម្ពុជាត្រូវតែព្រមព្រៀងធ្វើការបោះឆ្នោតឡើងវិញតាមរយៈការរៀបចំស្ថាប័ន និងប្រព័ន្ធបោះឆ្នោតដែលឯករាជ្យ អាចទទួលយកបានព្រមគ្នា៕