ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​របស់​ឥណ្ឌា​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្វែរ​ស្ថានភាព​នៅ​តំបន់ Kashmir ឲ្យ​ដូច​ដើម​វិញ


ប៉ូលិស​ឥណ្ឌា​ឈរ​យាម​នៅ​ខាង​ក្រៅ​ភូមិគ្រឹះ​របស់​លោក​ប្រធានាធបិតី Farooq Abdullah ក្នុង​ក្រុង Srinagar ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រាំមួយ​សប្ដាហ៍​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ដក​ស្វយ័តភាព​មួយ​ផ្នែក​នៅ​ក្នុង​តំបន់ Kashmir រួច​មក តុលាការ​កំពូល​នៃ​ប្រទេស​នេះ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ឲ្យ​ស្ថានភាព​នៅ​តំបន់​ភ្នំ​ហិមាល័យនេះត្រឡប់​ទៅ​រក​សភាព​ធម្មតា​ដូចដើម​វិញ។ ចៅក្រម​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ធានាថា សាលារៀន មន្ទីរពេទ្យ និង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដំណើរការ​ដូច​ធម្មតាវិញ​ផង​ដែរ។

តុលាការ​កំពូល​នេះ​មិន​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់លាក់​ណា​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​នោះ​ទេ។

ឥណ្ឌា​បាន​ដាក់​ឲ្យ​តំបន់ Kashmir ស្ថិត​នៅ​ដាច់​ដោយឡែក​និង​ដាក់​កំហិត​ទៅ​លើ​ផ្នែក​ទំនាក់ទំនង​កាល​ពី​ថ្ងៃ​ទី​៥ ខែសីហា បន្ទាប់ពី​ដក​ស្វយ័តភាព​មួយ​ផ្នែក​នៅ​ក្នុង​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ក្រុង ញូវដេលី។

ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ដាក់​កម្រិត​មួយ​ចំនួន​ត្រូវ​បាន​បន្ធូរ​បន្ថយ ហើយ​បណ្ដាញទូរស័ព្ទ​លើ​តុ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​វិញ។ ប៉ុន្តែ​តំបន់ Kashmir នៅ​តែ​បន្ដ​មាន​ការ​ដាក់​កម្រិត ហើយ​បណ្ដាញ​ទូរស័ព្ទ​ចល័ត​និង​អ៊ីនធឺណិត​នៅ​តែ​ត្រូវ​បាន​ហាមឃាត់​ដដែល។ ថ្វីត្បិត​តែ​សាលារៀន​បាន​បើក​ដំណើរការ​ឡើង​វិញ​ក៏​ដោយ​ ក៏​សិស្ស​សាលា​ភាគច្រើន​មិន​បាន​ចូលរៀន​នៅ​ថ្នាក់​នោះ​ទេ។ មនុស្ស​ប្រមាណ​១ពាន់​នាក់​ដោយ​រួម​ទាំង​មេដឹកនាំ​នយោបាយ​ផង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង៕

XS
SM
MD
LG