កោះត្រល់ (PHU QUOC) វៀតណាម —
កាលពីព្រឹកថ្ងៃពុធ ប្រទេសវៀតណាមបានបន្ថយសកម្មភាពរបស់ខ្លួនដើម្បីរុករកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ខណៈដែលវៀតណាមបានស្តីបន្ទោសប្រទេសម៉ាឡេស៊ីថាបានព្រងើយកន្តើយចំពោះសំណើរបស់ខ្លួនដើម្បីសុំព័ត៌មានថ្មីៗចុងក្រោយ។
នៅពេលត្រូវចោទសួរថា តើប្រទេសវៀតណាមខកចិត្តនឹងភាពស្ងៀមស្ងាត់របស់ប្រទេសម៉ាឡេស៊ីដែរឬទេ លោក ហ្វាំ វុយ ទៀវ (Pham Quy Tieu) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាមបានយល់ថា ប្រទេសម៉ាឡេស៊ីមិនបានធ្វើកិច្ចការគ្រប់គ្រាន់សម្រាប់អ្នកដំណើរលើយន្តហោះទាំងនោះទេ។
លោកថ្លែងថា៖ «ដើម្បីឆ្លើយសំណួរនេះ ខ្ញុំគិតថាអ្នកគួរសាកសួរក្រុមគ្រួសារនៃអ្នកដំណើរលើយន្តហោះនេះវិញ។ ពួកគេប្រហែលអាចឆ្លើយបានល្អជាង។»
លោកអនុរដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅពេលធ្វើសន្និសីទព័ត៌មាននៅកោះត្រល់ (Phu Quoc) ដែលជាកោះទេសចរនៅចុងខាងលិចប្រទេសវៀតណាម ហើយដែលក្រុមអ្នកជួយសង្គ្រោះវៀតណាមបានយកទីតាំងកោះនេះធ្វើជាមូលដ្ឋាននៃប្រតិបត្តិការរុករក។
ការផ្លាស់ប្តូរទិសដៅរុករក
ការផ្អាកប្រតិបត្តិការរុករកទ្រង់ទ្រាយធំនេះកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារថាយោធាម៉ាឡេស៊ីបានរកឃើញសញ្ញាយន្តហោះ MH370 នៅតំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសម៉ាឡេស៊ីទៅវិញ ដែលទីតាំងនោះនៅឆ្ងាយពីទីតាំងដំបូងដែលយន្តហោះនេះលែងផ្តល់សញ្ញាឲ្យរ៉ាដាស៊ីវិលរបស់ក្រុមអ្នកត្រួតត្រាចរាចរណ៍ដែនអាកាស។ យន្តហោះនេះបានដឹកអ្នកដំណើរចំនួន២៣៩នាក់ពីរាជធានីគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន នៅពេលដែលវាបានបាត់ពីអេក្រង់រ៉ាដានៅពីលើតំបន់សមុទ្រចន្លោះប្រទេសម៉ាឡេស៊ីនិងវៀតណាម។
ប្រទេសវៀតណាមនិយាយថាខ្លួនបានស្នើសុំព័ត៌មានពីអាជ្ញាធរម៉ាឡេស៊ីចំនួនពីរលើក ប៉ុន្តែមិនបានទទួលការឆ្លើយតបអ្វីទាំងអស់។
លោក Tieu ថ្លែងថា៖ «យើងកំពុងរង់ចាំមើលថាតើពួកគេត្រូវការអ្វីយើងអាចជួយ។ ប៉ុន្តែយើងគិតថាតាំងពីយប់មិញ (ថ្ងៃអង្គារ) រហួតដល់ព្រឹកនេះ (ថ្ងៃពុធ) យើងឃើញមានព័ត៌មានជាច្រើនពីបណ្តាញផ្សាយព័ត៌មានពិភពលោក ប៉ុន្តែប្រទេសម៉ាឡេស៊ីវិញមិនបានធ្វើការឆ្លើយតបអ្វីជាផ្លូវការទេ។»
ក្រៅពីប្រទេសចិនដែលអ្នកដំណើរលើយន្តហោះនេះភាគច្រើនជាពលរដ្ឋខ្លួន ប្រទេសវៀតណាមបានក្លាយជាដៃគូរុករកដ៏សំខាន់សម្រាប់ប្រទេសម៉ាឡេស៊ី។ ដើម្បីជាការបន្តការប្រុងប្រយ័ត្ន ប្រទេសវៀតណាមនឹងបន្តឃ្លាំមើលដែនអាកាសរបស់ខ្លួនក្រែងលោមានសកម្មភាពមិនប្រក្រតីណាមួយ ដោយសារប្រទេសម៉ាឡេស៊ីមិនបានប្រកាសជាផ្លូវការទេថាតើខ្លួនបានរកឃើញយន្តហោះលេខ MH370 ដែរឬទេ។ យ៉ាងនេះក្តីក៏កិច្ចប្រឹងប្រែងភាគច្រើនរបស់វៀតណាមនៅពេលនេះត្រូវផ្អាកសិន។
លោក ហ្វាំ វ៉ាន់ ឡុង (Pham Van Long) អនុប្រធានអាជ្ញាធរអាកាសចរណ៍ភូមិភាគខាងត្បូងប្រទេសវៀតណាមបានថ្លែងនៅឯទីបញ្ជាការដដែលនោះស្ថិតនៅលើកោះត្រល់ថា៖
«ថ្ងៃនេះ យើងសូមប្រកាសថា កងកម្លាំងកងទ័ពជើងទឹកនិងជើងអាកាសទាំងអស់ដែលកំពុងជាប់ទាក់ទងក្នុងប្រតិបត្តិការជួយសង្គ្រោះយន្តហោះនេះបានផ្អាកសកម្មភាពហើយ។»
ថ្វីបើវៀតណាមមិនបាននិយាយថាការរុករករបស់ខ្លួននឹងត្រូវបញ្ចប់ជាអចិន្ត្រៃយ៍ក្តី ក៏សកម្មភាពរុករកនេះទំនងនឹងមិនចាប់ផ្តើមវិញទេ ចំពោះការរុករកយន្តហោះមួយដែលឥឡូវត្រូវគេគិតថាស្ថិតនៅច្រកសមុទ្រម៉ាឡក្កា (Strait of Malacca) ចន្លោះប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីទៅវិញ។ សម្រាប់ប្រទេសវៀតណាម ភាពតានតឹងដែលបានកើតឡើងភ្លាមៗជាមួយប្រទេសម៉ាឡេស៊ី អាចក្លាយទៅជាអនុស្សាវរីយ៍ដែលលាយឡំដោយភាពផ្អែមល្ហែមនិងភាពជូរចត់ ចំពោះអាថ៌កំបាំងខាងអាកាសចរណ៍មួយដែលបានធ្វើឲ្យពិភពលោកទាំងមូលមានការងឿងឆ្ងល់ជាខ្លាំង។
នៅក្រោយការបាត់ខ្លួនយន្តហោះជើងហោះហើរ MH370 ប្រទេសវៀតណាមបានចូលខ្លួនទៅជួយស្វែងរកទីតាំងនៃយន្តហោះនោះ។ កិច្ចប្រឹងប្រែងរបស់វៀតណាមជាមោទនភាពមួយរបស់ប្រទេសមួយនេះ ដែលមិនមានចំណែកអ្វីនៅក្នុងវិបត្តិនេះទេ តែបានយកឱកាសនេះដើម្បីធ្វើការរួមចំណែកដ៏គួរឲ្យកត់សម្គាល់មួយ។
លោក Tieu បានថ្លែងនៅក្នុងសន្និសីទព័ត៌មានកន្លងមកថា៖ «វាជាការទទួលខុសត្រូវរបស់វៀតណាមក្នុងការធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីជួយគាំទ្រប្រទេសជាមិត្តក្នុងការប្រតិបត្តិការស្វែងរកនេះ។»
ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការរុករកខាងជើងទឹកចេញពីកោះនិងតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន នៅមុនពេលចាប់ផ្តើមប្រតិបត្តិការខាងជើងអាកាស។ បន្ថែមពីលើការប្រើយន្តហោះជាច្រើន ក្រុមអ្នកជួយសង្គ្រោះក៏បានស្តុកអាវពោងពណ៌លឿងទុំនៅលើឧត្ថម្ភាគចក្រផលិតនៅរុស្ស៊ី ដែលបានហោះរយៈពេល៤ម៉ោងម្តង ចំនួន២ដងក្នុងមួយថ្ងៃចេញពីកោះត្រល់។ នៅលើអាកាស ក្រុមអ្នករុករកពិនិត្យលម្អិតផ្ទៃសមុទ្រខាងក្រោម តាមរយៈទ្វារទាំងសងខាងរបស់ឧទ្ទម្ភាកចក្រ ដែលត្រូវបើកចំហ។
ព័ត៌មាននៃការបាត់យន្តហោះលេខ MH370 ក៏បាននាំឲ្យមតិសាធារណជននៅក្នុងប្រទេសវៀតណាមមានភាពវិជ្ជមានដ៏កម្រមួយចំពោះប្រទេសចិន ដែលធ្លាប់ត្រួតត្រាវៀតណាមអស់១.០០០ឆ្នាំ។ រឿងទាំងនេះបានធ្វើឲ្យការឆ្លើយតបរបស់វៀតណាមចំពោះវិបត្តិយន្តហោះអាកាសចរណ៍ម៉ាឡេស៊ីកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត។ ជនជាតិវៀតណាមបានចូលរួមក្នុងការសម្តែងការអាណិតអាសូរជាសាកលចំពោះជោគវាសនាជនជាតិចិននិងអ្នកដំណើរដទៃទៀតនៅលើជើងហោះហើរ MH370 នេះ។ ពួកគេបានសរសេរមតិនិងចែករំលែកព័ត៌មានក្នុងបណ្តាញសង្គម។
អ្នកប្រើប្រាស់ Twitter ជនជាតិវៀតណាមម្នាក់បានសរសេរថា «ខ្ញុំតែងធ្វើបច្ចុប្បន្នភាពទំព័រ Twitter ជាប្រចាំដើម្បីទទួលព័ត៌មានចុងក្រោយ។ ខ្ញុំសូមចូលរួមចំណែកសម្តែងក្តីសោកសៅដល់ក្រុមគ្រួសារទាំងអស់» ដោយប្រើសញ្ញា hashtag #PrayForMH370។
ប៉ុន្តែខណៈដែលការរុករកបានបន្ត ប្រទេសវៀតណាមបានរងការរិះគន់ថាបានរកឃើញបំណែកខុស ដែលនៅទីបញ្ចប់សេចក្តីរាយការណ៍របស់វៀតណាមអំពីបំណែកនិងស្នាមប្រេងត្រូវគេរកឃើញថាមិនមានទាក់ទងនឹងយន្តហោះម៉ាឡេស៊ីនេះទេ។
នៅអាកាសយានដ្ឋានក្រុងប៉េកាំងវិញ កូនស្រីរបស់អ្នកដំណើរចិនម្នាក់បានរិះគន់ខ្លាំងៗ ចំពោះអាជ្ញាធរវៀតណាម នៅពេលនិយាយទៅកាន់ហ្វូងអ្នកកាសែត៖
«យើងសង្ឃឹមថារដ្ឋាភិបាលចិននឹងបញ្ជូនក្រុមអ្នកស្វែងរកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ យើងមិនទុកចិត្តជនជាតិវៀតណាមទេ។ ពួកគេមិនសូវមានសមត្ថភាពទេ។»
ដៃទទេផងនិងនឿយហត់ផង
វៀតណាមខ្លួនឯងក៏បានចាប់ផ្តើមបាត់បង់ភាពជឿ់ជាក់ទៅបេសកកម្មរុករករបស់ខ្លួន ក្រោយពីមិនបានរកឃើញអ្វីទាំងអស់បន្ទាប់ពីស្វែងរកម្តងៗ៨ម៉ោង។
«បើផ្នែកលើការវាយតម្លៃទាំងអស់ដែលមាននៅ ពេលនេះ យើងរំពឹងថានឹងមានក្តីសង្ឃឹមតិចតួចបំផុតចំពោះព័ត៌មានល្អអំពីជើងហោះហើរនេះ។»
លោក Tieu បានថ្លែងយ៉ាងដូច្នេះនៅមុនពេលមានលេចចេញព័ត៌មានថាយន្តហោះនេះទំនងជាមិនស្ថិតនៅជិតវៀតណាមទាល់តែសោះ។ លោកក៏និយាយថាអាជ្ញាធរបានប្រុងប្រៀបខ្លួនចំពោះព័ត៌មានមិនល្អ គឺប្រសិនបើអ្នករុករកបានរកឃើញសាកសពជាជាងអ្នករស់រាន។
ខណៈដែលប្រទេសវៀតណាមបានបន្ថយកិច្ចប្រឹងប្រែងរបស់ខ្លួននៅពេលការរុករកបានបែរទៅផ្តោតលើតំបន់ខាងលិចប្រទេសម៉ាឡេស៊ីវិញ វៀតណាមក៏នៅតែឆ្លើយតបនឹងសេចក្តីរាយការណ៍នានាដែលអាចនាំទៅដល់ការរកឃើញយន្តហោះនេះ។ កាលពីថ្ងៃពុធ អាជ្ញាធរវៀតណាមបានបញ្ជូនយន្តហោះមួយទៅស៊ើបអង្កេតវត្ថុឆេះមួយដែលត្រូវអ្នកធ្វើការនៅអណ្តូងប្រេងមួយប្រទះឃើញនៅជិតក្រុង Vung Tau។
លោក Owen Geach ប្រធានផ្នែកពាណិជ្ជកម្មនៃការិយាល័យអាកាសចរណ៍អន្តរជាតិ។
លោកពន្យល់ថា៖ «នៅពេលដែលប្រព័ន្ធពិភពលោកទាំងមូលផ្តោតអារម្មណ៍លើសកម្មភាពរបស់អ្នក អ្នកមិនអាចឲ្យគេគិតថាជាការព្រងើយកន្តើយទេ។ ពួកគេត្រូវបង្ខំចិត្តរុករកមិនឲ្យសល់កន្លុកកន្លៀតណាមួយឡើយ។»
ប្រែសម្រួលដោយ សឹង សុផាត