រដ្ឋធានី ម៉ូស្គូ —
ខណៈដែលក្រុមប្រដាប់អាវុធដែលនិយមរុស្ស៊ីវាយប្រហារប្រចាំថ្ងៃលើប៉ុស្តិ៍យាមនៅព្រំដែន ប្រទេសអ៊ុយក្រែន រុស្ស៊ីបានព្រមានសម្ព័ន្ធយោធាលោកខាងលិចកាលពីថ្ងៃច័ន្ទមិនឲ្យ ផ្លាស់ប្តូរកម្លាំងទ័ពទៅភាគខាងកើត។
អ្នកតំណាងរដ្ឋាភិបាលរុស្ស៊ីប្រចាំអង្គការណាតូ Alexander Grushko បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Interfax ថាប្រសិនបើទីក្រុងKremlinឃើញ«ការផ្លាស់ទិស ដៅយោធារបស់អង្គការណាតូទៅកាន់ភាគខាងកើត»រុស្ស៊ីនឹងចាត់វិធានការដើម្បីការពារ សន្តិសុខរបស់ខ្លួន។
លោកGrushko បាននិយាយថារដ្ឋាភិបាលរុស្ស៊ីនិងអង្គការណាតូបានត្រៀមខ្លួន ជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃច័ន្ទក្នុងរយៈពេលបីខែកន្លងមកនេះ។ អ៊ុយក្រែន មិនមែនជាសមាជិកអង្គការណាតូទេ។
ការវាយប្រហារឆ្លងព្រំដែនមកពីរុស្ស៊ីត្រូវបានរំពឹងថានឹងគ្របដណ្តប់លើការពិភាក្សា នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ។
នៅថ្ងៃព្រហស្បតិ៍ ការគាំទ្ររុស្ស៊ីដល់អ្នកបំបែកអ៊ុយក្រែនត្រូវគេរំពឹងថានឹងគ្របដណ្តប់ ការប្រារព្ធពិធីរំព្ញកខួបទី៧០នៃថ្ងៃជ័យជម្នះប្រឆាំងនឹងការឈ្លានពាន។ លោកប្រធានា ធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីទើបជាប់ឆ្នោតរបស់អ៊ុយក្រែន Petro Poroshenko រួមជាមួយនឹងប្រមុខរដ្ឋជាច្រើននាក់ទៀតរំពឹងថានឹងចូលរួមក្នុងពិធីនោះ។
ក្នុងការវាយប្រហារឆ្លងព្រំដែនចុងក្រោយនេះកងកម្លាំងព្រំដែន អ៊ុយក្រែន ប្រចាំតំបន់ Luhansk បាននិយាយថាពួកគេបានប្រយុទ្ធតទល់ជាមួយនឹងកងកម្លាំងយោធា ចំនួន៥០០នាក់មកពីប្រទេសរុស្ស៊ីកាលពីថ្ងៃច័ន្ទ។
អគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen ប្រកាន់ជំហរ តឹងរ៉ឹងលើការវាយប្រហារផ្នែកយោធាចេញពីប្រទេសរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេស Lithuania កាលពីថ្ងៃសុក្រ ដែលជាអតីតសាធារណរដ្ឋសូវៀតនៅ សមុទ្រ បាល់កង់លោកបាននិយាយថា៖
«សកម្មភាពព្រហឺនខុសច្បាប់របស់ប្រទេសរុស្ស៊ីមកកាន់ អ៊ុយក្រែន គឺជាព្រឹត្តិការណ៍ ផ្លាស់ប្តូរមួយ។ អ្វីដែលមិនផ្លាស់ប្តូរគឺកិច្ចការស្នូលរបស់អង្គការណាតូក្នុងការការពារ សម្ព័ន្ធមិត្តរបស់យើងប្រឆាំងនឹងការវាយប្រហារនេះ។ ហើយសូមកុំច្រលំឲ្យសោះ។ អង្គការណាតូនឹងការពារផ្នែកទាំងអស់របស់សម្ព័ន្ធមិត្ត។ គ្មានសម្ព័ន្ធមិត្តណាមួយឈរ តែឯងទេ»។
ក្រោយពីបាននិយាយថាលោកមិនមានមន្ទិលសង្ស័យថាប្រទេសរុស្ស៊ីកំពុងតែធ្វើឲ្យ អស្ថិរភាពដល់ អ៊ុយក្រែន លោកបានបន្ថែមទៀតថា៖
«យើងបន្តអំពាវនាវឲ្យប្រទេសរុស្ស៊ីបញ្ឈប់គាំទ្រក្រុមជនពាលដែលនិយមរុស្ស៊ី ហើយបិទច្រកព្រំដែនដើម្បីបញ្ឈប់ ការហូរចូលអាវុធ និងអ្នកប្រយុទ្ធឆ្លងមកក្នុងអ៊ុយក្រែន»។
ក្នុងអំឡុងពីរសបា្តហ៍កន្លងទៅនេះ រដ្ឋាភិបាលរបស់ទីក្រុង Kremlin បានដកកងទ័ព ចំនួនប្រមាណ៤ម៉ឺននាក់ចេញពីព្រំដែនអ៊ុយក្រែន។ ជាជាងបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់ អ៊ុយក្រែន រដ្ឋាភិបាលរបស់ទីក្រុង Kremlin ទំនងជាបញ្ជូនអាវុធ និងកងកម្លាំងយោធា «ស្ម័គ្រចិត្ត»ឆ្លងតាមច្រកព្រំដែនគោកងាយស្រួលរបស់ខ្លួនជាប់នឹងអ៊ុយក្រែន។
រដ្ឋាភិបាលរុស្ស៊ី បានបដិសេធការបញ្ជូនជំនួយយោធាតាមច្រកព្រំដែននេះ។
ស្របពេលជាមួយគ្នានោះ ទូរទស្សន៍ជាតិរុស្ស៊ីបានកែប្រែមតិប្រជាជនរុស្ស៊ីដើម្បី ចាត់ទុកប្រជាជនអ៊ុយក្រែនជាសត្រូវរបស់រុស្ស៊ី។
ក្នុងការស្ទាបស្ទង់មតិថ្នាក់ជាតិកាលពីខែមុន ក្រុមហ៊ុនស្ទង់មតិ Levada រកឃើញ សំឡេងប្រឆាំងចំនួន៥៦%ចំពោះការបញ្ជូនកងកម្លាំងរុស្ស៊ីមកកាន់អ៊ុយក្រែន។ ប៉ុន្តែមានសំឡេងគាំទ្រប្រហែលគ្នាចំនួន៥៨%ចំពោះការបញ្ជូនអាវុធនិងក្រុមទីប្រឹក្សា យោធាមកកាន់ភាគអាគ្នេយ៍របស់អ៊ុយក្រែន៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត