ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ Facebook និង Twitter អំពី​ការបោះឆ្នោត​នៅ​អាមេរិក


[Scroll down for English]

ប្រិយមិត្ត​អ្នក​ស្តាប់​ជា​ទី​មេត្រី!

វីអូអេ​នឹង​ធ្វើ​ការ​ផ្សាយ​នូវ​ព័ត៌មាន​ដោយ​ផ្ទាល់​តាម​បណ្តាញ​សង្គម Facebook និង Twitter​ ជា​លើក​ដំបូង អំពី​ព្រឹត្តិការណ៍​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទីអង្គារ​ទី​០៦ ខែ​វិច្ឆិកា (ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា) ដោយ​មាន​ផ្សាយ​នូវ​លទ្ធផល​ដំបូងៗ។ សូម​តាម​ដាន​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​របស់​យើង​ខ្ញុំ ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស។ ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​បាន​ចូល​ជា​សមាជិក​វីអូអេក្នុង​បណ្តាញ​សង្គម​ទេ សូម​អញ្ជើញ​ចូល​ទៅ​កាន់​គេហទំព័រ facebook.com/voakhmer រួច​ចុច​ពាក្យ “Like” និង​គេហទំព័រ twitter.com/voakhmer (@voakhmer) រួច​ចុច​ពាក្យ “Follow”។​

នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត យើង​ខ្ញុំ​ក៏​ចង់​បាន​ការ​ចូល​រួម​ពី​ប្រិយមិត្ត​ផង​ដែរ ទាំង​ប្រិយមិត្ត​នៅ​ប្រទេស កម្ពុជា ប្រិយមិត្ត​ខ្មែរ​អាមេរិកាំង​ដែល​ចូល​រួម​ការ​បោះឆ្នោត និង​ប្រិយមិត្ត​នៅ​គ្រប់​ទិសទី។ ប្រសិន​បើ​ប្រិយមិត្ត​មាន​សំណួរ ឬ​ព័ត៌មាន​ពី​សហគមន៍​របស់​អ្នក ជា​រូបភាព និង​វីដេអូ​ទាក់ទង​នឹង​ការ​បោះឆ្នោត សូម​ចែក​រំលែក​ជាមួយ​វីអូអេ ដោយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម Facebook និង Twitter ឬ​ផ្ញើ​តាម​អ៊ីម៉េល​មក​កាន់​អាស័យដ្ឋាន khmer@voanews.com។ សូម​ប្រិយមិត្ត​ភ្ញាប់​មក​ជាមួយ​នូវ​ឈ្មោះ អាស័យដ្ឋាន​ Twitter (បើ​មាន) និង​ទី​កន្លែង​ដែល​ប្រិយមិត្ត​ផ្ញើ​មក (ប្រសិន​បើ​រស់​នៅ​សហរដ្ឋ​អាមេរិក សូម​ប្រាប់​ឈ្មោះ​រដ្ឋ) ឬ​ផ្ញើ​មក​តាម​ Twitter ដោយ​ប្រើ hashtag #voakhmer2012@voakhmer។​ យើង​ខ្ញុំ​នឹង​ជ្រើស​រើស​យក​សំណួរ​និង​ព័តមានមួយ​ចំនួនដែលប្រិយមិត្ត​ផ្ញើ​មក យក​មក​ផ្សាយ​ក្នុងបណ្តាញ​សង្គម​របស់​យើង​ខ្ញុំ។

ដើម្បី​ទទួល​ព័តមាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការ​ផ្សាយ​ពិសេស​នេះ សូម​ចូល​មក​កាន់​ទំព័រ​នេះ​ជា​ថ្មី ឬ​ចូល​ទៅ​ទំព័រ​បណ្តាញ​សង្គម​របស់​វីអូអេ។ សូម​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក!


Dear VOA Khmer fans:

VOA Khmer will be conducting our first LIVE social media (Facebook, Twitter, Storify) news coverage of the US presidential election on November 6, 2012, with live updates on the latest election results. Please follow our coverage to get the latest news updates, in Khmer and English. If you are not yet connected to us on social media, please ‘like’ us at facebook.com/voakhmer and ‘follow’ us on twitter.com/voakhmer (@voakhmer).

On the election day, we would also love to hear from you – our fans in Cambodia, Cambodian-Americans who are going to vote in the US or from abroad, and fans worldwide . If you have questions, updates from your communities in photos or videos related to the election, please share with us on Facebook, Twitter, or email us at khmer@voanews.com. Email us your name, twitter account, and where you are writing us from (if in the US, let us know what state or whether you are an overseas voter) or tweet us using the hashtag #voakhmer2012 or handle @voakhmer. ​We will highlight your updates that we like.

Stayed tuned on Facebook and Twitter or check back on this page for the latest on our special coverage. Please share this info with your friends!


XS
SM
MD
LG