ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​បដិសេធ​ថា​យន្តហោះ​បន្ត​ហោះ​បួន​ម៉ោង​ទៀត​ក្រោយ​ដាច់​ទំនាក់​ទំនង


បុរស​ម្នាក់​ពិនិត្យ​មើល​អេក្រង់​ធំ​មួយ​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ​ ដែល​បង្ហាញ​ជើង​​យន្តហោះ​ផ្សេងៗ​ដែល​កំពុង​​​​នៅ​លើ​អាកាស​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤។
បុរស​ម្នាក់​ពិនិត្យ​មើល​អេក្រង់​ធំ​មួយ​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ​ ដែល​បង្ហាញ​ជើង​​យន្តហោះ​ផ្សេងៗ​ដែល​កំពុង​​​​នៅ​លើ​អាកាស​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤។
មន្រ្តី​ប្រទេស​ម៉ាឡេស៊ី​បាន​បដិសេធ​សេចក្តី​រាយការណ៍​ដែល​ថា​យន្តហោះជើង​ហោះហើរ​ MH370 ដែល​បាត់​ខ្លួន​នោះ​បាន​បន្ត​ហោះ​ជា​ច្រើន​ម៉ោង​បន្ទាប់​ពី​បាន​ធ្វើ​ការ​ទាក់​ទង​ជា​ចុងក្រោយ​ហើយ​ថា​រូបភាព​តាម​ផ្កាយ​វិទ្យាសាស្រ្ត​របស់​ចិន​មិន​មែន​ជា​កម្ចេច​របស់​យន្តហោះ​នោះ​ទេ។​

លោក​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ហ៊ីស្សាមូឌីន ហ៊ូសេន (Hishamuddin​ Hussein)​ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា​តាំង​ពី​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​នេះ​មក​ ក្រុមហ៊ុន​អាកាសចរណ៍​ ម៉ាឡេស៊ី (MAS)​ បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ រ៉ូលរ៉យ (Rolls Royce)​ និង​ ប៊ូអ៊ីង (Boeing)​ ដែល​ផលិត​យន្តហោះ​នេះ​ ជា​ពិសេស​ឲ្យ​ផ្តល់​ទិន្នន័យ។​ លោក​ថា​ចំពោះ​ Rolls Royce​ និង​ Boeing​ គេ​យល់​ថា​សេចក្តី​រាយការណ៍​នោះ​មិន​ពិត​ទេ។​

សេចក្តី​រាយការណ៍​ព័ត៌មាន​បង្ហាញ​ទិន្នន័យ​ថា​យន្តហោះ​នោះ​បាន​ហោះ​ចម្ងាយ​ប្រហែល​ ៤.០០០ គីឡូម៉ែត្រ​ គឺ​ជាង​ ៤​ ម៉ោង​ថែម​ទៀត។​

សេចក្តី​រាយការណ៍​របស់​កាសែត​ Wall Street Journal​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​និយាយ​អំពី​ជំនឿ​របស់​មន្រ្តី​សរអា​ ដែល​យោង​ទៅ​លើ​ទិន្នន័យ​ដែល​ម៉ាស៊ីន​យន្តហោះ​បាន​បញ្ជូន​មក​ដី​វិញ​ដោយ​ស្វ័យ​ប្រវត្តិ។​

រូបភាព​របស់​ផ្កាយ​វិទ្យាសា្រស្រ្ត​ចិន​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ចិន​និយាយ​ថា​ រូបភាព​នោះ​បង្ហាញ​ឲ្យ​ឃើញ​វត្ថុ​ធំៗ​ ៣​ នៅ​ក្បែរ​ផ្លូវ​ហោះ​ពី​ដំបូង​របស់​យន្តហោះ​នេះ​ឆ្ពោះ​ទៅ​ទី​ក្រុង​ ប៉េកាំង។​

យន្តហោះ​ម៉ាឡេស៊ី​និង​វៀតណាម​បាន​ស្វែង​រក​វត្ថុ​ទាំង​នោះ​នៅ​ក្នុង​តំបន់​ដែល​ថា​ឃើញ​វត្ថុ​ទាំង​ ៣​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ តែ​មិន​បាន​ឃើញ​អ្វី​ទាំង​អស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG