អ្នកបង្កើតកម្មវិធីក្នុងស្រុកជួយបង្កើនប្រជាប្រិយភាពកម្មវិធីសម្រាប់ទូរស័ព្ទ
កម្មវិធីកុំព្យូទ័រសម្រាប់ទូរស័ព្ទនិងឧបករណ៍ចល័តផ្សេងទៀត កាន់តែមានប្រជាប្រិយភាពឡើងនៅក្នុងប្រទេសកម្ពុជា។ លោក ប៊ុន ថារម្យ អ្នកជំនួយរបស់វីអូអេ និងជាអ្នកជំនាញខាងអ៊ីនធឺណិតនិយាយថា នៅប្រទេសកម្ពុជា កម្មវិធីពីបរទេសដូចជា Angry Birds Google Maps និង Facebook មានប្រជាប្រិយភាព ក៏ប៉ុន្តែអ្នកផលិតកម្មវិធីក៏កំពុងផលិតកម្មវិធីទូក្នុងស្រុកផងដែរ។ លោក សឹង សុផាត នៃវីអូអេ រាយការណ៍អំពីរឿងនេះសម្រាប់កម្មវិធី«សំឡេងឌីជីថល»។