ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ទទួល​​បាន​ការ​គាំទ្រ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​អឺរ៉ុប


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​ធ្វើ​សន្និសិទ​កាសែត​ជាមួយ​នាយករដ្ឋ​មន្រ្តី​អង់គ្លេស David Cameron ។
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​ធ្វើ​សន្និសិទ​កាសែត​ជាមួយ​នាយករដ្ឋ​មន្រ្តី​អង់គ្លេស David Cameron ។
មេ​ដឹកនាំ​ពី​ក្រុម​ប្រទេស​ឧស្សាហកម្ម​ ៧​ កំពុង​ស្ថិត​ទីក្រុង​ Brussels​ ប្រទេស​ Belgique​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​កិច្ច​ប្រជុំ ដែល​បាន​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ទៅលើ​ការ​ជំពាក់​ទាក់​ទិន​របស់​ប្រទេស​ រុស្ស៊ី​ នៅ​ក្នុង​វិបត្តិ​នៃ​ប្រទេស​ អ៊ុយក្រែន។​

នៅ​ក្រោយ​កិច្ច​ប្រជុំ​មួយ​នៅ​ពេល​ព្រឹក​ លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ នឹង​ធ្វើ​កិច្ច​ចរចា​ដាច់​ដោយ​ឡែក​ ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ David Cameron។​ ក្រោយ​មក​ លោក​ អូបាម៉ា​ នឹង​អញ្ជើញ​ទៅ​ក្រុង​ ប៉ារីស៍​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​លាង​សាយភោជន៍​ជា​មួយ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande។​

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ មេ​ដឹកនាំ​ក្រុម​ G7​ បាន​អំពាវនាវ​ឲ្យ​ក្រុង​ មូស្គូ​ គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រទេស​ អ៊ុយក្រែន​ បញ្ឈប់​លំហូរ​នៃ​ក្រុម​យុទ្ធជន​និង​គ្រឿង​អាវុធ​ ទៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត​ ហើយ​ដក​កងទ័ព​ទាំង​អស់​ចេញ​ពី​ព្រំដែន​ រស្ស៊ី​ជា​មួយ​ប្រទេស​ អ៊ុយក្រែន។​

សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ បាន​គំរាម​ថា​នឹង​«ដំឡើង​ទណ្ឌកម្ម​ជាក់លាក់​ និង​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដំឡើង​ការ​ខូច​ខាត​ហិរញ្ញវត្ថុ​ទៅ​លើ​ប្រទេស​ រុស្ស៊ី​ បើ មាន​ការ​ចាំបាច់»។​

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir​ Putin​ មិន​បាន​ទទួល​សេចក្តី​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ក្នុង​សន្និសិត​នេះ​ទេ​ នៅ​ក្នុង​ចំណាត់ការ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លុកលុយ​របស់​ក្រុង​ មូស្គូ​ ដើម្បី​យក​ឧបទ្វីប​ Crimea​ ដាក់​ជា​ឧបសម្ព័ន្ធ​របស់​ រុស្ស៊ី​ កាល​ពិ​ខែ​មិនា៕
XS
SM
MD
LG