ភ្នំពេញ —
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានត្អូញត្អែរប្រាប់លោកសុរិយា ប្រាសាទសុប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាអំពីការរំលោភសិទ្ធិមនុស្សថ្មីៗ មកលើគណបក្សប្រឆាំងពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា។
លោកកឹម សុខាបានប្រាប់ក្រុមអ្នកកាសែតក្រោយពីជំនួបប្រមាណ២ម៉ោងរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងលោកសុរិយានៅការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជាថា គណបក្សសង្គ្រោះជាតិបានទទួលរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា ក្នុងខណៈពេលដែលថ្នាក់ដឹកនាំគណបក្សនេះទៅសួរសុខទុក្ខថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខេត្តកោះកុង និងព្រំដែនអន្តរជាតិប៉ោយប៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកបាននិយាយថា៖ «ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស ជាពិសេស ការប៉ុនប៉ងគំរាមកំហែងមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅចុងក្រោយនេះ ដូចជានៅអន្លង់វែង នៅកោះកុង ហើយម្សិលមិញនៅប៉ោយប៉ែតជាដើមនេះ»។
ការបញ្ជាក់ប្រាប់របស់ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សប្រាប់មន្ត្រីអង្គការសហប្រជាជាតិនេះបានកើតមានឡើងចំពេលដែលលោកសុរិយ៉ាប្រាសាទសុប៊ែឌីកំពុងទស្សនកិច្ចក្នុងប្រទេសកម្ពុជាដើម្បីសិក្សាលើបញ្ហាការរំលោភសិទ្ធិមនុស្ស ក្រោយពេលបោះឆ្នោតនៅកម្ពុជា។
លោកសុរិយា ប្រាសាទសុប៊ែឌីគ្រោងនឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ។
នៅក្នុងអំឡុងពេលទស្សនកិច្ច លោកសុរិយ៉ាប្រាសាទសុប៊ែឌីក៏បានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃសុក្រនេះដែរ។
ក្រៅពីនិយាយអំពីបញ្ហារំលោភសិទ្ធិមនុស្ស លោកកឹម សុខាក៏បានបញ្ជាក់ប្រាប់លោកសុរិយ៉ា ប្រាសាទសុប៊ែឌីថា គណបក្សសង្គ្រោះជាតិអាចចូលរួមប្រជុំសភាបាន ដរាបណាគណបក្សប្រជាជនកម្ពុជាយល់ព្រមឲ្យមានការកែទម្រង់សមាសភាពគ.ជ.ប.ជាមុនសិន។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យបោះឆ្នោតជ្រើសរើសសមាសភាពគ.ជ.ប. ដោយសម្លេង២ភាគ៣នៅសភា។ ចំណែកឯគណបក្សប្រជាជនកម្ពុជាបានទាមទារឲ្យបោះឆ្នោតដោយសម្លេង៥០%បូក១វិញ។
លោកកឹម សុខាបានព្រមានថា ប្រសិនណាបើការទាមទារនេះមិនត្រូវបានដោះស្រាយនោះ អាចនឹងមានអ្វីកើតឡើង។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងមានអ្វីកើតឡើងទេ។
លោកនិយាយថា៖ «បើសិនជាបិទទ្វារចរចា គ្មានអ្នកណាដេកឪងាប់ទេ។ រឿងសម្ពាធពីអន្តរជាតិ ឬយ៉ាងម៉េច គេកែយ៉ាងម៉េច យើងអត់ដឹង។ វាអាចទាំងអស់។ ស្អីក៏វាអាចដែរ។ ប្រសិនណាបើច្រកមួយ ប្រសិនគេបិទច្រមុះយើង យើងមិនរកដង្ហើមតាមមាត់? បើសិនគេបិទមាត់យើង យើងមិនរកដង្ហើមតាមច្រមុះ?»
លោកព្រំ សុខា សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសទៅលើភាពជាប់គាំងនេះថា បណ្តាលមកពីគណបក្សសង្គ្រោះជាតិ។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែបញ្ជាក់ជំហរឲ្យមានការចរចាដើម្បីរកដំណោះស្រាយ។
លោកនិយាយថា៖ «ជាឧបសគ្គសម្រាប់ការចរចា...និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា គណបក្សប្រជាជនបិទផ្លូវចរចាទេ។ យើងនៅតែបើកទ្វារអញ្ចឹង។ ប៉ុន្តែសុំឲ្យគាត់ពិចារណាឡើងវិញ ដូចការលើកឡើង២ភាគ៣នេះ។ វាមិនមែនគ្រាន់តែលើកឡើងដើម្បីដោះស្រាយ លើកឡើងដើម្បីគាំង»។
លោកសន ម៉ាកឃីនថស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកជំរុញឲ្យគណបក្សទាំងពីរស្វែងរកការសម្របសម្រួលដើម្បីអត្ថប្រយោជន៍ពលរដ្ឋកម្ពុជា។
លោកនិយាយថា៖«ជំហររបស់ស្ថានទូតសហរដ្ឋអាមេរិកទាក់ទិននឹងនយោបាយកន្លងទៅនៅក្នុងប្រទេសកម្ពុជាគឺនៅតែដដែល។ យើងជំរុញឲ្យភាគីទាំងពីរ CPP និងCNRP ស្វែងរកការសម្របសម្រួលដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ បញ្ហានេះវាមានសារៈសំខាន់ខ្លាំងណាស់ ដែលភាគីទាំងពីរស្វែងរកដំណោះស្រាយដើម្បីលើកដំកើងការកែទម្រង់ដើម្បីលិទ្ធិប្រជាធិបតេយ្យ។ នេះជាការសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះឆ្នោតទាំងពីរ នៅតែមានជំហរផ្ទុយគ្នាទាក់ទិននឹងកំណែទម្រង់សមាសភាពគ.ជ.ប.៕