ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ប្រើ​លិខិត​ឆ្លងដែន​លួចគេ​នៅ​លើ​យន្តហោះ ​ម៉ាឡេស៊ី​គ្មាន​ជាប់ទាក់ទង​នឹង​ភេរវកម្ម​ទេ


មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី​បង្ហាញ​រូប​បុរស​​អ៊ីរ៉ង់​អាយុ​១៩​ឆ្នាំ​ Pouria Nour Mohammad Mehrdad ដែល​ជាបុរស​មួយ​រូប​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​ជិះ​យន្តហោះ​ Malaysia Airlines ជើង​ហោះហើរ​ MH370 ដែល​​បាត់ ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ។
មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី​បង្ហាញ​រូប​បុរស​​អ៊ីរ៉ង់​អាយុ​១៩​ឆ្នាំ​ Pouria Nour Mohammad Mehrdad ដែល​ជាបុរស​មួយ​រូប​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​ជិះ​យន្តហោះ​ Malaysia Airlines ជើង​ហោះហើរ​ MH370 ដែល​​បាត់ ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ។
ប៉ូលិស​ម៉ាឡេស៊ី​និយាយ​ថា​អ្នកដំណើរ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​ដែល​លួចគេ​នោះ ​មិនមាន​ជាប់ទាក់ទឹន​នឹង​សកម្មភាព​ភេរវកម្ម​ទេ ​បុរស​នោះ​បាន​ជិះយន្តហោះ​ម៉ាឡេស៊ី​ដែល​បានបាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។

អគ្គស្នងការ​ប៉ូលិស ​ខាលីដ តាន់ ស្រ៊ី ​និយាយ​ថា​ជនជាតិ​អ៊ីរ៉ង់​ដែល​មាន​អាយុ១៩​ឆ្នាំរូប​នោះ​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ថា​មាន​ឈ្មោះ ​ភូរីយ៉ា ណួរ ម៉ូហាម៉េដ ម៉េដាដ ​បាន​ព្យាយាម​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

«យើង​បាន​ពិនិត្យ​មើល​ប្រវត្តិរូប​របស់​បុរស​នោះ។ យើង​ក៏​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ស្ថាប័ន​ប៉ូលិស​ដទៃ​ទៀត​ហើយ​យើង​ជឿ​ថា​គាត់​ទំនង​ជា​មិនមែន​ជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម​ណា​ទេ។ ហើយ​យើង​ជឿ​ថា​គាត់​ព្យាយាម​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​អាល្លឺម៉ង់»។

លោក ខាលីដ​ និយាយ​ថា​ម្តាយ​របស់​បុរស​នោះ​បាន​រង់ចាំ​កូនប្រុស​របស់​គាត់​នៅ​ ឯ​អាកាស​យានដ្ឋាន ​ក្រុង Frankfurt​ ប្រទេស​អាល្លឺម៉ង់​ហើយ​និយាយ​ថា​ចាប់តាំង​ពីពេល​នោះ​មក​គាត់​ទាក់ទង​នឹង​ប៉ូលិស​ជាប់​រហូត។

លោក​អគ្គលេខាធិការ​អាំងទែប៉ូល​ Ronald Noble​ និយាយ​ថា​ព័ត៌មាន​ថ្មី​អំពី​បុរស​ជាតិ​អ៊ីរ៉ង់​ចំនួនពីរនាក់​ដែល​បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ដែល​ត្រូវ​គេ​លួច​នោះ​មក​ឡើងជិះ​យន្តហោះ​ ធ្វើ​ឱ្យ​គេ​យល់​ថា​មិន​មាន​ការ​ជាប់​ទាក់​ទឹន​នឹង​សកម្មភាព​ភេរវកម្ម​ចំពោះការ​បាត់​យន្ត​ហោះ នោះ​ ទេ។

ទីភ្នាក់​ងារ​ប៉ូលិស​អន្តរជាតិ​បាន​បញ្ចេញ​រូបថត​ដែល​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​នោះ​បាន​ឡើង​ជិះ​យន្តហោះ​ដំណាល​គ្នា។ បុរសទាំង​ពីរ​នោះ​ត្រូវបាន​គេ​បង្ហាញ​អត្តសញ្ញាណ​ថា​ឈ្មោះ​ ភូរីយ៉ា ណួរ ម៉ូហាម៉េដ ម៉េដាដ ​មាន​អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ដេឡាវ៉ា សេយេដ ម៉ូហាម៉េដដេហ្សា​ អាយុ​២៩​ឆ្នាំ៕
XS
SM
MD
LG