វ៉ាស៊ីនតោន —
កំណត់អ្នកនិពន្ធ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនស្វែងរកព័ត៌មានតាមអ៊ីនធឺណិត Google បានសម្ពោធកម្មវិធីបកប្រែភាសាខ្មែររបស់ខ្លួនដោយបញ្ចូលភាសាខ្មែរជាភាសាទី៦៦ដែលគេអាចបកប្រែបានលើគេហទំព័រ Google Translate។ ក្រុមហ៊ុន Google និយាយថា ការសម្ពោធនេះមានគោលដៅសំខាន់ដើម្បីអាចឲ្យពលរដ្ឋខ្មែរដែលមិនចេះភាសាបរទេសអាចទទួលបានព័ត៌មានទាំងឡាយដែលមានលើអ៊ីនធឺណិត ដោយបកប្រែដោយស្វ័យប្រវត្តិជាភាសាខ្មែរ។ នៅពីរសប្តាហ៍ក្រោយការសម្ពោធកម្មវិធីថ្មីនេះ លោក សឹង សុផាត នៃវីអូអេបានធ្វើបទសម្ភាសន៍ជាមួយលោក Divon Lan អ្នកគ្រប់គ្រងផលិតផលសម្រាប់ទីផ្សារថ្មីនៅប្រទេសកំពុងអភិវឌ្ឍន៍ (Next Wave Emerging Markets) ដែលលោកកំពុងធ្វើដំណើរនៅប្រទេសកេនយ៉ា ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការរបស់ប្រព័ន្ធនេះ ប្រតិកម្មអ្នកប្រើប្រាស់ និងអ្វីដែលកម្មវិធីផ្តល់ឲ្យសម្រាប់ពលរដ្ឋខ្មែរទូទៅ។ (សម្រាប់បទសម្ភាសន៍ជាភាសាអង់គ្លេស ចុចត្រង់នេះ។)
ចុចស្តាប់បទសម្ភាសន៍ទាំងស្រុង៖
វីអូអេ៖ បើតាមខ្ញុំយល់ ប្រព័ន្ធបកប្រែរបស់ Google មិនប្រើអ្នកបកប្រែជាមនុស្សទេមែនទេ? តើលោកបង្កើតកម្មវិធីបកប្រែនេះយ៉ាងដូចម្តេចទៅ?
Divon៖ ត្រឹមត្រូវហើយ។ Google Translate ជាការបកប្រែដោយម៉ាស៊ីន។ ដំណើរការបកប្រែនេះគឺដំបូងយើងពិនិត្យមើលទិន្នន័យភាសាខ្មែរទាំងអស់ដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិត រួចយើងនឹងអាចរកឃើញដោយស្វ័យប្រវត្តិនូវទម្រង់ទូទៅនៃភាសានេះ។ ការណ៍នេះអាចឲ្យយើងអាចបកប្រែមិនត្រឹមតែពីភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែបកប្រែពីភាសាណាក៏ដោយមកជាភាសាខ្មែរ។ ហើយសព្វថ្ងៃនេះមានភាសាចំនួន៦៦ក្នុងគេហទំព័របកប្រែ Google Translate ហើយជាឧទាហរណ៍ អ្នកអាចទៅគេហទំព័រភាសាចិនឬភាសាបារាំង ហើយបកប្រែខ្លឹមសារនោះមកជាភាសាខ្មែរ នោះយើងអាចយល់ន័យបាន ហើយក៏បញ្ច្រាសមកវិញអាចបកពីគេហទំព័រខ្មែរទៅភាសាដទៃ។ ប៉ុន្តែចូរអ្នកកុំភ្លេចថាការបកប្រែរបស់ម៉ាស៊ីនកុំព្យូទ័រមិនអាចល្អដូចការបកប្រែរបស់មនុស្សទេ។ ដូច្នេះពេលយើងប្រើ Google Translate គោលបំណងសំខាន់របស់យើងគឺអាចឲ្យអ្នកយល់បានអំពីខ្លឹមសារទូទៅនៃអត្ថបទមួយ។ វាមិនអាចបកប្រែឲ្យមានអត្ថន័យសុក្រឹត្យ១០០ភាគរយនោះទេ។ នេះជាគុណវិបត្តិមួយនៃ Google Translate។
វីអូអេ៖ វីអូអេមានគេហទំព័រពីរ ភាសាខ្មែរផង និងភាសាអង់គ្លេស។ តើការណ៍មានខ្លឹមសារតែមួយជាពីរភាសាបែបនេះជួយដល់ការបកប្រែរបស់ Google Translate ដែរឬទេ? តើនេះជាអ្វីដែល Google ចង់បានមែនទេ?
Divon៖ ត្រឹមត្រូវហើយ នេះជាអ្វីដែលយើងចង់បាន។ យើងរកមើលទិន្នន័យនិងខ្លឹមសារព័ត៌មានទាំងអស់ដែលមាននៅក្នុងបណ្តាញអ៊ីនធឺណិត ហើយដែលមានលក្ខណៈពីរភាសាបែបនេះ ហើយពិនិត្យមើលគេហទំព័ររាប់លាន យើងព្យាយាមកំណត់ខ្លឹមសារនៃការបកប្រែដោយស្វ័យប្រវត្តិ ដោយប្រើការគណនា ដោយប្រើម៉ាស៊ីនជាជាងការប្រើមនុស្ស។
វីអូអេ៖ ខ្ញុំសង្កេតឃើញថាខ្មែរជាភាសាទី៦៦ដែលត្រូវបញ្ចូលក្នុង Google Translate គឺជាភាសាជាតិចុងក្រោយគេក្នុងតំបន់ប្រទេសមេគង្គដែលគេបញ្ចូល ហើយក្រោយទាំងភាសាឡាវទៀតផង។ តើភាពយឺតយ៉ាវនៃការបញ្ចូលភាសាខ្មែរក្នុងប្រព័ន្ធបកប្រែ Google នេះបណ្តាលមកពីភាពស្មុគស្មាញនៃអក្សរនិងភាសាខ្មែរមែនទេ?
Divon៖ ត្រឹមត្រូវហើយ។ មួយផ្នែកគឺមកពីភាពស្មុគស្មាញនៃភាសាខ្មែរ។ មួយផ្នែកទៀតគឺ ដើម្បីអាចឲ្យម៉ាស៊ីនបកប្រៃអាចរកទម្រង់ភាសាឃើញ យើងត្រូវការខ្លឹមសារអត្ថបទយ៉ាងច្រើននៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ ហើយដូចលោកប្រហែលអាចដឹងហើយ អត្ថបទខ្លឹមសារជាភាសាខ្មែរនៅក្នុងអ៊ីនធឺណិតនៅមានចំនួនតិចតួចណាស់ បើប្រៀបធៀបភាសាប្រទេសជិតខាងដូចជាថៃនិងវៀតណាម ដែលចំនួនទិន្នន័យជាភាសាទាំងពីរនេះមានច្រើនជាងឆ្ងាយណាស់។ យើងចង់ឲ្យប្រាកដថាគុណភាពនៃការបកប្រែជាភាសាខ្មែរអាចល្មមគ្រប់កម្រិតអាចសម្ពោធកម្មវិធីភាសាខ្មែរនេះបាន គឺដូចខ្ញុំបានរៀបរាប់នៅមុននេះ គឺថាអាចឲ្យអ្នកប្រើអាចយល់ឬកាត់យល់អត្ថន័យនៃខ្លឹមសារអត្ថបទមួយ បើទោះបីការបកប្រែនោះមិនបានល្អឥតខ្ចោះក្តី។ ប៉ុន្តែយូរៗទៅគុណភាពការបកប្រែនេះនឹងកាន់តែប្រសើរ។ ដូច្នេះបើមានមនុស្សប្រើកម្មវិធីនេះកាន់តែច្រើននិងជួយកែតម្រូវការបកប្រែនេះផង នោះយូរៗទៅគុណភាពនឹងកាន់តែប្រសើរ។ តាមពិតកម្មវិធីភាសាដែលយើងបានសម្ពោធនៅមុនភាសាខ្មែរគឺភាសាឡាវដូចលោកមានប្រសាសន៍នៅពេលមុននេះ។ កម្មវិធីភាសាឡាវក៏ជាកម្មវិធីចុងក្រោយបំផុតមួយដែរដែលយើងទើបបានសម្ពោធ។ ហើយទាំងនេះគឺមានផ្តល់ការលំបាកប្រហាក់ប្រហែលគ្នាក្នុងការបកប្រែ។ បញ្ហាមួយនោះគឺនៅក្នុងភាសាខ្មែរ ភាសាឡាវ និងភាសាថៃ គេមិនប្រើ whitespace ដើម្បីដាក់គម្លាតរវាងពាក្យ។ ដូច្នេះយើងត្រូវចំណាយពេលច្រើនណាស់ដើម្បីគ្រាន់តែកំណត់ថាពាក្យមួយចាប់ផ្តើមពីណាដល់ណា ហើយការលំបាកនេះមានដូចគ្នាក្នុងភាសាឡាវដែរ។
វីអូអេ៖ ពេលលោកប្រើពាក្យថា whitespace ស្តាប់ទៅដូចជាពាក្យបច្ចេកទេស ហើយប្រិយមិត្តអ្នកស្តាប់យើ់ងប្រហែលមិនយល់ទេ។ តើលោកអាចពន្យល់ឲ្យស្រួលស្តាប់បានទេ?
Divon៖ ពេលអ្នកសរសេរជាភាសាដូចជាអង់គ្លេស អ្នកប្រើគម្លាតរវាងពាក្យពីរ តែនៅក្នុងភាសាខ្មែរពាក្យទាំងអស់ត្រូវសរសេរជាប់គ្នា។ សម្រាប់មនុស្សដែលអានភាសាខ្មែរអាចដឹងយ៉ាងងាយថាពាក្យនិមួយៗមានព្រំដែនត្រឹមណា ប៉ុន្តែសម្រាប់ម៉ាស៊ីនកុំព្យូទ័រវិញ វាជាការពិបាកកំណត់ថាពាក្យខ្មែរចាប់ផ្តើមនិងបញ្ចប់ត្រង់ណានោះព្រោះសរសេរជាប់គ្នា។ ប៉ុន្តែអ្វីដែលធ្វើឲ្យអក្សរខ្មែរផ្តល់ភាពងាយស្រួលនោះគឺ អក្សរខ្មែរគឺមានតែមួយ។ នៅពេលយើងឃើញអក្សរខ្មែរក្នុងឯកសារមួយ យើងដឹងច្បាស់ថានេះជាខ្មែរ។ មិនដូចអក្សរឡាតាំងទេដែលអាចជាភាសាបារាំងផង អ៊ីតាលីផង និងអេស្ប៉ាញផងជាដើម ព្រោះគេប្រើអក្សរឡាតាំងដូចគ្នា។ នេះជាភាពងាយស្រួល ហើយភាសាឡាវនិងថៃក៏ដូចគ្នានេះដែរ។
វីអូអេ៖ ដោយភាសាខ្មែរផ្តល់ការលំបាកខ្លះដូច្នេះ តើក្រុមលោកបានចំណាយរយៈពេលប៉ុន្មានដែរដើម្បីបង្កើតបកប្រែភាសាខ្មែរនេះ ហើយកិច្ចការណាដែរលំបាកជាងគេ?
Divon៖ យើងបានចំណាយពេលជាច្រើនខែ ឬប្រហែលដល់មួយឆ្នាំផង។ ការលំបាកបំផុតនោះគឺកាណ៍ដែលមិនសូវសម្បូរឯកសារភាសាខ្មែរដែលមានគុណភាពនៅលើបណ្តាញអ៊ីនធឺណិត គឺមានតិចណាស់។ ម៉្យាងទៀតយើងសង្កេតឃើញថាសរសេរពាក្យខ្មែរខ្លះខុសៗគ្នា ដូចអ្នកខ្លះសរសេរដោយមិនយកតាមវចនានុក្រម ដោយសរសេរតាមតែការអាន។ ដូច្នេះយើងឃើញពាក្យខ្លះមានរបៀបសរសេរច្រើន ដែលនេះជាការលំបាកខាងបច្ចេកទេសមួយទៀត។
វីអូអេ៖ តើលោកបង្កើតកម្មវិធីនេះសម្រាប់អ្នកប្រើប្រាស់ណាជាសំខាន់?
Divon៖ យើងសំដៅសំខាន់ទៅលើអ្នកប្រើប្រាស់ជាជនជាតិខ្មែរ។ យើងបានឃើញថានៅក្នុងប្រទេសកម្ពុជា យុវជននិងអ្នកមានចំណេះនៅក្នុងភ្នំពេញទាំងអស់សុទ្ធតែប្រើប្រាស់អ៊ីនធឺណិត។ ប៉ុន្តែពួកគាត់មានចំនួនតែ៥ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនខ្មែរសរុប ដូច្នេះពីប្រជាជនពី៩០ទៅ៩៥ភាគរយមិនប្រើអ៊ីនធឺណិតទេ។ យើងដឹងថា មានកត្តាជាច្រើនដែលធ្វើឲ្យគាត់មិនប្រើអ៊ីនធឺណិត ដូចជាតម្លៃថ្លៃរបស់កុំព្យូទ័រជាដើម ប៉ុន្តែកត្តាចម្បងមួយនោះគឺកង្វះកម្មវិធីជាភាសាខ្មែរ។ ពលរដ្ឋខ្មែរភាគច្រើនចេះនិយាយតែភាសាខ្មែរប៉ុណ្ណោះ ហើយខ្ញុំគិតថា ក្នុងនាមយើងជាវិស័យបច្ចេកវិទ្យា ទាំងក្រុមហ៊ុន Google និងក្រុមហ៊ុនដទៃ យើងមានកាតព្វកិច្ចដើម្បីផ្តល់ដល់ប្រជាជនកម្ពុជានូវព័ត៌មាននិងចំណេះទាំងឡាយដែលមានក្នុងពិភពលោកជាភាសាជាតិរបស់ពួកគេ។ ព័ត៌មានភាគច្រើនក្នុងបណ្តាញអ៊ីនធឺណិតមិនមានជាភាសាខ្មែរទេ មានជាភាសាអង់គ្លេសនិងភាសាដទៃ។ ដូច្នេះវាជាការចាំបាច់ដែលព័ត៌មានទាំងនេះត្រូវមានជាភាសាខ្មែរដែរ។ នេះជាវត្ថុបំណងរបស់យើង។
វីអូអេ៖ ប្រិយមិត្តវីអូអេខ្លះបានសួរថា តើកម្មវិធីបកប្រែ Google Translate ជាភាសាខ្មែរនេះមានជាកម្មវិធីសម្រាប់ទូរស័ព្ទទេ?
Divon៖ បាទ មាន។
វីអូអេ៖ ឥឡូវនេះ Google Translate ជាភាសាខ្មែរត្រូវបានបើកសម្ពោធអស់ប្រហែលពីរសប្តាហ៍ហើយ។ តើលោកបានទទួលប្រតិកម្មពីអ្នកប្រើប្រាស់យ៉ាងណាដែរ?
Divon៖ ប្រតិកម្មដែលយើងទទួលបានគឺការសារទរយ៉ាងខ្លាំង។ ខ្ញុំធ្លាប់តែតាមដានប្រព័ន្ធផ្សព្វផ្សាយភាសាអង់គ្លេសក្នុងប្រទេសកម្ពុជា តែដោយសារ Google Translate ឥឡូវខ្ញុំក៏អាចតាមដានព័ត៌មានភាសាខ្មែរដែរ បើទោះបីជាខ្ញុំមិនចេះភាសាខ្មែរក៏ដោយ។ ខ្ញុំរីករាយណាស់នឹងសេចក្តីសាទរដែលយើងបានទទួល។ ជាការណ៍ពិត យើងក៏បានទទួលមតិរិះគន់ថាគុណភាពនៃការបកប្រែនេះនៅមានកម្រិត ក៏ប៉ុន្តែខ្ញុំគិតថាអ្នកគ្រប់គ្នាទទួលស្គាល់ថានេះជាជំហានដ៏ធំមួយសម្រាប់អ៊ីនធឺណិតនៅកម្ពុជា។
វីអូអេ៖ ដូច្នេះនេះជាជំហានចាប់ផ្តើមមួយសម្រាប់ការបកប្រែភាសាខ្មែរលើអ៊ីនធឺណិត។ តើ Google មានផែនការអ្វីទៀតទាក់ទងនឹងគម្រោងនេះ?
Divon៖ បាទនេះជាដំណាក់កាលដំបូងបំផុតនៃគម្រោងដែលគេហៅថា Alpha version។ យើងសង្ឃឹមថាគុណភាពនៃការបកប្រែនឹងកាន់តែប្រសើរទៅអនាគត។ ក្រៅពីនេះយើងក៏បង្កើតគម្រោងកាន់តែច្រើនទាក់ទងភាសាខ្មែរ។ ឧទាហរណ៍ ប៉ុន្មានខែមកនេះ កម្មវិធីផែនទី Google Maps ចាប់ផ្តើមបង្ហាញផែនទីជាអក្សរខ្មែរហើយ។ ខ្ញុំមិនអាចនិយាយលម្អិតអំពីគម្រោងនាពេលអនាគតទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងពិតជានឹងចំណាយលើកម្មវិធីភាសាខ្មែរជាច្រើនទៀតពីព្រោះគោលដៅរបស់យើងគឺចង់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មិនថាមកពីមជ្ឈដ្ឋានណាទេ អាចទទួលបានព័ត៌មានទាំងអស់ជាភាសារបស់ពួកគាត់ ហើយអាចចូលរួមនៅក្នុងបដិវត្តន៍ព័ត៌មានដែលមានក្នុងពិភពលោកពេលបច្ចុប្បន្ននេះ។
វីអូអេ៖ លោក Divon មានពាក្យអ្វីជាចុងក្រោយសម្រាប់អ្នកស្តាប់វីអូអេទេ?
Divon៖ ក្នុងលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំចង់ប្រាប់ថា ភរិយារបស់ខ្ញុំជាជនជាតិខ្មែរ។ ហើយពេលដែលខ្ញុំគិតដល់បេសកកម្មរបស់ក្រុមហ៊ុន Google នៅក្នុងប្រទេសកម្ពុជា ខ្ញុំតែងគិតដល់ម្តាយក្មេករបស់ខ្ញុំ។ គាត់ជាស្ត្រីមួយរូបដែលមានបញ្ញានិងសមត្ថភាព តែដូចពលរដ្ឋខ្មែរភាគច្រើនដែរ គាត់ចេះតែភាសាខ្មែរទេ ដែលនេះធ្វើឲ្យគាត់មិនអាចប្រើអ៊ីនធឺណិតដើម្បីទទួលព័ត៌មានដ៏សន្ធឹកសន្ធាប់ដែលមាន។ ខ្ញុំបានតាំងចិត្ត បេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំគឺដោះស្រាយបញ្ហានេះ ដើម្បីឲ្យម្តាយក្មេកខ្ញុំអាចប្រើប្រាសអ៊ីនធឺណិតបានដូចអ្នកដទៃដែរ។ នេះជាការប៉ងប្រាថ្នារបស់ខ្ញុំ៕