ប៉េកាំង —
ព័ត៌មានតែបន្តិចបន្តួចដែលបានលេចចេញពីការបាត់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ជើងហោះ MH370 បានធ្វើឱ្យមានការតប់
ប្រមល់ក្នុងចិត្តខ្លាំងទ្បើងៗដល់ក្រុមគ្រួសារដែលអស់សង្ឃឹមនិងអាជ្ញាធរដែល
នៅតែស្វែងរកយន្តហោះនេះ។
នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ លោក ហ៊ីស្សាមមូឌីន ប៊ិន ទុនហ៊ូសេន (Hishammuddin Bin Tun Hussein) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានសុំដល់ពលរដ្ឋឱ្យទប់ចិត្តកុំនិយាយដដែលៗអំពីពាក្យចចាមអារាម រហូតដល់ពេលណាអាជ្ញាធរអាចពិនិត្យផ្ទៀងផ្ទាត់អំពីអ្វីដែលបានកើតមានទ្បើង។
«ខ្ញុំចង់អង្វករ ធ្វើការអង្វករមួយ ជាពិសេសដល់បណ្តាញផ្សាយព័ត៌មាននិងសាធារណជន សូមកុំឱ្យផ្សព្វផ្សាយដំណឹងមិនបានផ្ទៀងផ្ទាត់ឬដំណឹងមិនពិតដោយសាតែមានហេតុផលពីរ។ហេតុផលទីមួយ គឺវាមានផលប៉ះពាល់លើការស្វែងរកនិងការជួយសង្គ្រោះរបស់យើងពីព្រោះដំណឹងមិនបានត្រូវផ្ទៀងផ្ទាត់ឬដំណឹងមិនពិតធ្វើឱ្យយើងមិនមូលស្មារតីលើកិច្ចការរបស់យើង។ ហើយហេតុផលទីពីរ គឺជាការមិនយុត្តិធម៌ដល់ក្រុមគ្រួសារដែលនៅមានសេចក្តីសង្ឃឹម»។
នៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបង្កើនខ្លាំងជាងមុន អាជ្ញាធរនៅតែបន្តស៊ើបអង្កេតអំពីអត្តសញ្ញាណនៃអ្នកដំណើរពីរនាក់ដែលបានជិះក្នុងយន្តហោះនោះដោយប្រើលិខិតឆ្លងដែនដែលបានត្រូវលួច។ ពួកមន្ត្រីម៉ាឡេស៊ី ក៏បាននិយាយដែរថាមានមនុស្ស៥នាក់ទៀតបានចុះឈ្មោះជិះយន្តហោះក៏ប៉ុន្តែមិនបានទ្បើងជិះយន្តហោះនេះទេ។
អាជ្ញាធរបាននិយាយថាវាលីសសម្លៀកបំពាក់និងវត្ថុប្រើប្រាស់របស់អ្នកដំណើរទាំងនេះបានត្រូវយកចេញពីយន្តហោះនេះមុនពេលវាហោះទ្បើង។
ពួកអ្នកដំណើរដែលនាំឱ្យមានការសង្ស័យទាំងនេះបាននាំឱ្យមានការនិយាយស្មានៗអំពីបញ្ហាត្រូវពង្រឹងសន្តិសុខខ្លាំងជាងមុនសម្រាប់ឧស្សាហកម្មធ្វើដំណើរតាមអាកាសក្នុងតំបន់នោះ។
លោក រ៉ូហាន់ ហ្គោណារតនា (Rohan Gunaratna) ជាអ្នកជំនាញម្នាក់ខាងភេរវកម្មមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបូរី។ លោកនិយាយថានៅពេលនេះវាជាការឆាប់ពេកក្នុងការនិយាយអំពីអ្វីដែលបានបណ្តាលឱ្យយន្តហោះនោះធ្លាក់ ការពិតជាក់ស្ដែងអំពីមានអ្នកដំណើរទ្បើងជិះយន្តហោះនោះដោយប្រើលិខិតឆ្លងដែនដែលបានត្រូវលួចជាការធ្វេសប្រហែសមួយខាងសន្តិសុខ។
នៅក្រោយការវាយប្រហារភេរវកម្មកាលពីឆ្នាំ២០០១ក្នុងស.រ.អ. ប៉ូលិស Interpol
បានបង្កើតមូលដ្ឋានទិន្នន័យមួយដើម្បីប្រាប់រដ្ឋាភិបាលនៅទូទាំងពិភពលោកនៅពេលមានលិខិតឆ្លងដែនបានបាត់ឬបានត្រូវលួច។ លោក Gunaratna និយាយថាមូលដ្ឋានទិន្នន័យនេះជាគ្រឿងឧបករណ៍មួយមានសារៈសំខាន់សម្រាប់ឱ្យរដ្ឋាភិបាលនានាប្រើប្រាស់។
«ប្រសិនបើរដ្ឋាភិបាលនានាមិនប្រើប្រាស់មូលដ្ឋានទិន្នន័យនេះទេហើយប្រសិនបើរដ្ឋាភិបាលទាំងនេះមិនបញ្ចូលទិន្នន័យក្នុងមូលដ្ឋាននេះទេ ការណ៍នេះមានន័យថាពួកគេមិនបានបំពេញសេវាកម្មល្អបំផុតសម្រាប់សុវត្ថិភាពនិងសន្តិសុខនៃក្រុមអ្នកដំណើរតាមអាកាសទេ»។
ប៉ូលិស Interpol បានបញ្ជាក់ហើយថាលិខិតឆ្លងដែនពីរក្នុងបណ្តាលិខិតឆ្លងដែនដែលបានត្រូវប្រើប្រាស់ បានត្រូវលួចហើយនិយាយថាខ្លួនកំពុងពិនិត្យមើលអំពីលិខិតឆ្លងដែនឯទៀតៗដែលនាំឱ្យមានការសង្ស័យដែលបានត្រូវប្រើប្រាស់នៅលើយន្តហោះនោះ។
ការគំរាមកំហែងភេរវកម្មក្នុងទ្វីបអាស៊ីបានត្រូវចាត់ទុកថាមានកម្រិតទាបបើប្រៀបធៀបជាមួយការគំរាមកំហែងភេរវកម្មក្នុងទ្វីបអឺរ៉ុបនិងស.រ.អ.។ ក៏ប៉ុន្តែលោក Gunaratna និយាយថាការបាត់យន្តហោះនោះដែលបានធ្វើដំណើរពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចធ្វើឱ្យមានការផ្លាស់ប្តូរដល់គោលជំហរខាងសន្តិសុខរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់។
«ខ្ញុំមានជំនឿថាការធ្លាក់យន្តហោះនេះគួរតែជាកត្តាដាក់បន្ថែមមួយ គួរតែជាការដាស់តឿនមួយដល់រដ្ឋាភិបាលឯទៀតៗឱ្យគិតគូរឱ្យបានម៉ត់ចត់អំពីឧប្បត្តិហេតុ
បែបនេះ»។
គេដឹងមិនច្បាស់លាស់ទេអំពីអ្វីដែលជាការធ្វេសប្រហែសបានកើតមានទ្បើងនាំឱ្យមានពួកអ្នកដំណើរទ្បើងជិះយន្តហោះនោះដោយប្រើប្រាស់លិខិតឆ្លងដែន
ដែលបានត្រូវរាយការណ៍ថាបានត្រូវលួច។
នៅពេលដែលមនុស្សខ្លះបាននិយាយស្មានៗយ៉ាងឆាប់រហ័សថាការលួចលិខិតឆ្លងដែនអាចបញ្ជាក់ថាភេរវកម្មប្រហែលមានទាក់ទិននឹងការបាត់យន្តហោះនេះក៏ដោយ ក៏មានមនុស្សឯទៀតបានកត់សម្គាល់ថាវាទំនងខ្លាំងណាស់ថាអ្នកដំណើរដែលប្រើលិខិតឆ្លងដែនត្រូវលួចទាំងនេះជាជនអន្តោប្រវេសន៍ខុសច្បាប់ឬជាពួកបុគ្គលមានទាក់ទិននឹងសកម្មភាពឧក្រិដ្ឋ ហើយប្រហែលគ្មានការទាក់ទិនអ្វីជាមួយការបាត់យន្តហោះនេះទេ។
ប្រែសម្រួលដោយ ឈឹម សុមេធ