ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមឃ្លាំមើល​អ្នកសារព័ត៌មាន​ប្រកាស​ថា​ ស្ថានភាព​សារព័ត៌មាន​នៅ​ប៉ាគីស្ថាន​កំពុង​ទទួលរង​សម្ពាធ


រូបឯកសារ៖ របាយការណ៍របស់​គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​ ហៅកាត់ថា CPJ ស្តី​ពី​ការ​វាយប្រហារ​ទៅសេរីភាព​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ របាយការណ៍របស់​គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​ ហៅកាត់ថា CPJ ស្តី​ពី​ការ​វាយប្រហារ​ទៅសេរីភាព​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០១៧។

ក្រុម​ត្រួតពិនិត្យ​បណ្តាញ​ផ្សព្វផ្សាយ​សាកលលោក​បាន​ប្រកាស​ថា​ ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេសប៉ាគីស្ថាន​កំពុង​យ៉ាប់យ៉ឺន​ និង​បាន​ចោទ​ប្រកាន់​ពួកយោធា​ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​ថា​ បាន​ធ្វើ​ការបង្ក្រាប​យ៉ាង​ស្ងៀមស្ងាត់​ និង​មាន​ប្រសិទ្ធភាព​ និង​បាន​លើកទឹក​ចិត្ត​ឲ្យ​មាន​ការ​ចាប់ពិរុទ្ធ​ដោយ​ខ្លួន​ឯង។

នៅក្នុង​របាយការណ៍​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​ហៅ​កាត់​ថា CPJ បាន​សរសេរ​រៀបរាប់​អំពី​ការ​រកឃើញ​នានា ​ដោយ​ផ្អែក​តាម​ការសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​អំឡុងពេល​ចុះ​ទៅ​បំពេញ​បេសកកម្ម​មួយ​ក្នុង​ប្រទេសប៉ាគីស្ថាន​នៅ​ឆ្នាំ​នេះ។ គណៈកម្មាធិការ CPJ បាន​គូស​បញ្ជាក់​ថា​ អាជ្ញាធរ​ប៉ាគីសា្ថន​បាន​គូររូប​របស់​បណ្តាញ​ផ្សព្វផ្សាយ ​ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ការសម្លាប់​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​រហូត​មក​ទល់បច្ចុប្បន្ន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកសារព័ត៌មាន។

លោក Steven Butlerអ្នក​សម្របសម្រួល​កម្មវិធី​របស់ CPJ​ ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​ «នៅ​ខណៈ​ដែល​មាន​ការ​ធ្លាក់ចុះ​នៃ​ការ​សម្លាប់​អ្នកសារព័ត៌មាន​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រឆាំង​នឹង​សម្ពាធ​នានា​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ចាប់ពិរុទ្ធ​ដោយ​ខ្លួន​ឯង និង​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ផង​ដែរ»។ របាយការណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា «ពួកយោធា​បាន​ចូល​ទៅ​តំបន់​មួយ​ចំនួន​ បានបំភិតបំភ័យ​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល និង​បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរាយការណ៍រិះគន់​រដ្ឋាភិបាល។

ការ​វាយប្រហារ​ហិង្សា​នៅក្នុង​ប្រទេសប៉ាគីស្ថាន​នៅ​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ បាន​សម្លាប់​អ្នក​ធ្វើ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន២២នាក់។ យោធា​ និង​ទីភ្នាក់ងារ​ស៊ើបអង្កេត​ ឬពួកយោធា​ពាក់ព័ន្ធ​នឹងនយោបាយ​ត្រូវបាន​សង្ស័យ​ថា​ជា​ ប្រភព​នៃ​ការវាយប្រហារ​ធ្ងន់ធ្ងរ​លើអ្នកសារព័ត៌មាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG