មន្រ្តីអូស្រ្តាលីម្នាក់បានព្រមានថា ការរុករកយន្តហោះម៉ាឡេស៊ីដែលបានបាត់អាចអូសបន្លាយពេលវេលា នៅពេលដែលពួកអ្នករុករកបន្តស្វែងរកដានរបស់យន្តហោះនោះអស់រយៈពេលជាង៣សប្តាហ៍បន្ទាប់ពីយន្តហោះនោះបានបាត់។
លោកAngus Houston អតីតរដ្ឋមន្រ្តីការពារប្រទេសដែលកំពុងដឹកនាំទីភ្នាក់ងារសម្របសម្រួលថ្មីរួមគ្នាមួយ បាននិយាយថា យន្តហោះចំនួន១០គ្រឿង កំពុងធ្វើការរុករកនៅថ្ងៃអង្គារនេះក្នុងតំបន់មួយនៅមហាសមុទ្រឥណ្ឌា ដោយពណ៌នាថា មានទំហំប៉ុនប្រទេសអៀរឡង់។ លោកមានប្រសាសន៍បន្តទៀតថា ភារកិច្ចមានការលំបាកពីព្រោះតែទីកន្លែងយន្តហោះដែលគេដឹងចុងក្រោយនេះ ស្ថិតនៅឆ្ងាយពីទីកន្លែងដែលយន្តហោះទំនងជាទៅ។
លោក Angus Houston និយាយថា៖ «យើងមានជំនាញដ៏ល្អបំផុតនៅក្នុងពិភពលោកដើម្បីជួយទីភ្នាក់ងារសុវត្ថិភាពនាវាចរណ៍អូស្រ្តាលីដើម្បីសម្រេចថាតើតំបន់រុករកនៅទីណា ក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយថា វាជាការស្មុគ្រស្មាញណាស់ វាមានតម្រូវការខ្លាំងហើយយើងគ្មានព័ត៌មានដូចដែលយើងធ្លាប់មានទេ។
លោកមានប្រសាសន៍បន្តទៀតថា ការរុករកនោះជាការប្រឈមដ៏ខ្លាំងបំផុតដែលលោកមិនធ្លាប់បានឃើញ ហើយរហូតមកទល់ពេលនេះ ក្រុមរុករកមិនបានរកឃើញអ្វីដែលជាប់ទាក់ទិនទៅនឹងយន្តហោះដែលបានបាត់នៅថ្ងៃទី៨ខែមីនាដោយមានមនុស្ស២៣៩នាក់ស្ថិតនៅលើនោះទេ។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak មានផែនការធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនៅថ្ងៃពុធស្អែកនេះ៕