ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ប៉ូលិស​ម៉ាឡេស៊ី៖ មូលហេតុ​ការ​បាត់​យន្តហោះ​ MH370 អាច​ជា​អាថ៌កំបាង​ជា​រៀងរហូត


​ការ​រុករក​កម្ទេច​បាក់​បែក​ជា​អន្តរជាតិ​មួយ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ហើយ​នឹង​ការ​ស៊ើប​អង្កេត​​​ផ្នែក​ឧក្រិដ្ឋកម្ម​ដោយ​ប៉ូលីស​ម៉ាឡេស៊ី ​រហូត​មក​ទល់​ពេល​នេះ ​គ្មាន​ផ្លែផ្កា​អ្វី​ទេ។
​ការ​រុករក​កម្ទេច​បាក់​បែក​ជា​អន្តរជាតិ​មួយ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ហើយ​នឹង​ការ​ស៊ើប​អង្កេត​​​ផ្នែក​ឧក្រិដ្ឋកម្ម​ដោយ​ប៉ូលីស​ម៉ាឡេស៊ី ​រហូត​មក​ទល់​ពេល​នេះ ​គ្មាន​ផ្លែផ្កា​អ្វី​ទេ។
ប្រធាន​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី ​កំពុង​ព្រមាន​ថា ​ពួក​អា​ជ្ញាធរ​អាច​នឹង​រក​មិន​ឃើញ​មូលហេតុ​ពិតប្រាកដដែល​នាំ​ឲ្យ​មាន​ការ​បាត់​ជើង​ហោះ​ហើរ​របស់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី​លេខ៣៧០​នោះ​ទេ។

​សេចក្តី​អត្ថា​ធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ ​កើត​មាន​ឡើង​២៥​ថ្ងៃ​បន្ទាប់​ពី​យន្ត​ហោះ​ម៉ាក្ស​ Boing 777 ​បាន​បាត់​នៅ​ពេល​ធ្វើ​ហោះ​ពី​ទីក្រុង Kuala Lumpur ទៅ​កាន់​ទី​ក្រុង​ប៉េកាំងដោយ​មាន​មនុស្ស​២៣៩​នាក់​ស្ថិត​នៅ​លើ​នោះ។

​ការ​រុករក​កម្ទេច​បាក់​បែក​ជា​អន្តរជាតិ​មួយ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ហើយ​នឹង​ការ​ស៊ើប​អង្កេត​ផ្នែក​ឧក្រិដ្ឋកម្ម​ដោយ​ប៉ូលីស​ម៉ាឡេស៊ី ​រហូត​មក​ទល់​ពេល​នេះ ​គ្មាន​ផ្លែផ្កា​អ្វី​ទេ។

​អធិការ​ Khalid Abu Bakar ​បាន​និយាយ​ថា ​ពួក​អ្នក​ស៊ើប​អង្កេត​ ​នៅ​ត្រូវ​ការ​ពេល​វេលាកាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ស្វែង​រកតម្រុយ​ដោយ​ព្រមាន​ថា ​ការ​ស៊ើបអង្កេត​នោះ​ប្រហែល​ជា​បន្ត​ទៅ​រហូត។

​លោក Khalid ​បាន​និយាយ​ថា ប៉ូលិស​បាន​បន្ត​ផ្តោត​លើ​លទ្ធភាព​នៃ​ការ​ប្លន់​យន្តហោះ​ ការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ​និង​បញ្ហា​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ស្ថិត​នៅ​លើ​យន្ត​ហោះ​នោះ៕

សូម​ចូល​ទៅ​គេហទំព័រ​ពិសេស​អំពី​រឿង​នេះ ដោយ​ចុច​ត្រង់​នេះ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG