ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មនុស្ស​៥០នាក់​ស្លាប់ និង​​របួស​៥៣​នាក់​នៅ​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបរាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទដូចគ្នា​មួយ​


ក្រុម​បុគ្គលិក​សុខាភិបាល​ពិនិត្យ​សាកសព​មួយ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​សុខាភិបាល​ក្នុង​ក្រុង​ Orlando កាល​ពី​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៦។ ជនប្រដាប់​អាវុធ​មួយ​រូប​បាន​ធ្វើការ​បាញ់​ប្រហារ​នៅ​ខាង​ក្នុង​រង្គសាល​សម្រាប់​បុរសស្រឡាញ់ភេទ​ដូចគ្នា​ មុនពេល​ត្រូវ​បាន​សម្រាប់​ដោយ​ក្រុម​ប៉ូលិស SWAT។
ក្រុម​បុគ្គលិក​សុខាភិបាល​ពិនិត្យ​សាកសព​មួយ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​សុខាភិបាល​ក្នុង​ក្រុង​ Orlando កាល​ពី​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៦។ ជនប្រដាប់​អាវុធ​មួយ​រូប​បាន​ធ្វើការ​បាញ់​ប្រហារ​នៅ​ខាង​ក្នុង​រង្គសាល​សម្រាប់​បុរសស្រឡាញ់ភេទ​ដូចគ្នា​ មុនពេល​ត្រូវ​បាន​សម្រាប់​ដោយ​ក្រុម​ប៉ូលិស SWAT។

ប៉ូលិស​នៅ​ទីក្រុង Orlando ​រដ្ឋ Florida សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា មនុស្ស​ប្រហែល​ ៥០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​៥៣​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការបាញ់​ ប្រហារ​គ្នា​នៅ​ក្នុង​ក្លឹប​រាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទដូចគ្នា​មួយ។ ក្រុមអាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​ដោយ​សង្ស័យ​ថា ជា​អំពើ​ភេរវកម្ម។

ការបាញ់ប្រហារ​ដោយ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ក្លឹបរាត្រី Pulse ដែល​ជា​ក្លឹប​រាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទដូចគ្នា។ ខ្មាន់​កាំភ្លើង​ដែល​ប៉ូលិស​និយាយ​ថា មាន​ប្រដាប់​ទៅ​ដោយ​កាំភ្លើង​វែង​និង​កាំភ្លើង​ខ្លី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្លឹបរាត្រី​នោះ នៅ​ក្នុង​ការបាញ់​តទល់​គ្នា​ជាមួយ​នឹង​ប៉ូលិស។ ​

លោក​ស្នងការ​ប៉ូលិស John Mina បាន​ថ្លែង​ថា ជនសង្ស័យ​រូបនេះ​បាន​បាញ់​តដៃ​គ្នា​ជាមួយ​នឹង​ប៉ូលិស​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្លឹបរាត្រី​នោះ ហើយ​បន្ទាប់​មក​រូប​គេ​បាន​ត្រឡប់​ចូល​ទៅ​ក្នុងក្លឹបរាត្រី​នោះ​វិញ​និង​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង។ លោក​បាន​បន្ត​ថា ប៉ូលិស​៩​នាក់​បាន​ចូល​រួម​នៅ​ក្នុង​បាញ់​ប្រហារ​ត​ទល់​ជាមួយ​នឹង​ខ្មាន់​កាំភ្លើង​នោះ។

ប៉ូលិស​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​ថ្លែង​ថា ខ្មាន់​កាំភ្លើង​នោះ​ប្រហែល​ជាមាន​ទំនោរ​ទៅ​លើសាសនា​ឥស្លាម​ជ្រុលនិយម ហើយ​ហេតុការណ៍​បាញ់​ប្រហារ​នេះ ត្រូវ​បាន​គេ​ស៊ើបអង្កេត​ជា​សកម្មភាព​ភេរវកម្ម៕

XS
SM
MD
LG