ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថានបាន​បណ្តេញស្នងការ​ជាន់ខ្ពស់​ឥណ្ឌា​ នៅពេល​មានកំណើន​ភាព​តានតឹង​ស្តី​ពី​ដែនដី Kashmir


នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចូលរួមក្នុងកិច្ចប្រជុំមួយស្តីពីសន្តិសុខ នៅក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចូលរួមក្នុងកិច្ចប្រជុំមួយស្តីពីសន្តិសុខ នៅក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

ក្រសួង​ការបរទេសប៉ាគីស្ថានបាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ខ្លីមួយ​ថា​រដ្ឋាភិបាល​ឥណ្ឌា​ក៏​បានត្រូវ​ប្រាប់ដែរថា ប៉ាគីស្ថាន​ក៏​នឹង​មិនបញ្ជូន​​ស្នងការ​ជាន់ខ្ពស់​ត្រូវ​តែងតាំង​ទៅកាន់ប្រទេស​ឥណ្ឌា​ទេ។​

ប្រទេសប៉ាគីស្ថានបាន​និយាយ​ថា​ ខ្លួនបាន​បណ្តេញ​ស្នងការ​ជាន់ខ្ពស់​នៃប្រទេសឥណ្ឌាតែ​ប៉ុន្មានម៉ោង ​ក្រោយ​ពី​បាន​បន្ទាប​ចំណង​ទាក់ទង​ខាង​ការទូត​និង​ខាង​ពាណិជ្ជកម្ម​ជាមួយរដ្ឋាភិបាល​ក្រុង​ញូវដេលី ដែល​បានលុប​ចោល​ឋានៈពិសេស​នៃ​តំបន់ Kashmir ដែលមាន​ជម្លោះ នៅ​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​នៅតែ​ចុះ​ថម​ថយ​តទៅទៀត។​

ក្រសួង​ការបរទេសប៉ាគីស្ថានបាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ខ្លីមួយ​ថា​រដ្ឋាភិបាល​ឥណ្ឌា​ក៏​បានត្រូវ​ប្រាប់ដែរថា ប៉ាគីស្ថាន​ក៏​នឹង​មិនបញ្ជូនស្នងការ​ជាន់ខ្ពស់​ត្រូវ​តែងតាំង​ទៅកាន់ប្រទេស​ឥណ្ឌា​ទេ។​

កាលពី​ពេលមុន​នេះ សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​បាននិយាយ​ថា ​ការប្រជុំ​គ្រាមាន​អាសន្ន​មួយនៃ​គណៈកម្មការ​សន្តិសុខ​ជាតិ​ដែល​មានរួម​បញ្ចូល​ពួកមេដឹកនាំ​ជាន់ខ្ពស់​ស៊ីវិល​និងយោធា​ប៉ាគីស្ថានបានសម្រេចបន្ទាប​ការទាក់ទង​ខាង​ការទូត និង​ខាង​ពាណិជ្ជកម្មជាមួយ​ប្រទេសឥណ្ឌា​ក្នុង​ចំណោម​វិធានការឯទៀតៗ​ជា​ការ​ឆ្លើយតបនឹង​«សកម្មភាព​ជា​ឯកតោភាគីនិង​មិនត្រឹមត្រូវ​តាម​ច្បាប់» ដោយ​រដ្ឋាភិបាល​ឥណ្ឌា។

សេចក្តី​ប្រកាស​នេះបាន​និយាយ​ថា ប៉ាគីស្ថាន​នឹង​ពិនិត្យ​សើរើ​អំពី​ការទាក់ទង​ទ្វេភាគី​ឯទៀតៗជាមួយ​ប្រទេស​ឥណ្ឌា​និងយក​បញ្ហា​ Kashmir ទៅ​កាន់អ.ស.ប.​ដោយមានរួមបញ្ចូល​ទាំង​ក្រុមប្រឹក្សា​សន្តិសុខ​ផង​ដែរ។

សេចក្តី​ប្រកាស​នេះ​បានកត់សម្គាល់ថា «លោក​នាយក​រដ្ឋមន្ត្រី​បានណែនាំ​កង​យោធពល​ឱ្យ​បន្ត​មានការ​ប្រុង​ប្រយ័ត្ន» ដោយ​និយាយ​យោង​ដល់​ស្ថានការណ៍​នៅ​លើ​ខ្សែ​បន្ទាត់​ត្រួតត្រាយោធា​ដែល​បែង​ចែក​ផ្នែក​ Kashmir នៃ​ប្រទេសប៉ាគីស្ថាន និង​តំបន់ Kashmir របស់ប្រទេស​ឥណ្ឌា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG