ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រៀម​ខ្លួន​សម្រាប់​រដូវ​វស្សា​ខាង​មុខ​នេះ


ស្ត្រី​ម្នាក់​ដើរ​ឡើង​ទួល​មួយ​នៅ​ក្នុង​ជំរំ Kutupalong សម្រាប់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​១១ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់​ដើរ​ឡើង​ទួល​មួយ​នៅ​ក្នុង​ជំរំ Kutupalong សម្រាប់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​១១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅពេល​ដែល​នាង Halima Khatun ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស​គេច​ចេញ​ពី​ការ​បង្ក្រាប​របស់​យោធា​នៅ​ក្នុង​ភូមិកំណើត​របស់​នាង​ក្នុង​ប្រទេស​មីម៉ាន់ម៉ា​កាល​ពី​ឆ្នាំមុន​ នាង​បាន​សង់​ទីជម្រក​ធ្វើ​ពី​តង់​ប្លាស្ទិក​នៅ​លើ​ទី​ចំណោត​មួយ​ ដែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​នាង​អាច​រក​បាន។

ប៉ុន្តែ៨ខែ​ក្រោយ​មក​ទីចំណោត​នោះ​បាន​ស្រុត​ធ្លាក់​ចុះ​ ខណៈ​ដែល​រដូវ​រស្សារាល់ឆ្នាំ​ក្នុង​ប្រទេស​បង់ក្លាដែស​កំពុង​ចាប់​ផ្តើម​ ហើយ​នាង Khatun ភ័យ​ខ្លាច​ថា​ទីជម្រក​របស់​នាង​នឹង​ស្រុត​ធ្លាក់​ចូល​ក្នុង​ទឹក​ក្នុង​ពេល​ឆាប់ៗ​នេះ។

នាង​បាន​ប្រាប់ VOA ​ថា «យើង​មិន​បាន​មើល​ទេ​ថា​តើ​ទីតាំង​នេះ​រាបស្មើ​ឬ​ចោត​នោះ​ ដោយ​សារ​តែ​ពេលនោះ​យើង​ត្រូវ​ការ​ទីជ្រក​យ៉ាងខ្លាំង។ ឥឡូវ​នេះ​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់ ហើយ​យើង​កំពុង​រៀប​បាវ​ខ្សាច់​ទប់​ទឹក​ ប៉ុន្តែ​ទំនប់​នេះ​កំពុង​ធ្លាក់​ចូល​ក្នុង​ទឹក។ ទីទួលកំពុង​តែ​ស្រុត​ធ្លាក់​ចូល​ក្នុង​ទឹក»។

ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ភៀស​ខ្លួន​ទាំងអស់គ្នាគេច​ចេញ​ពី​ការ​បង្ក្រាប​របស់​ពួកយោធា​កាល​ពី​ឆ្នាំមុន។ ​ជនភៀសខ្លួន​ជិត៧សែននាក់​ភៀសខ្លួន​គេច​ចេញ​ពី​អំពើហិង្សា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ថា​ជា​ការ​បោះសម្អាត​ជាតិសាសន៍​ ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បដិសេធ។

ឥឡូ​នេះ​រដូវ​កាល​ខ្យល់ព្យុះ​កំពុង​បង្ក​ឧបសគ្គ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​កំពុង​រស់​នៅ​យ៉ាង​កកកុញ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅលើ​ភ្នំ​ជិត​ព្រំដែន​មីយ៉ាន់ម៉ា។

ខែឧសភា​ និង​ខែមិថុនា​គឺ​ជា​រដូវ​ដែល​នាំ​ខ្យល់​ព្យុះស៊ីក្លូន​ និង​ខ្យល់មូសុង​ទៅ​ភាគត្បូង​ក្នុង​ប្រទេស​បង់ក្លាដែស។ ក្រុម​ជំនួយ​មនុស្សធម៌​បាន​ព្រមាន​ពី​អាកាសធាតុ​អាក្រក់​ដែល​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​រអិល​បាក់ដី​ និង​ការ​រីករាលដាល​នៃ​ជំងឺ​នៅក្នុង​ជំរំ​ជនភៀស​ខ្លួននេះ៕

XS
SM
MD
LG