ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ាគីស្ថាន​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ


រូបភាពឯកសារ៖ រដ្ឋ​លេខាធិកា​រ​ក្រសួង​ការបរទេស​លោក Mike Pompeo ថ្លែង​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៨ មិថុនា​ ឆ្នាំ ២០១៨។
រូបភាពឯកសារ៖ រដ្ឋ​លេខាធិកា​រ​ក្រសួង​ការបរទេស​លោក Mike Pompeo ថ្លែង​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៨ មិថុនា​ ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ជួប​ពិភាក្សា​កម្រិត​ខ្ពស់​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ អំពី​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ដែល​ទំនាក់ទំនង​នេះ​បាន​ធ្លាក់​ចុះ​ទាប​កាល​ពី​ឆ្នាំ​មុន។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន លោក Pompeo បាន​និយាយ​ថា បេសកកម្ម​របស់​លោក​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន គឺ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ «ស្វែង​រក​វិថី​រួម​មួយ​ទាំង​អស់​គ្នា» និង​ដើម្បី​បំបែក​ភាព​ជាប់​គាំង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោក Pompeo ដែល​បាន​អម​ដំណើរ​ដោយ​នាយ​អគ្គសេនាធិការ​ចម្រុះ​លោក​ឧត្ដមសេនីយ៍ Joseph Dunford បាន​សង្កត់ធ្ងន់​អំពី​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន។

គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ផ្លូវការ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi និង​ក្រុម​របស់​លោក។

មន្ត្រី​អាមេរិកាំង​បាន​ប្រាប់ VOA ថា គណៈប្រតិភូ​អាមេរិក​ក៏​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ដាក់​ដោយ​ឡែក​ពី​នេះ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ប៉ាគីស្ថាន​លោក Imran Khan ដែល​ទើប​នឹង​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ជិត ៣ សប្ដាហ៍​មុន និង​មេបញ្ជាការ​យោធា​លោក​ឧត្ដមសេនីយ៍ Qamar Javed Bajwa ផង​ដែរ៕

XS
SM
MD
LG