ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​​ហ្គូហ្គល​ស្វែងរក​អ្នក​វិទ្យា​សាស្រ្ត​វ័យ​ក្មេង​នៅ​ទូទាំង​​ពិភព​លោក

Đức Giáo Hoàng cử hành Thánh lễ tại Zagreb, Croatia, ngày 5/6/2011.
Đức Giáo Hoàng cử hành Thánh lễ tại Zagreb, Croatia, ngày 5/6/2011.

ឧបករណ៍​រុក​រកក្នុង​ពិភពអ៊ីនធើណេត​ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា​ ហ្គូកហ្គល (Google) កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពិភព​លោក​ពិត​ប្រាកដ​ ដើម្បី​ស្វែង​រក​អ្នក​វិទ្យាសាស្រ្ត​ វិស្វករ​ និង​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ប្រកប​ដោយ​ទេព​កោសល្យ។ កាល​ពីពាក់​កណ្តាល​ខែ​មករា​នេះ ក្រុម​ហ៊ុន​នេះ​បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ការប្រកួត​ប្រជែង​ជា​សាកល​មួយ​សម្រាប់​សិស្សានុសិស្ស ដែល​មាន​អាយុ​ចន្លោះ​ពី​១៣​ទៅ​១៨ឆ្នាំ​ ដែល​មក​ពី​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោក។ នេះ​មិន​មែន​ជា​ការ​តាំង​ពិព័រណ៍​វិទ្យាសាស្រ្តធម្មតាមួយនោះ​ទេ។

នៅ​ក្នុង​អ្វី​ដែល​ប្រហែល​ជា​នឹង​ក្លាយ​ទៅ​ជា​គំរូ​នៃ​ការ​ប្រកួត​ប្រជែង​ក្នុងសតវត្សរ៍​ទី​២១​នេះ អ្នក​ប្រកួត​ប្រជែង​នៅ​ក្នុង​ពិព័រណ៍វិទ្យា​សាស្រ្ត​របស់​ ហ្គូក​ហ្គល មិន​ចាំ​បាច់​មាន​វត្តមាន​ផ្ទាល់នៅក្នុង​កន្លែង​តែ​មួយ​ដូច​គ្នា​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​គ្នា​នោះ​ទេ។

«ដើម្បី​ចូល​រួមបាន​ អ្នក​ត្រូវការត្រឹម​តែ ​អាចចូល​ទៅ​ប្រព័ន្ធ​អ៊ីនធើណេតបាន​ ​និងការ​ស្រមើ​ស្រមៃ»។

សហគ្រិន​ លោក ឌីន ខេមិន (Dean Kamen) ដែល​ជា​អ្នកបង្កើត​យាន​ជំនិះ​អគ្គីសនី​កង់​ពីរ​ដែល​អាច​រក្សា​ជំហរ​ដោយ​ខ្លួន​ឯង​បាន ឬ​ជា​ភាសា​អង់​គ្លេស​ហៅថា Segway (សេកវ៉េ) បានមាន​ប្រសាសន៍​ថា ការ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង មាន​លក្ខណៈងាយ​ស្រួល។

«អ្នកគ្រាន់​តែ​ចូល​ទៅអាស័យដ្ឋាន​គេហ​ទំព័រប្រកួត​ប្រជែង google.com/sciencefair។ អ្នក​រក​មើលទំព័រ​ដែល​ប្រាប់​អ្នក​អំពី​របៀប​ក្នុង​ការ​ចុះ​ឈ្មោះ។​ វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវមុខវិជ្ជាជា​ច្រើននៃ​ការ​ប្រកួត​ប្រជែង​ដែល​អ្នក​អាច​ចូលរួមបាន។ មុខវិជ្ជា​ទាំង​នេះ​មាន​លក្ខណៈទូលំ​ទូលាយ​ណាស់ ដែល​រួម​មាន ​រូបវិទ្យា​ ជីវវិទ្យា​ បរិស្ថាន​ និង​មុខវិជ្ជា​ផ្សេងៗ​ជា​ច្រើន​ទៀត។ បន្ទាប់​មក អ្នក​រៀប​ចំនិង​បង្កើត​ការ​ធ្វើ​ពិសោធន៍​របស់​អ្នក។ អ្នក​អាច​ចងក្រង​ដំណើរ​ពិសោធន៍​នេះតាម​របៀប​ណាក៏​បានតាម​តែ​អ្នក​ចង់​បាន​ ដែល​រួម​ទាំង​មាន​ជា​ឧទាហរណ៍​ ការចង់​ក្រងជា​វីដេអូ​តាមកម្មវិធី​ យូធូប​ (YouTube)។ អ្នក​ត្រូវ​បញ្ចប់​កិច្ចការ​នេះ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​សម្រាប់​ឲ្យក្រុមអ្នក​វិនិច្ឆ័យ»។

ក្រុមអ្នក​វិនិច្ឆ័យ​ទាំង​នោះនឹង​ប្រកាសឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​ធំ​ និង​ការ​ពិសោធន៍ល្អៗ​ជាង​គេ​ នៅ​ក្នុង​ប្រភទអាយុ​ជា​ច្រើន​ នៅ​ថ្ងៃ​ទី១១ខែ​កក្កដា។ លោក​ កាមែន​ និយាយ​ថា​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ដ៏ពិសេសៗ​មួយ​ចំនួន។

«រង្វាន់​ទាំង​នេះ​អស្ចារ្យ​ទេ? ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រជុំ​កោះ​ ហ្គាឡាផាហ្គោស (Galapagos Islands) ​ដំណើរ​កម្សាន្ត​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ថាម​ពល​នុយក្លេអ៊ែរកម្រិត​ខ្ពស់ ដែល​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា CERN ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស។ ចុះ​អ្នក​យល់​យ៉ាង​ណាដែរ បើក្រុម​ហ៊ុន​ ហ្គូកហ្គល​ ផ្តល់​អាហារូប​ករណ៍​ចំនួន​មួយ​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្រុមហ៊ុន​ផ្សេង​ទៀត​ផ្តល់​កម្មសិក្សា​ផ្សេងៗ? រង្វាន់​ទាំង​នេះ​គឺ​មិន​ធម្មតា​ទេ!»

លោក​ ខេមិន នឹងចូល​រួម​ជួយ​ជ្រើស​រើស​អ្នក​ឈ្នះ​រង្វាន់​ ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​ល្បីៗ​ និង​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​ផ្សេងៗ​ទៀត។

«តើ​ក្រុមអ្នក​វិនិច្ឆ័យ​នឹង​សម្លឹង​មើល​ទៅ​លើ​អ្វី​ខ្លះ? តើ​អ្វី​ដែល​នឹងជា​កត្តា​វិនិច្ឆ័យ​ និងភាព​លេច​ធ្លោ​របស់​បេក្ខជន​ ដែលធ្វើ​ឲ្យ​ក្រុមអ្នក​វិនិច្ឆ័យជ្រើសរើស​អ្នក​នោះ​ឲ្យទទួលរង្វាន់ធំៗ​ទាំង​នេះ?​ ខ្ញុំ​គិត​ថា​ ភាគ​ច្រើន​ គេ​នឹង​មើល​ទៅ​លើ​គំនិតស្រមើ​ស្រមៃ​ ការ​តស៊ូ​ព្យាយាម​ និង​ការ​ខិត​ខំ​ប្រឹងប្រែង ដែល​ពិត​ជា​នឹង​ធ្វើឲ្យ​ក្មេងៗ​ខ្លះលេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្មេងៗ​ទាំង​អស់​នោះ។ ប៉ុន្តែ​ខ្ញុំ​ក៏​សូមបញ្ជាក់ប្រាប់​ផង​ដែរ​ថា​ ក្មេងៗ​គ្រប់​រូប​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ​នឹងក្លាយទៅជា​អ្នក​ឈ្នះ ពី​ព្រោះ​ពួក​គេ​បាន​រៀនសូត្រ ពួក​គេ​ទទួលកម្លាំង​ជំរុញ​ចិត្ត​ ហើយពួក​គេ​បាន​ជួប​ជាមួយ​នឹង​ក្មេងៗ​ដទៃ​ទៀត»។

លោក​ ឌីន ខេមិន មាន​ប្រសាសន៍​ថា មាន​ហេតុ​ផល​ពីរ​យ៉ាង ដែល​លោកលើក​ទឹក​ចិត្ត​ឲ្យសិស្សានុសិស្ស​ ចូលរួម​នៅ​ក្នុងការ​ប្រកួត​ពិព័រណ៍វិទ្យាសាស្រ្ត​របស់​ហ្គូកហ្គល​នេះ។

«មូលហេតុ​ទី​មួយ​គឺ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ពីព្រោះ​ថា ការងារ​ដ៏​ល្អៗ​ជា​ច្រើន​នា​ពេល​អនាគត​ វិជ្ជាជីវៈ​ជា​ច្រើន​នា​ពេល​អនាគត ដែល​ក្មេងៗ​ទាំង​អស់​នេះ​នឹង​ចង់​ធ្វើ​និង​ចង់​បាន​នោះ​ នឹង​តម្រូវ​ឲ្យ​ពួក​គេ​ ​មាន​ជំនាញ​និង​ការ​យល់​ដឹង​អំពី​វិទ្យាសាស្រ្ត​និង​បច្ចេកវិជ្ជា។ ក៏​ប៉ុន្តែ​ពិភពលោក​ទាំង​មូល​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ដែរ​ ប្រសិន​បើ​ក្មេង​ច្រើន​បន្ថែម​ទៀត​ចូល​រួម​នៅ​ក្នុង​កិច្ចការ​នេះ​ ពី​ព្រោះ​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​បរិស្ថាន​សាកល​ បញ្ហាថាមពល​សាកល​ បញ្ហា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ដោយ​ចេរភាព​ និង​បញ្ហា​សុខភាព។ នៅ​ថ្ងៃ​អនាគត​ យើង​ត្រូវ​តែ​បង្កើតនូវ​ដំណោះស្រាយ​តាម​រយៈ​បច្ចេក​វិជ្ជា ​ចំពោះ​បញ្ហា​សាកល​ទាំងឡាយ ដែល​កាន់​តែ​រីក​ធំឡើងៗ​ជា​រៀង​រាល់​ថ្ងៃ »។

លោក​ ខេមិន មាន​សុទិដ្ឋិនិយម​ថា ទេព្យកោសល្យ​របស់​ក្មេងៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នា​ពេល​អនា​គត​បាន។ លោកលើក​ឡើង​ថា ពួក​គេ​មាន​ចំណេះ​ដឹង​ច្រើន​ជាង​ និង​មាន​ឧបករណ៍​ល្អៗ​ជាង​ជំនាន់​របស់​លោក។

«គួរ​ឲ្យស្តាយ​ កាល​ពេល​ខ្ញុំ​នៅ​ក្មេង ​មិន​មាន​ប្រព័ន្ធ​អ៊ីនធើណេត ហើយ​វា​ពិត​ជា​មិន​មាន​ កម្មវិធីហ្គូកហ្គល​ នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ខ្ញុំ​ក៏មាន​សំណាង​ល្អ​ដែរ​កាល​នោះ។ ខ្ញុំ​បាន​ចាប់​ផ្តើមពិសោធន៍ដោយ​ខ្លួនឯង​ជាមួយ​នឹង​បច្ចេកវិជ្ជាតាំង​ពី​តូច​ ហើយ​ខ្ញុំចាប់​ផ្តើម​ដឹង​អំពី​ឥទ្ធិពលខ្លាំងក្លា​របស់​បច្ចេកវិជ្ជា​ ក្នុង​ការ​អាច​ជួយដោះស្រាយ​បញ្ហាជាក់ស្តែង​នានា។ ខ្ញុំ​គិត​ថា​ កូន​ក្មេង​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​រស់​នៅ​ ក្នុង​សម័យកាលដ៏​គួរ​ឲ្យ​រំភើប​អស្ចារ្យ​មែនទែន។ មាន​ពេល​មួយ​នោះ​ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បាន​ព័ត៌មាន​និង​ចំណេះ​ដឹងអស្ចារ្យ​ទាំង​ឡាយ​ អ្នក​ត្រូវ​តែ​ដើរ​ទៅ​កាន់​កន្លែង​មួយ​ដើម្បីមើល​របស់នោះនៅ​ទីនោះ​ផ្ទាល់​ និង​ដើរ​ទៅ​កន្លែង​មួយ​ទៀតដើម្បីអាច​ទៅនិយាយ​ជាមួយក្រុម​អ្នក​ជំនាញ។ ប៉ុន្តែឥឡូវ​នេះ​ អ៊ីនធើណេត​បាន​ធ្វើ​ឲ្យ​ព័ត៌មាន​ទាំង​អស់​នោះ​ ចំណេះ​ដឹង​ទាំង​អស់​នោះ​ និង​មនុស្ស​ទាំង​អស់​នោះ​ អាចរក​បាន​ដោយ​ងាយសម្រាប់​មនុស្ស​គ្រប់​រូប»។

ការ​ចុះ​ឈ្មោះ​សម្រាប់ចូល​រួម​ប្រកួត​ប្រជែង​ពិព័រណ៍​វិទ្យាសាស្រ្តរបស់ហ្គូកហ្គល​នេះ​ នឹង​ត្រូវ​បាន​បើក​រហូត​ដល់​ថ្ងៃ​ទី​៤ខែមេសា។ អ្នក​បង្កើត​កម្មវិធី​នេះ​គឺ​ លោក​ ឌីន​ ខេមិន​ មាន​ប្រសាសន៍​ថា លោក​ទន្ទឹង​រង់​ចាំចង់​ជួប​ជាមួយ​នឹង​ជ័យ​លាភីទាំង​នោះ​ជា​ខ្លាំង ដែល​ពួក​គេ​នឹង​ជាអនាគត​ជើងឯក​ខាងវិទ្យាសាស្រ្ត​ ហើយ​ដែលលោក​ទស្ស​ន៍​ទាយ​ថា​ ពួក​គេ​នឹង​ធ្វើ​ឲ្យពិភព​លោក​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​ជាងមុន​មួយ៕

ប្រែ​សម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG