ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​​លើ​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ


រូបឯកសារ៖ លោក Shahbaz Sharif ​មេដឹកនាំ​បក្ស​ប្រឆាំង​ប៉ាគីស្ថាន ពេល​មក​ដល់​រដ្ឋ​សភា​ កាល​ពី​ខែ​សីហា ២០១៨។
រូបឯកសារ៖ លោក Shahbaz Sharif ​មេដឹកនាំ​បក្ស​ប្រឆាំង​ប៉ាគីស្ថាន ពេល​មក​ដល់​រដ្ឋ​សភា​ កាល​ពី​ខែ​សីហា ២០១៨។

​ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ចាប់​ខ្លួន​លោក​ Shahbaz Sharif ​មេដឹកនាំ​គណបក្ស​ប្រឆាំងលើ​បទ​ចោទ​ប្រកាន់​ពុក​រលួយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ពង្រីក​ការ​បង្ក្រាប​ប្រឆាំង​អំពើ​ពុករលួយ​របស់​ខ្លួន។

​ការិយាល័យ​ជាតិ​ទទួល​ខុស​ត្រូវ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់ពី​ការ​ចាប់​ខ្លួន​នោះ​ដោយ​និយាយ​ថា ​ការ​ចាប់​ខ្លួន​នោះ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ស៊ើប​អង្កេត​នៅក្នុង​កិច្ច​ផ្តួច​ផ្តើម​គម្រោង​ផ្ទះ​សម្បែង​ដែល​មាន​តម្លៃ​ថោក​នៅ​ក្នុង​ខេត្ត ​Punjab ​ខណៈ​ដែល​លោក​ជារដ្ឋ​មន្រ្តី​របស់​ខេត្ត​នោះ។

អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​ជា​ប្រធាន​គណបក្សសម្ព័ន្ធ​ភាព​-N​ ប៉ាគីស្ថាន​អ៊ីស្លាម​ឬ (PML-N)​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ ​ជា​ប្អូន​ប្រុស​របស់​លោកNawaz Sharif ​អតីតនា​យក​រដ្ឋ​មន្រ្តី​ដែល​ខ្លួន​លោក​បាន​ស្ថិត​នៅក្រោម​ការកាត់​ទោស​ពី​បទ​ពុករលួយ​ដែរ។

ជ័យ​ជម្នះជាប់ៗ​គ្នា​របស់​គណបក្ស​សម្ព័ន្ធ​ភាព​-N​ប៉ាគីស្ថាន​អ៊ីស្លាមឬ (PML-N) ​នៅ​ក្នុង​ខេត្ត ​Punjab ​ដែល​ជា​ខេត្ត​មាន​ប្រជា​ពលរដ្ឋ​ច្រើន​បំផុត​ហើយ​នឹង​ជា​ខេត្ត​មានធនធានច្រើន​ជាង​គេ​ក្នុង​ប៉ាគីស្ថាន ​អាច​ធ្វើ​ឲ្យ​លោក​ Shahbaz Sharif ​គ្រប់​គ្រង​ខេត្ត​នោះ​អស់រយៈ​ពេល​មួយ​ទសវត្សរ៍។ គណបក្ស​នោះ​បាន​ចាញ់​ការ​បោះឆ្នោត​កាលថ្ងៃ​ទី២៥ ​ខែ​មិថុនា​ ទៅ​គណ​បក្ស​ Tehreek-e-Insaf ​(PTI) ​របស់​នាយក​រដ្ឋ​មន្រ្តី Imran Khan។

ពួក​គេ​មេដឹកនាំគណបក្ស​សម្ព័ន្ធ​ភាព​-N​ ប៉ាគីស្ថាន​អ៊ីស្លាម​ឬ (PML-N) ​បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​របស់​ពួកគេ​ដោយ​បាន​ប្រកាស​ថា​ ចំណាត់​នេះ​ជា​ការ​ខុស​ច្បាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG