ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេងជំនាន់ថ្មី៖ ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួម​នយោបាយ​របស់​យុវជន ធ្វើឲ្យ​សង្គម​ខ្វះ​ប្រជាធិបតេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវជន គឺជា​ធនធាន​ដ៏ចាំបាច់​ក្នុង​ការកំណត់​អនាគត​របស់​ប្រទេស​ជាតិ​មួយ ហើយ​យុវជន​មាន​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត ដែល​ជា​មធ្យោបាយ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល និង​គោលនយោបាយ។ នៅ​កម្ពុជា យុវជន​មាន​ប្រមាណជា​៦០​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ ២០១៧ ធ្វើឲ្យ​យុវជន​មួយ​ចំនួន​លែង​ចង់​ខ្វាយ​ខ្វល់​នឹង​នយោបាយ ហើយ​ថា ការបាត់បង់​ចំណាប់​អារម្មណ៍​ចូលរួម​នយោបាយ​របស់​យុវជន​ធ្វើឲ្យ​សង្គម​ខ្វះ​ប្រជាធិបតេយ្យ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២១ កុម្ភៈ ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG