ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ម្នាក់​សម្រាប់​គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយ​ជីវិត


(រូប​ភាព​ឯកសារ) លោក Nawaz Sharif អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន (រូប​ឆ្វេង​ទី២) ចាកចេញ​ពី​ការិយាល័យ​ស៊ើបអង្កេត​រួម​ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
(រូប​ភាព​ឯកសារ) លោក Nawaz Sharif អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន (រូប​ឆ្វេង​ទី២) ចាកចេញ​ពី​ការិយាល័យ​ស៊ើបអង្កេត​រួម​ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

បេក្ខជន​ម្នាក់​សម្រាប់​គណបក្ស​របស់​លោក Nawaz Sharif អតីត​នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ​ដោយ​តុលាការ​ប្រឆាំង​គ្រឿង​ញៀន។ ​ការ​កាត់​ទោស​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​មុនការ​បោះឆ្នោត។​

លោក ​Hanif Abbasi ​ដែល​ត្រូវ​បាន​គេចាត់​ទុក​ថា ​ជា​បេក្ខជន​ដ៏ខ្លាំង​មួយ​រូប​សម្រាប់​គណបក្សប៉ាគីស្ថាន​មូស្លីម Nawaz ​នៅក្នុង​ការ​ស្ទង់មតិ​កាលពី​ថ្ងៃពុធត្រូវ​បាន​ផ្តន្ទាទោស​នៅក្នុង​សវនាការ​ដ៏​កម្រ​មួយ​ដែលធ្វើ​នៅ​ពេល​យប់​ជ្រៅ​កាលពី​ថ្ងៃ​សៅរ៍។ ​សំណុំរឿង​ដែល​មាន​អាយុ​ប្រាំ​មួយ​ឆ្នាំនេះ​ទាក់ទង​ទៅ​នឹង​ការ​ផ្គត់ផ្គង់​សារធាតុ​ ephedrine ​ដល់​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន។ ក្រុម​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​ជា​យូរមក​ហើយ​ថា ​ យោធា​ដ៏មាន​អំណាច​នៅ​ប៉ាគីស្ថាន​ រួមទាំង​ទីភ្នាក់ងារ​អន្តរ​សេវាកម្ម​ស៊ើប​ការណ៍​សម្ងាត់​បាន​ជ្រៀតជ្រែក​ក្នុង​នយោបាយ​ និង​កិច្ចការ​តុលាការ​ តែ​ក្រុមយោធា និង​ទីភ្នាក់ងារ​អន្តរ​សេវា​កម្ម​ស៊ើប​ការណ៍​សម្ងាត់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ Nawaz Sharif ដោយ​ផ្ទាល់​បានចោទ​ប្រកាន់​ថា​ ពួក​ឧត្តម​សេនីយ៍​បាន​កំណត់​គោល​សំដៅ​វាយ​ប្រហារ​លើ​គណបក្ស​របស់​លោក ​ដែល​ក្នុង​នោះ​មាន​បំភិត​បំភ័យ​បេក្ខជន​របស់​លោក​ឲ្យ​ផ្លាស់ប្តូរ​ភាព​ស្មោះត្រង់ជាពិសេសនៅ​ក្នុងខេត្ត ​Punjab។ ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ​លោក​ Shaukat Aziz Siddiqui ​ចៅក្រម​តុលាការ​កំពូល​នៅក្រុង​ Islamabad​ ​បានចោទ​ប្រកាន់​ជាសាធារណៈ​ថា​ ទីភ្នាក់ងារ​អន្តរ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ប្រើ​ឥទ្ធិពល​របស់ខ្លួន​លើ​ការ​សម្រេច​របស់​តុលាការ៕​

XS
SM
MD
LG