ប្រទេសម៉ាឡេស៊ីបាននិយាយថា ការធ្វើវិភាគថ្មីមួយនៃទិន្នន័យផ្កាយរណបបញ្ជាក់ថា យន្តហោះប្រតិកម្មដឹកអ្នកដំណើររបស់ពួកគេបានធ្លាក់នៅក្នុងប៉ែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Najib Razak បាននិយាយកាលពីថ្ងៃច័ន្ទថា ការពិនិត្យពិច័យល្អិតល្អន់ជាងមុននៃផ្លូវហោះរបស់យន្តហោះនេះដោយផ្អែកលើទិន្នន័យផ្កាយរណបប្រមូលដោយក្រុមហ៊ុនអង់គ្លេសមួយ បានបង្ហាញថាយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Airlines ជើងហោះលេខ៣៧០បានធ្លាក់ក្នុងទឹកនៅក្នុងតំបន់ដាច់ស្រយាលមួយនៅខាងលិចក្រុង Perth ប្រទេសអូស្ត្រាលី។
លោក Najib Razak ថ្លែងថា៖ «ដូច្នេះ ជាមួយការស្រងូតស្រងាត់និងការសោកស្តាយយ៉ាងខ្លាំង ខ្ញុំត្រូវតែប្រាប់លោកអ្នកថា យន្តហោះមានជើងហោះលេខ MH370 បានធ្លាក់ក្នុងផ្នែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា។»
លោកបានថ្លែងថា ពួកញាតិសន្តានរបស់មនុស្សទាំងអស់២៣៩នាក់ដែលជិះក្នុងយន្តហោះនោះដែលធ្វើដំណើរពីក្រុង Kuala Lumpur ទៅកាន់ក្រុងប៉េកាំងបានត្រូវប្រាប់ឱ្យដឹងហើយអំពីជោគវាសនានៃយន្តហោះ Boeing 777 នោះ។
«ផ្អែកទៅលើការធ្វើវិភាគថ្មី INMARSAT និង AAIB បានទាញយោបល់រួមថា
យន្តះហោះមានជើងហោះហើរលេខ MH 370 បានហោះតាមបណ្តោយរបៀងខាងត្បូងហើយថាទីកន្លែងដែលវានៅចុងក្រោយបង្អស់ដែលបានត្រូវកត់ត្រាគឺនៅកណ្តាលមហាសមុទ្រឥណ្ឌានាខាងលិចក្រុង Perth នៅក្នុងតំបន់ដាច់ស្រយាលមួយឆ្ងាយពីកន្លែងដែលអាចចុះចតបាន។»
សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី មានទ្បើងនៅពេលដែលនាវាមួយគ្រឿងរបស់កងទ័ពជើងទឹកអូស្ត្រាលីខិតខំព្យាយាមរកវត្ថុមួយចំនួនដែលបានត្រូវឃើញដោយយន្តហោះដែលស្វែងរកយន្តហោះដែលបាត់នោះនៅក្នុងប៉ែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បានមានប្រសាសន៍ថា នាវាឈ្មោះ
HMAS Success កំពុងឋិតនៅនឹងកន្លែងនោះដែលយន្តហោះបានឃើញវត្ថុយ៉ាងតិចណាស់ពីរដែលអណ្តែតនៅក្នុងទឹក។ លោកបានពណ៌នាវត្ថុទីមួយថាមានពណ៌ប្រផេះឬបៃតង ហើយមានរាងមូល ហើយវត្ថុទីពីរមានពណ៌លឿងទុំនិងមានរាងបួនជ្រុងទ្រវែង។
កាលពីពេលមុននេះកាលពីថ្ងៃច័ន្ទ ប្រទេសចិនបាននិយាយថាយន្តហោះស្វែងរកមួយគ្រឿងរបស់ខ្លួនបានឃើញវត្ថុ«ធំៗគួរសម»ពីរនិងវត្ថុពណ៌សតូចៗមួយចំនួនអណ្តែតនៅលើទឹកសមុទ្របីបួនគ.ម.។
កងយន្តហោះនិងនាវាមកពីប្រទេសមួយចំនួនកំពុងស្វែងរកក្នុងតំបន់ទឹកសមុទ្រ
ដាច់ស្រយាលចម្ងាយប្រមាណ២.៥០០គីឡូម៉ែត្រទិសនិរតីនៃប្រទេសអូស្ត្រាលី។
នៅក្នុងព្រឹត្តការណ៍មួយផ្សេងទៀត កងទ័ពជើងទឹកស.រ.អ. និយាយថា ខ្លួនបញ្ជូនប្រដាប់ស្វែងរកប្រអប់ខ្មៅទៅជួយរកយន្តហោះនោះ។ កងទ័ពជើងទឹកអាមេរិកាំងនិយាយថា ប្រដាប់ «Towed Pinger Locator» អាចរកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលបាត់នោះ រហូតដល់ជម្រៅ៦.១០០ម៉ែត្រ។
ប្រដាប់ថតសំទ្បេងនៃប្រអប់ខ្មៅមានព័ត៌មានល្អិតល្អន់អំពីអ្វីដែលបានកើតមានទ្បើងនៅក្នុងយន្តហោះ។
កាលពីថ្ងៃអាទិត្យ ប្រទសបារាំងបានរាយការណ៍ថា ផ្កាយរណបបានថតរូបបំណែកនៅក្នុងប៉ែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា ដែលស្រដៀងគ្នានឹងរូបថត
នៃផ្កាយរណបដែលបានត្រូវប្រមូលដោយប្រទេសអូស្ត្រាលីនិងប្រទេសចិន។
ការណ៍នេះនាំឱ្យលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott សម្តែងសេចក្តីសង្ឃឹមថា អាចមានការទម្លាយភាពទាល់ច្រកក្នុងការស្វែងរកយន្តហោះ Boeing 777 ដែលមានមនុស្ស២៣៩នាក់ជិះក្នុងនោះ។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នេះបានបាត់នៅពេលហោះហើរពីក្រុង Kuala Lumpur ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន។ មានភស្តុតាងតែបន្តិចបន្តួចអំពីអ្វីដែលបានកើតមានទ្បើងដល់យន្តហោះនេះទេ។
ពួកអ្នកស៊ើបអង្កេតមិនបានបដិសេធព្រឹត្តិការណ៍ជាយថាហេតុណាទាំងអស់ ដោយមានរួមបញ្ចូលការខូចម៉ាស៊ីន ការបំផ្លិចបំផ្លាញដោយចេតនាដោយអ្នកបើកយន្តហោះនោះឬភេរវកម្ម៕
សូមចូលគេហទំព័រពិសេស៖ www.khmer.voanews.com/malaysia
ប្រែសម្រួលដោយ ឈឹម សុមេធ