ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ដើម្បី​សងសឹក​ចំពោះ​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP


រូបឯកសារ៖ បុរស​ម្នាក់កាន់ទង់ជាតិ​ឥណ្ឌា​និង​អាមេរិក ​ខណៈដែល​ប្រជាជន​ចូល​រួម​ក្នុង​ទិវា​ដង្ហែក្បួន​ឥណ្ឌា​ ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​១៦ ខែសីហា ២០១៥។
រូបឯកសារ៖ បុរស​ម្នាក់កាន់ទង់ជាតិ​ឥណ្ឌា​និង​អាមេរិក ​ខណៈដែល​ប្រជាជន​ចូល​រួម​ក្នុង​ទិវា​ដង្ហែក្បួន​ឥណ្ឌា​ ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​១៦ ខែសីហា ២០១៥។

ប្រទេស​ឥណ្ឌា​បាន​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន ដើម្បី​ជា​ការ​សងសឹក​តប​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ដើម​ខែ​នេះ ​នៅ​ក្នុង​ការ​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ​ឥណ្ឌា។

ការ​យក​ពន្ធ​គយ​ថ្មី​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ប៉ះពាល់​ដល់​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ២៨ ប្រភេទ ដែល​មាន​ដូចជា​គ្រាប់ almond និង​ផ្លែ​ប៉ោម​ជា​ដើម។ ប្រទេស​ឥណ្ឌា​ គឺ​ជា​ប្រទេស​នាំ​ចូល​ដ៏​ច្រើន​ជាង​គេ​បំផុត​នូវ​គ្រាប់ almond របស់​សហរដ្ឋ​អាមេរិក និង​ជា​ប្រទេស​នាំ​ចូល​ច្រើន​បំផុត​លំដាប់​ទី​ពីរ​នូវ​ផ្លែ​ប៉ោម​របស់​សហរដ្ឋ​អាមេរិក។

កាល​ពី​ឆ្នាំ ២០១៧ ប្រទេស​ឥណ្ឌា​ គឺ​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទូទៅ ដែល​ហៅ​កាត់​ថា GSP។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជួយ​បន្ទាប​ពន្ធ​គយ​ ដែល​សហរដ្ឋ​អាមេរិក​យក​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រហែល ១២០ ប្រទេស​នៅ​លើ​ពិភពលោក។

ទំនិញ​នាំ​ចេញ​របស់​ឥណ្ឌា​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP នេះ មាន​ដូចជា​គ្រឿង​បន្លាស់​រថយន្ត សារធាតុ​គីមី គ្រឿង​អលង្ការ​មាន​តម្លៃ និង​វត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ទៀត។

ទោះបីជា​ការ​អនុគ្រោះ​ពន្ធ​គយ​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​ឥណ្ឌា​នាំ​ចេញ​ទំនិញ​រួច​ពន្ធ​ដែល​មាន​ទឹក​ប្រាក់​ប្រហែល ៥ ពាន់ ៦ រយ​លាន​ដុល្លារ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​លោក Anup Wadhawan បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ញូដេលី​ កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ​ថា ផល​ប្រយោជន៍​ពិត​ប្រាកដ​ដែល​ឥណ្ឌា​ទទួល​បាន ​គឺ​ប្រហែល ១៩០ លាន​ដុល្លារ ដែល​លោក​ថា ចំនួន​នេះ​គឺ «តិចតួច​ល្មម‍» តែ​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG