ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ព្រមាន​មីយ៉ាន់ម៉ា​ឲ្យ​សហការណ៍​ជាមួយ​ប្រេសិត បើ​មិន​ទេ​អាច​ត្រូវ​ផាត់​ចេញ​ពី​សន្និសីទ​កំពូល​អាស៊ាន​នៅ​ខែ​នេះ


រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បង្ហាញ​ការខកចិត្ត​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ជាមួយ​សមភាគី​អាស៊ាន​របស់​លោក​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា មិន​បាន​សហការ​ជាមួយ​បេសកជន​ពិសេស​របស់​ប្លុក​នេះ។
រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បង្ហាញ​ការខកចិត្ត​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ជាមួយ​សមភាគី​អាស៊ាន​របស់​លោក​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា មិន​បាន​សហការ​ជាមួយ​បេសកជន​ពិសេស​របស់​ប្លុក​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​ព្រមាន​ថា​ ប្រទេស​មីយ៉ាន់ម៉ា អាច​ត្រូវ​ផាត់ចេញ​ពី​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​ខែ​នេះ ប្រសិនបើ​មីយ៉ាន់ម៉ា មិនព្រម​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បេសកជន​ពិសេស​របស់​ប្លុក​នេះ​ នៅ​ក្នុង​ការដោះស្រាយ​វិបត្តិ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្នុង​ប្រទេសដែល​គ្រប់​គ្រង​ដោយ​ពួក​យោធា​នោះ។ នេះ​ ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០ជាសមាជិក ​ដែល​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ បាន​ជ្រើសតាំង​លោក Erywan Yusof អនុ​រដ្ឋមន្ត្រី​ការបរទេស​ព្រុយណេកាលពី​ខែ​សីហា​ ឲ្យ​ធ្វើ​ជា​បេសកជន​ពិសេស​ និង​ជា​អ្នក​សម្របសម្រួល​ បន្ទាប់ពីពួក​យោធា​ បាន​ដណ្តើម​អំណាច​កាលពី​ខែ​កុម្ភៈ​ ដោយបាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី Aung San Suu Kyi។ មាន​សេចក្តី​រាយការណ៍​ថា លោក Erywan Yusof នៅ​តែចរចា​ជាមួយ​ពួក​យោធា​មីយ៉ានម៉ា​ស្តីពីល័ក្ខខ័ណ្ណ​នៃ​ដំណើរ​ទស្សនកិច្ច។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បាន​ថ្លែង​ថា លោក​បានសម្តែង​នូវ​ការអាក់អន់ចិត្ត​ក្នុង​អំឡុង​ជំនួប​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​សមភាគី​អាស៊ាន​របស់​លោក​ដែល​ពួក​អាជ្ញាធរ​មីយ៉ាន់ម៉ា ​មិន​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​លោក Yusof៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG