នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev កំពុងស្ថិតនៅក្នុងឧបទ្វីបគ្រីមា (Crimea) ដែលលោកបានក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រុស្ស៊ីដែលបានទៅបំពេញទស្សនកិច្ចតំបន់នោះចាប់តាំងពីរុស្ស៊ី បានរឹបអូសយកតំបន់នោះពីប្រទេសអ៊ុយក្រែននៅដើមខែនេះ។
លោក Medvedev និយាយថា លោកកំពុងដឹកនាំគណៈប្រតិភូមន្រ្តីរុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពីអ្វីដែលលោក ហៅការអភិវឌ្ឍរបស់ឧបទ្វីបនេះ។
ជំនួបរបស់លោកនៅថ្ងៃច័ន្ទនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានទាមទារឲ្យប្រទេសរុស្ស៊ីដកកងទ័ពរបស់ខ្លួនរាប់ពាន់នាក់ចេញពីតំបន់ព្រំដែននៃតំបន់ខាងកើតនិងខាងត្បូងរបស់អ៊ុយក្រែន។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានប្រាប់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យថា កងទ័ពទាំងនោះ កំពុងបង្កើតបរិយាកាសភ័យខ្លាចក្នុងប្រទេសអ៊ុយក្រែន ហើយថាវត្តមានរបស់ពួកគេមិនបានធ្វើឲ្យមានផលប្រយោជន៍អ្វីទាល់តែសោះខាងការទូត។
លោក Lavrov មិនបានធ្វើអត្ថាធិប្បាយចំៗពីកងទ័ពរុស្ស៊ីទេ។ ក៏ប៉ុន្តែ លោកបានចំណាយពេលភាគច្រើនកាលពីសប្តាហ៍មុនដើម្បីបញ្ជាក់ប្រាប់សហរដ្ឋអាមេរិកថា រុស្ស៊ី គ្មានផែនការឆ្លងកាត់ព្រំដែនអ៊ុយក្រែនទេ។
លោករដ្ឋមន្រ្តីការបរទេស Kerry មានប្រសាសន៍បន្តទៀតថា លោក Larvov បានយល់ស្របថា ប្រជាពលរដ្ឋអ៊ុយក្រែន មានសិទ្ធិដើម្បីសម្រេចអនាគតដោយខ្លួនឯង។
សហរដ្ឋអាមេរិក ប៉ាន់ស្មានថា រុស្ស៊ីមានកងទ័ព៤០.០០០នាក់នៅតាមបណ្តោយព្រំដែន ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែន និយាយថា ចំនួនកងទ័ពរុស្ស៊ី មានជិត១០០.០០០នាក់។
រុស្ស៊ីបាននិយាយថា ខ្លួនមានសិទ្ធិការពារជនជាតិនិយាយភាសារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បញ្ហានេះជាលេសដើម្បីកាន់កាប់តំបន់គ្រីមា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន