ផ្កាយវិទ្យាសាស្ត្រថៃបង្ហាញវត្ថុអណ្តែតទឹកដែលអាចជាបំណែកយន្តហោះម៉ាឡេស៊ី
ទីភ្នាក់ងារអវកាសថៃនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ផ្កាយវិទ្យាសាស្ត្ររបស់ខ្លួនបានថតឃើញវត្ថុប្រហែល៣០០ដែលមានទំហំពី២ទៅ១៥ម៉ែត្រអណ្តែតក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង។ ព័ត៌មាននេះចេញផ្សាយបន្ទាប់ពីផ្កាយវិទ្យាសាស្ត្របារាំងថតឃើញវត្ថុភ្លឺរលោងចំនួន១២២បន្ទះក្នុងតំបន់ជាមួួយគ្នានេះ៕