ភ្នំពេញ —
សំឡេងទ្រហោយំ ដែលកើតចេញដោយសារការរំជួលចិត្តពីសមាជិកក្រុមគ្រួសារជនជាប់ចោទ បានឮខ្ទរខ្ទារក្នុងបរិវេណតុលាការក្រោយពីតុលាការបានប្រកាសសាលក្រមរួច។
លោក កែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះនៅថ្ងៃសុក្រនេះ បានប្រកាសសាលក្រមនៅចំពោះមុខជនជាប់ចោទចំនួន១០ក្នុងសំណុំរឿងរោងចក្រយ៉ាកជីង ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខបួន។
លោកប្រធានចៅក្រមបានប្រកាសផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ឲ្យជាប់ពន្ធនាគាររយៈពេលចាប់ពី២ឆ្នាំនិង៦ខែរហូតដល់៤ឆ្នាំនិង៦ខែ។ ក៏ប៉ុន្តែអនុវត្តទោសជាប់ពន្ធនាគាររយៈពេលនៃការឃុំខ្លួនកន្លងមកតែប៉ុណ្ណោះ ហើយទោសទាំងប៉ុន្មានត្រូវព្យួរ មានន័យថា ជនជាប់ចោទទាំង១០នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
តុលាការក៏បានសម្រេចឲ្យជនជាប់ចោទចំនួនបួននាក់ ក្នុងចំណោម១០នាក់ ដែលរួមមានលោកវន់ ពៅ លោកចាន់ ពុទ្ធិស័ក លោកសុ គន្ធ សម្បត្តិពិសិដ្ឋ និងលោកថេង សាវឿងបង់ប្រាក់ពិន័យចូលថវិការដ្ឋក្នុងម្នាក់ៗចំនួន៨លានរៀលគឺ ប្រមាណ២ពាន់ដុល្លារសហរដ្ឋអាមេរិក។
ចំណែកឯនៅក្នុងសំណុំរឿងទាក់ទងនឹងព្រឹត្តិការណ៍នៅសួនឧស្សាហកម្ម កាណាឌីយ៉ា និងគល់ស្ពានស្ទឹងមានជ័យវិញ ដែលមានជនជាប់ចោទ១៥នាក់នោះ តុលាការបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពី១ឆ្នាំទៅ ៤ឆ្នាំ។ ក៏ប៉ុន្តែអនុវត្តទោសរយៈពេលនៃការឃុំខ្លួនក្នុងពន្ធនាគារកន្លងមក តែប៉ុណ្ណោះ។
ក្រោយពីប្រកាសសាលក្រម ក្រុមអ្នកសារព័ត៌មានត្រូវបានបណ្តេញចេញមិនអនុញ្ញាតឲ្យសាកសួរ ជនជាប់ចោទទេ លើកលែងតែអ្នកកាសែតមួយចំនួនដែលតែងតែយកព័ត៌មានក្នុងតុលាការគឺ សមត្ថកិច្ចមិនបានបណ្តេញចេញទេ។
លោក សំ សុខគង់ មេធាវីការពារក្តីលោកវន់ ពៅ មានប្រសាសន៍ថា លោកមានការពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះទាក់ទិននឹងការដោះលែងកូនក្តីរបស់លោក។
លោកមានប្រសាសន៍ថា លោកនឹងពិចារណាប្តឹងទាស់ទៅកាន់តុលាការសាលាឧទ្ធរណ៍ដើម្បីរកយុត្តិធម៌ជូនកូនក្តីរបស់លោក ក្រោយពីបានជាប់ឃុំឃាំងអស់រយៈពេលជិត៥ខែ។
លោកនិយាយថា៖ «មូលហេតុ ការដាក់ទោសនេះវាអត់មានលក្ខណៈមួយដែលថា មានភស្តុតាង ឬក៏មានអ្វីមួយដែលជាការដាក់បន្ទុក ដែលបង្ហាញថា ជនជាប់ចោទទាំងអស់ហ្នឹងគាត់មានកំហុសទេ។ ក៏ប៉ុន្តែការពេញចិត្តត្រង់ថា គេឲ្យពួកគាត់ហ្នឹងបាននៅក្រៅឃុំ ដោយប្រើវិធីមួយដាក់ទោសព្យួរគាត់»។
ជនជាប់ចោទនៅក្នុងសំណុំរឿងរោចក្រយ៉ាកជីងទាំង១០នាក់ត្រូវបានតុលាការកែប្រែបទចោទពីបទ«ញុះញង់»ទៅជា«ផ្តើមគំនិតឲ្យមានអំពើហិង្សាដោយមានស្ថានទម្ងន់ទោសវិញ»។
តុលាការក្រុងភ្នំពេញបានប្រើប្រាស់ពេលវេលាប្រមាណជាង១ខែក្នុងការបើកសវនាការកាត់ទោសនៅក្នុងសំណុំរឿងទាំងនេះ។ ក៏ប៉ុន្តែក្នុងពេលបើកសវនាការកន្លងមកតុលាការបានបង្ហាញភស្តុតាងតិចតួចតែប៉ុណ្ណោះមកដាក់បន្ទុកទៅលើជនជាប់ចោទ។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការដែលបានកាត់តម្រឹមទោសកំហុស។ តែជនជាប់ចោទទាំងអស់មិនគួរប្រឈមមុខទទួលទោសរហូតជិត៥ខែទេ។
លោកនិយាយថា៖ «ហើយអ្វីដែលយើងមើលនេះគឺពាក់ព័ន្ធនឹងស្ថានភាពនយោបាយយ៉ាងច្បាស់ក្រឡែត ពីព្រោះដោយសារមានសម្ពាធពីអ្នកបញ្ជាទិញ មានសម្ពាធផ្សេងៗ ហើយស្ថានភាពនយោបាយមានភាពល្អប្រសើរទើបអ្នកទាំងអស់ហ្នឹងត្រូវបានកាត់តម្រឹម ត្រូវដោះលែងថ្ងៃនេះ»។
លោកស្រីប៉ាន់ ស៊ីណា ម្តាយបង្កើតរបស់ជនជាប់ចោទ សុគន្ធ សម្បត្តិ ពិសិដ្ឋ មានប្រសាសន៍ដោយត្រេកអរថា៖ «ក្មួយ មីងមានទឹកចិត្តត្រេកអរណាស់ ដែលកូនបានចេញនៅក្រៅឃុំ ពីព្រោះអ្វីបានតុលាការគាត់លើកលែងទោសឲ្យនៅក្រៅឃុំ»។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីពន្ធនាគារហើយ ប៉ុន្មានម៉ោងក្រោយពីតុលាការប្រកាសសាលក្រម។
មានមនុស្សជាច្រើនពាន់នាក់បានទៅស្វាគមន៍លោកវន់ ពៅ និងជនជាប់ចោទផ្សេងទៀតនៅពន្ធនាគារព្រៃស ដោយបានដង្ហែតាមដងផ្លូវឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ក៏ប៉ុន្តែគ្មានកងកម្លាំងសមត្ថកិច្ចណាមកបំបែកការហែក្បួននេះទេ៕