ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅ​អូស្ត្រាលី​​និយាយ​​​អំពី​​​ការ​រុករក​យន្តហោះ​បាត់ដាន​​នៅ​មហាសមុទ្រ​ឥណ្ឌា


លោក មុជ ចាន់ធឿន ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ប្រហែល​១.០០០​គ្រួសារ​​​ដែល​រស់​នៅ​ទី​ក្រុង​ Perth ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ដោយ មុជ ចាន់ធឿន)
លោក មុជ ចាន់ធឿន ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ប្រហែល​១.០០០​គ្រួសារ​​​ដែល​រស់​នៅ​ទី​ក្រុង​ Perth ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ដោយ មុជ ចាន់ធឿន)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ ទី​ក្រុង​ភើថ (Perth) ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អូស្ត្រាលី​ជាប់​មហាសមុទ្រ​ឥណ្ឌា​ជា​ទី​ក្រុង​ធំ​មួយ​ដែល​មាន​ទី​តាំងនៅ​ដាច់​ឆ្ងាយ​ពីទី​ក្រុងធំៗ​ផ្សេង​ទៀត។ ប៉ុន្តែ​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បាត់​យន្តហោះ​ម៉ាឡេស៊ី​កាល​ពី​ដើម​ខែ​មីនាមក​ ​ចំណាប់​អារម្មណ៍ពិភពលោកបាន​ផ្តោត​លើ​ទី​ក្រុង​នេះ​នៅពេល​អ្នក​រុករក​សន្និដ្ឋាន​ថា​យន្តហោះ​បាត់​ដាន​នេះ​ប្រហែល​បាន​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ Perth នេះ។ ​លោក មុជ ចាន់ធឿន ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ប្រហែល​១.០០០​គ្រួសារ​ដែល​រស់​នៅ​ទី​ក្រុង​នេះ។ លោក​ សឹង សុផាត​ បាន​ធ្វើ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក មុជ ចាន់ធឿន អំពី​ទិដ្ឋភាព​ប្រែប្រួល​នៅ​ទី​ក្រុង​ Perth ក្រោយ​ព្រឹត្តិការណ៍​នេះ។ សូម​ប្រិយមិត្តចុច​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​នៅ​ប៉ូតុង​ខាង​លើ។

ទំព័រ​ពិសេស​អំពី​រឿង​ទាក់​ទង​យន្តហោះ​បាត់​ដាន​សូម​ចុច​ត្រង់​នេះ
ផែនទីតំបន់​ប្រតិបត្តិការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​ MH 370 កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ២០១៤។
ផែនទីតំបន់​ប្រតិបត្តិការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​ MH 370 កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ២០១៤។
XS
SM
MD
LG