ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ស៊ើបអង្កេត​ការវាយប្រហារ​ដោយរថយន្ត​ភីកអាប់​បុក​នៅ​ក្រុង New Orleans ជា«អំពើ​ភេរវកម្ម»


ក្រុមអ្នកស៊ើបអង្កេតធ្វើការនៅកន្លែងកើតហេតុ បន្ទាប់ពីមនុស្សម្នាក់បានបើករថយន្តចូលទៅក្នុងហ្វូងមនុស្សនៅផ្លូវ Canal និងផ្លូវ Bourbon ក្នុងទីក្រុង New Orleans កាលពីថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥។
ក្រុមអ្នកស៊ើបអង្កេតធ្វើការនៅកន្លែងកើតហេតុ បន្ទាប់ពីមនុស្សម្នាក់បានបើករថយន្តចូលទៅក្នុងហ្វូងមនុស្សនៅផ្លូវ Canal និងផ្លូវ Bourbon ក្នុងទីក្រុង New Orleans កាលពីថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥។

បុរសម្នាក់​បានបើក​រថយន្តភីកអាប់​ចូល​ទៅ​ក្នុងហ្វូង​មនុស្ស​អបអរ​ថ្ងៃចូលឆ្នាំ​សកល នៅ​ព្រឹក​ថ្ងៃពុធ​នៅទីក្រុង New Orleans រដ្ឋ Louisianaហើយ​បាន​បាញ់​ប្រហារ​សម្លាប់​មនុស្ស ១០នាក់ និង​របួសជាង ៣៥នាក់​នៅ​ក្នុងការ​វាយប្រហារ​មួយ​ដែល FBI បាន​និយាយ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ថាជា​អំពើភេរវកម្ម។

មន្ត្រី​អនុវត្ត​ច្បាប់​បាន​និយាយ​ថា ជន​សង្ស័យ​ត្រូវ​បាន​សម្លាប់ ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ជាមួយ​ប៉ូលិស។

លោក Anne Kirkpatrick មេ​ប៉ូលិស​ក្រុង New Orleans បាន​និយាយ​កាលពី​ថ្ងៃពុធ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមទូរទស្សន៍​ថា «បុរស​ម្នាក់នេះព្យាយាម​បើកបុក​មនុស្ស​ជាច្រើន​តាម​ដែល​ខ្លួន​អាច​ធ្វើបាន។ លោក​តាំង​ចិត្ត​បង្កើត​ការ​សម្លាប់​រង្គាល​និង​បំផ្លិចបំផ្លាញ​»។

ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៣:១៥នាទី ព្រឹកថ្ងៃពុធ នៅ​ក្នុ​ងស្រុក French Quarter ដ៏​អ៊ូអរ​របស់ទីក្រុង New Orleans នៅ​ចំណុច​ប្រសព្វ​នៃផ្លូវ Canal និងផ្លូវ Bourbon។ ទីនេះ ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​ពោរពេញ​ទៅដោយ​«បា» និង​តន្ត្រី តំបន់​នេះ​ក៏​ត្រូវ​បាន​គេស្គាល់ផង​ដែរ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​ដ៏​ធំ​របស់​ខ្លួន។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការបើក​បុក ​អ្នក​បើក​បរ​បាន​ចុះ​ពី​ក្នុង​រថយន្ត ហើយ​បាន​បាញ់​តប​ទៅ​នឹង​សមត្ថកិច្ច​។ មន្ត្រី​ប៉ូលិស​បាន​បាញ់​តប​វិញ​ដោយ​សម្លាប់​ជនសង្ស័យ​នោះ។ ប៉ូលិស​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ពីរ​នាក់​បាន​រង​របួស ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មាន​ស្ថិរភាព។

ខណៈពេល​ដែល FBI មិន​បាន​ផ្តល់ឈ្មោះ​ជនសង្ស័យ​ជាសាធារណៈ​នោះ ទូរទស្សន៍ NBC News ដោយ​ដកស្រង់ប្រភពពីមន្ត្រី​អនុវត្ត​ច្បាប់ជាន់ខ្ពស់​បួននាក់​ដែល​មិនបញ្ចេញ​ឈ្មោះ បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា​មាន​ឈ្មោះ Shamsud Din Jabbar អាយុ ៤២ ឆ្នាំ។

ហើយ​គេហទំព័រ NOLA.com ដោយ​ដកស្រង់​ប្រភពពីមន្ត្រី​អនុវត្ត​ច្បាប់​មិន​ស្គាល់អត្តសញ្ញាណ​ម្នាក់ បាន​រាយការណ៍​ថា ជនសង្ស័យ​មានទង់​ជាតិក្រុម ISIS នៅ​ក្នុង​រថយន្ត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG