ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​សុទិដ្ឋិនិយម​កំពុង​កើតមាន​នៅ​ឥណ្ឌា​ចំពោះ​ការផ្លាស់ប្តូរ​ច្បាប់​ដ៏​ចាស់​គំរិល​ដែល​ថា ការ​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​ខុស​ច្បាប់


សកម្ម​ជន​សិទ្ធ​ជន​ស្រឡាញ់ភេទ​ដូច​គ្នា​និង​អ្នក​គាំទញរ​របស់​ពួកគេ​កាន់​ប់េង​ប៉ោង​និង​បដា​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៧។
សកម្ម​ជន​សិទ្ធ​ជន​ស្រឡាញ់ភេទ​ដូច​គ្នា​និង​អ្នក​គាំទញរ​របស់​ពួកគេ​កាន់​ប់េង​ប៉ោង​និង​បដា​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៧។

សំឡេង​វាយស្គរ​ កាន់តែ​លាន់​ឮ​ខ្លាំង​ សម្រែក​ច្រៀង​និង​ចង្វាក់រាំ​កាន់តែ​រស់រវើក​ខណៈ​ដែល​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ធ្វើការហែ​ក្បួន​នៅ​ក្នុង​ក្បួន​មោទនភាព​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា (Queer Pride) ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​កាលពី​ពាក់កណ្តាល​ខែ​ដំបូង​នៃខែ​វិច្ឆិកា។

ការ​ប្រយុទ្ធ​តស៊ូ​របស់​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​លុប​បំបាត់​ច្បាប់​តាំង​ពី​សម័យ​អាណានិគម ដែល​បាន​ដាក់​ការ​រួមភេទ​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ជា​អំពើ​ឧក្រិដ្ឋ​ បាន​ឈាន​ដល់​ផ្លូវ​បត់​មួយ។ ច្បាប់​នេះ​ត្រូវ​បាន​លុប​បំបាត់​កាលពី​ឆ្នាំ​២០០៩​ ប៉ុន្តែ​ត្រូវ​បាន​យក​មក​អនុវត្ត​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​តុលាការ​កំពូល​ ហើយបាន​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ជន​ស្រឡាញ់​ភេទ​ដូចគ្នា។ ក៏ប៉ុន្តែ មាន​សញ្ញា​វិជ្ជមាន​ថ្មី​ថា សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់តុលាការ​កំពូល បាន​ត្រួស​ត្រាយ​ផ្លូវ ដើម្បីផ្លាស់ប្តូរ​ច្បាប់​ដែល នឹង​ត្រូវ​បាន​ត្រួតពិនិត្យ។

សំឡេង​វាយស្គរ​ កាន់តែ​លាន់​ឮ​ខ្លាំង​ សម្រែក​ច្រៀង​និង​ចង្វាក់រាំ​កាន់តែ​រស់រវើក​ខណៈ​ដែល​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ធ្វើការហែ​ក្បួន​នៅ​ក្នុង​ក្បួន​មោទនភាព​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា (Queer Pride) ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​កាលពី​ពាក់កណ្តាល​ខែ​ដំបូង​នៃខែ​វិច្ឆិកា។

ការ​ដង្ហែ​ក្បួន​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរសេចក្តី​សម្រេចជា​ប្រវត្តិសាស្រ្ត​របស់​តុលាការ​កំពូល​ដែល​បាន​ប្រកាស​ថា​ឯកជនភាព​គឺ​ជា​សិទ្ធិ​មូល​ដ្ឋានដែល​ត្រូវ​តែ​ការពារ ដែល​ក្នុង​នោះ រួមទាំង​ជម្រើស​ផ្លូវភេទ​ផងដែរ។

អ្នកស្រី Anjali Gopalan ជា​ស្ថាបនិក​របស់​មូលនិធិ Naz ដែល​ជា​មូលនិធិ​នាំ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ផ្នែក​ច្បាប់​ទាមទារ​សិទ្ធិ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នានៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជា​ង​គេ​ទី​ពីរ​ក្នុង​ពិភពលោក។ អ្នកស្រី​បាន​និយាយ​ថាការជំនុំជម្រះនឹង​មាន​ឥទ្ធិពល​សំខាន់​មួយ​នៅពេល​ដែល​តុលាការ​កំពូល​ត្រួត​ពិនិត្យ​ច្បាប់​ដ៏​ចាស់​គំរិលហៅ​ថា «ផ្នែក​៣៧៧»។

«តាម​ពិត​ទៅ ចៅ​ក្រម​ប្រាំ​នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​ ​បាន​ចោទ​សួរពី​សុពលភាព​នៃ​ច្បាប់​ផ្នែក​៣៧៧​នេះ។ សម្រាប់​ខ្ញុំ​ វា​ពិត​ជា​អស្ចារ្យ​។ ខ្ញុំ​បន់​ឲ្យ​ទទួល​បាន​ជោគជ័យ។ ខ្ញុំ​មាន​មាន​អារម្មណ៍​ធូរស្រាល​បន្តិច ក្រោយពី​ការវិនិច្ឆ័យ​លើ​ឯកជនភាព​នេះ»។

លោក Manak Matiyani សប្បាយចិត្តនៅ​ពេល​ដែល​ឮ​ថា តុលាការ​កំពូល​ថា បញ្ហា​មួយ​ចំនួន​មិន​មែន​ជា​ការងារ​របស់​រដ្ឋាភិបាល​ទេ។

«ក្នុង​ករណី​ដែល​វា​ជា​ការ​ព្រមព្រៀង​គ្នា​ ដែលអ្នក​មិន​មាន​បំណងធ្វើ​បាប​អ្នកណានោះ វាគឺ​ជា​រឿង​របស់​បុគ្គល ហើយ​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ថា​អ្នក​ជា​អ្នក​ណា តើ​អ្នក​នឹង​រស់នៅ​បែប​ណា ដែល​ធ្វើឲ្យយើង​ ​មាន​សង្ឃឹម​ច្រើន»។

មាន​ការ​ប្រឆាំង​នឹង​សិទ្ធិ​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​ ឥស្លាម និង​គ្រឹស្តសាសនា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សីលធម៌​សាធារណៈ។ ពួកគេ​និយាយ​ថា​សង្គម​ឥណ្ឌា ប្រឆាំងនឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​មាន​ប្រតិកម្ម​មិន​សមរម្យ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ។

ប៉ុន្តែ​ច្បាប់​ដែល​មាន​អាយុកាល ១៥៦​ឆ្នាំនេះ ដែល​នឹង​ដាក់ទោស​ដល់​អ្នក​ដែល​រួម​ភេទ​ជាមួយ​មនុស្ស​ភេទ​ដូច​គ្នា​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ដប់​ឆ្នាំ គឺ​កម្រ​នឹង​បាន​អនុវត្ត​ ហើយប្រជាជន​ក្នុង​តំបន់​អ្នកមាន​រស់នៅ ដូចជា​លោក Matiyaniជាដើម រស់នៅ​ដោយ​សេរី​ក្នុង​នាម​ជាអ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។

ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យក្រុម​មនុស្ស​ដែល​មិនសូវ​មាន​បុព្វសិទ្ធិ​ជួប​នឹង​ការយាយី។ លោក Pobir Hazara ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​មូលនិធិ Naz ដែល​លោក​ធ្វើ​ជា​ចុងភៅ ប៉ុន្តែលោក​មិន​បាន​ការទទួលស្គាល់​នៅ​ក្នុងទី​សាធារណៈ​នោះ​ទេ។

«នៅពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​នឹង​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​សួន​កម្សាន្ត​មួយ​ក្នុង​ថ្ងៃឈប់​សម្រាក​ ប៉ូលិស​បាន​លើក​ដៃ​ធ្វើ​សញ្ញា​ឲ្យ​យើង​ចេញ។ ពួកគេ​និយាយ​ថាអ្នកនឹង​បង្ក​ភាព​រំខាន ហើយគំរាម​ចង់​ឃុំ​ខ្លួន​ពួកយើង​បើ​យើង​មិន​ចាកចេញ»។

អ្នកស្រី Gopalan និយាយ​ថា​ កង្វះ​សិទ្ធិ​អាច​មានផលប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងៗ​គ្នា​ក្នុង​សហគមន៍។

«បើ​សិន​ជា​អ្នក​ណា​ម្នាក់​ដែល​មក​ពីសហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​គេ​រំលោភ​ផ្លូវភេទ វា​មាន​ការ​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការប្តឹង​ផ្តល់ ដោយ​សារ​តែ​នៅក្នុង​ច្បាប់​ផ្នែក​៣៧៧ មិន​បាន​ចាត់ទុក​ពួកគេ​ថា​ជា​ផ្នែក​មួយ​ក្នុង​សង្គម។ ដូច្នេះ​បើសិន​ជា​យើង​មាន​ច្បាប់​មួយ​ដែល​ការពារ​ពួកគេ​ យ៉ាងហោចណាស់​ពួកគេ​មាន​បង្អែក»។

ហេតុដូច​នេះ​ហើយ​បាន​ជា​លោក​ Matiyani និយាយ​ថា​ក្បួន​ដង្ហែ​នេះ​គឺ​ ​មិន​មែន​ត្រឹម​តែ​ជា​ការ​អបអរមោទនភាព​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ទេ។

«យើង​ត្រូវ​តែ​ចាំថា​ក្បួន​ដង្ហែ​នេះ​គឺ​នៅតែ​ជា​បាតុកម្ម​នៅឡើយ ដើម្បី​បង្ហាញ​ថា​សិទ្ធិ​របស់​ពួកគេ​នៅ​មិន​ទាន់ទទួល​បាន​នៅ​ឡើយ​ទេ»។

ការការពារ​ស្របច្បាប់សម្រាប់​ជម្រើស​ផ្លូវ​ភេទ ដែល​ជា​សិទ្ធិ​មួយ​ដែល​មិន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ភាគ​ច្រើននោះ ជា​អ្វី​ដែល​អ្នក​ចូល​រួម​សង្ឃឹម​ថា​នឹង​ទទួល​បាន៕


ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG