លោកប្រធានាធិបតី សរអា បារ៉ាក់ អូបាម៉ា បានសម្តែងគារវកិច្ចដល់អតីតយុទ្ធជននៃសង្គ្រាមលោកលើកទី ២ នៅក្នុងពិធីរំលឹកឆ្នាំខួបទី ៧០ នៃការរាតត្បាតដែលគេឲ្យឈ្មោះ D-Day ដែលបណ្តាលឲ្យប្រទេសអាឡឺម៉ង់គ្រប់គ្រងដោយ Nazi បានទទួលបរាជ័យ។
ក្នុងសន្ទរកថាមួយនៅវាលខ្សាច់ Omaha Beach នៅតាមឆ្នេរសមុទ្រ Normandie របស់ប្រទេសបារាំង លោក អូបាម៉ា បានថ្លែងសរសើរកងទ័ពដែលបាន «ប្តូរជីវិតដើម្បីសេរីភាពក្នុងពេលដែលមានហានិភ័យជាអតិបរិមា»។
ក្នុងការបើកពិធីរំលឹកនេះ លោកប្រធានាធិបតីបារាំង Francois Hollande ក៏បានថ្លែងដែរថា ពលិកម្មរបស់ទាហានទាំងនេះ «បានផ្លាស់ប្តូរពិភពលោក»។
លោក Hollande ថ្លែងជាអាទិថា «យើងជំពាក់គុណយុទ្ធជនដែលបានស្លាប់ជំនួសយើង ហើយចំពោះប្រទេសបារាំង យើងមានប្រវត្តិសាស្រ្តដ៏វែងដែលយើងនៅមានវាសនាអាចបំពេញអនាគតសម្រាប់ពិភពលោកទាំងមូលបាន»។
កងទ័ពសម្ព័ន្ធមិត្តប្រមាណ ១៦ម៉ឺននាក់បានលោតឆ័ត្រយោងឬបានចុះទឹកឡើងគោកលើឆ្នេរសមុទ្រ Normandie នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៤៤ នៅក្នុងការវាយប្រហារតាមផ្លូវសមុទ្រដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តយោធានៃពិភពលោក។
មានទាហានប្រមាណ ៤.៥០០ នាក់បានស្លាប់ តែប្រតិបត្តិការនេះបាននាំឲ្យមានជ័យជម្នះរបស់សម្ព័ន្ធមិត្តនៅពាសពេញទ្វីប អឺរ៉ុប នៅទីបំផុត។ មានយុទ្ធជនជាច្រើនពាន់នាក់ដែលនៅរស់ជីវិត បានចូលរួមក្នុងពិធីរំលឹក នៅថ្ងៃសុក្រនេះ។
វត្តមានប្រធានាធិបតីរុស្ស៊ីបន្ទាប់ពីអវត្តមាននៅ G-7
លោកប្រធានាធិបតី រុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានធ្វើកិច្ចចរចាទល់មុខគ្នាជាលើកទីមួយជាមួយមេដឹកនាំបស្ចឹមប្រទេស ចាប់តាំងពីមានវិបត្តិនៅប្រទេសអ៊ុយក្រែនមក ក្នុងពេលដែលប្រមុខរដ្ឋទាំងនោះបានជួបជុំគ្នានៅប្រទេសបារាំង ដើម្បីចូលរួមក្នុងពិធីរំលឹកឆ្នាំខួបទី ៧០នៃទិវា D-Day នៅថ្ងៃសុក្រនេះ។
លោក Putin បានជួបជាមួយលោកនាយករដ្ឋមន្រ្តី អង់គ្លេស David Cameron និងលោកប្រធានាធិបតីបារាំង Francois Hollande នៅទីក្រុង ប៉ារីស ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា និងសម្ព័ន្ធមិត្តបស្ចឹមប្រទេសបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) ដោយគ្មានវត្តមានរបស់ប្រទេស រុស្ស៊ីជាលើកទីមួយក្នុងពេល២ទសវត្សរ៍កន្លងទៅនេះ។
មេដឹកនាំនៃក្រុម G-7 បានប្រើកិច្ចប្រជុំនេះដើម្បីផ្តន្ទាទោសក្រុងមូស្គូអំពីការគាំទ្រការបះបោររបស់ក្រុមបំបែកខ្លួនចេញដែលទ្រទ្រង់ប្រទេស រុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែនភាគខាងកើត។
ក្រោយមក លោក អូបាម៉ា បានអំពាវនាវឲ្យក្រុងមូស្គូធ្វើការចរចាផ្ទាល់ជាមួយរដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអ៊ុយក្រែន ហើយអំពាវនាវឲ្យលោក Putin បញ្ឈប់លំហូរនៃកងជីវពលប្រដាប់អាវុធរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោកពូទីនជួបមេដឹកនាំអ៊ឺរ៉ុប
លោកប្រធានាធិតបីរុស្ស៊ី Vladimir Putin បានជួបបន្តជាមួយមេដឹកនាំបស្ចឹមប្រទេសនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីមុខនាទីរបស់ក្រុងមូស្គូនៅក្នុងការបះបោរនៅប្រទេស អ៊ុយក្រែន។
លោក Putin បានជួបជាមួយលោកស្រីអធិការបតីអាឡឺម៉ង់ Angela Merkel នៅក្នុងប្រទេស បារាំងភាគខាងជើងនៅក្រៅពិធីរំលឹកឆ្នាំខួបទី៧០ នៃទិវា D-Day។
មួយថ្ងៃមុននេះ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron និងលោកប្រធានាធិបតីបារាំង Francois Hollande។
ពិធីរំលឹកបុណ្យខួបនៅឆ្នេរសមុទ្រ Normandie ប្រទេសបារាំង បានប្រមូលផ្តុំមេដឹកនាំពិភពលោកមួយចំនួនធំដែលមានភាគច្រើនបានអំពាវនាវឲ្យក្រុងមូស្គូឈប់គាំទ្រការបះបោររបស់ក្រុមបំបែកខ្លួនដែលគាំទ្រប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។
អំពើហិង្សាបានកើតមានជាថ្មីទៀតកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មន្រ្តីនៅទីក្រុងគៀវ (Kyiv) បាននិយាយថាមានពួកឧទ្ទាម១៥នាក់ស្លាប់ក្នុងការវាយប្រយុទ្ធនៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី៕