ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ តុលាការ​អន្តរជាតិ​ចាត់​វិធានការ​លើ​លោក ​Putin ​រឿង​ឧក្រិដ្ឋកម្ម​សង្ក្រាម​លើបទ​ចោទ​ឈ្លានពាន​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទោះរុស្ស៉ី ​មាន​អំណាច​ «វេតូ»​ និង ​អំណាច​«នុយក្លេអ៊ែរ»​ ដែល​ពិភពលោក​ខ្លាចមែន​ តែ​តុលាការ​អង្គការ​សហប្រជាតិ​និង​តុលាការ​អន្តរជាតិ​ផ្សេងៗ​ទៀត​កំពុង​ចាត់​វិធានការ​លើ​មេដឹកនាំ​រុស្ស៉ី ​ពីបទ​ចោទ​ប្រកាន់​សង្ស័យ​ថា​សកម្មភាព​រស្ស៉ី​នេះ​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ក្នុង​ពេល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ចាប់តាំង​ពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា ​សេង ធារី ​អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស ​និង ​ច្បាប់​ នៅ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរូម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ ហេឡូ វីអូអេ (Hello VOA) ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី៣១​ ខែមីនា​ ឆ្នាំ២០២២​ ពី​រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដោយ​លោក​ សុខ ខេមរា ​នៃ​ វីអូអេ៕​ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG