ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Google ប្រើ​រូបមន្ត​កុំព្យូទ័រ​ដើម្បី​បកប្រែ​ព័ត៌មាន​លើ​អ៊ីនធឺណិត​ជា​ភាសា​ខ្មែរ


នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ស្វែង​រក​ព័ត៌មាន​តាម​អ៊ីនធឺណិត​ Google បាន​​សម្ពោធ​កម្មវិធី​​បកប្រែ​ភាសា​ខ្មែរ​របស់​ខ្លួន​​ដោយ​បញ្ចូល​ភាសា​ខ្មែរ​ជា​ភាសា​ទី​៦៦​ដែល​គេ​អាច​​​បកប្រែ​បាន​លើ​គេហទំព័រ​ Google Translate។ ក្រុមហ៊ុន Google និយាយ​ថា​ ការ​សម្ពោធ​នេះ​មាន​គោលដៅ​សំខាន់​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ចេះ​ភាសា​បរទេស​អាច​ទទួល​​​បាន​ព័ត៌មាន​​​ទាំង​ឡាយ​ដែល​មាន​លើ​អ៊ីនធឺណិត ដោយ​បក​ប្រែ​ដោយ​ស្វ័យប្រវត្តិ​ជា​ភាសា​ខ្មែរ។ នៅ​ពីរ​សប្តាហ៍​ក្រោយ​ការ​សម្ពោធ​​កម្មវិធី​ថ្មី​នេះ លោក សឹង សុផាត នៃ​វីអូអេ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក Divon Lan អ្នក​គ្រប់គ្រង​​​ផលិតផល​សម្រាប់​ទី​ផ្សារ​ថ្មី​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (Next Wave Emerging Markets) ដែល​​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​ប្រទេស​កេនយ៉ា ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ដំណើរការ​របស់​ប្រព័ន្ធ​នេះ ប្រតិកម្ម​អ្នក​ប្រើប្រាស់ និង​​​​​អ្វី​ដែល​កម្មវិធី​ផ្តល់​ឲ្យ​​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។

XS
SM
MD
LG