ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស្តី​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ឈ្នះ​ពាន​រង្វាន់​គេហទំព័រ


រូបភាព​​ថត​ពី​គេហទំព័រ​​វិទ្យាស្ថាន​ស្លឹករឹត។
រូបភាព​​ថត​ពី​គេហទំព័រ​​វិទ្យាស្ថាន​ស្លឹករឹត។

ពានរង្វាន់​ W3 Award ​តំណាង​ឲ្យ «ភាព​ល្អ​ប្រសើរ​ផ្នែក​ច្នៃ​ប្រឌិត​នៅ​លើ​គេហទំព័រ» ត្រូវ​បាន​ជ្រើសរើស​ដោយ​វិទ្យាស្ថាន​ Academy of Interactive and Visual Arts។

វិទ្យាស្ថាន​ស្លឹករឹត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ក្រុម​អ្នកស្រាវជ្រាវ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ទូទាំង​ពិភពលោក បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់​គេហទំព័រ​របស់​ខ្លួន​ពី​សមាគម Web Marketing Association។

ពានរង្វាន់​ W3 Award ​តំណាង​ឲ្យ «ភាព​ល្អ​ប្រសើរ​ផ្នែក​ច្នៃ​ប្រឌិត​នៅ​លើ​គេហទំព័រ» ត្រូវ​បាន​ជ្រើសរើស​ដោយ​វិទ្យាស្ថាន​ Academy of Interactive and Visual Arts។

លោក ឆាំង យុ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ដឹកនាំ​វិទ្យាស្ថាន​មួយ​នេះ​ បាន​និយាយ​ថា គោលដៅ​របស់​វិទ្យាស្ថាន​គឺ​ការសម្របសម្រួល​អ្នក​ដែល​ត្រូវការ​ការអប់រំ​និង​ការស្រាវជ្រាវ​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ដើម្បី​រារាំង​មិន​ឲ្យ​អំពើ​នេះ​កើត​ឡើង​សារជាថ្មី​ទៀត។

លោក​បាន​បន្ត​ថា វា​ស្ថិត​នៅ​ក្រោម​បរិបទ​ខាង​លើ​ដែល​គេហទំព័រ​នោះ​ត្រូវ​បាន​បង្កើត​ឡើង។

«គេហទំព័រ​នោះ​ត្រូវ​តែ​បង្កើត​ឡើង​នៅ​ក្នុង​បែប​ផែន​យ៉ាង​ប្រសើរ​បំផុត​មួយ​ ដើម្បី​ផ្តល់​ការគោរព​ដល់​ជន​ដែល​បាន​បាត់បង់​ជីវិត»។

គេហទំព័រ​របស់​វិទ្យាស្ថាន​នេះ​ត្រូវ​ការ​រយៈពេល​ប្រាំ​មួយ​ខែ​ដើម្បី​ចេញ​ជា​រូបរាង​ ដែល​នៅ​ក្នុង​គេហទំព័រ​នោះ​រួម​មាន​ ទស្សនៈ​អំពី​បញ្ហា​ស្រ្តី បរិស្ថាន និង​វប្បធម៌​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

គេហទំព័រ​នេះ​មាន​គោលដៅ​ទំនាក់ទំនង​ជាមួយ​នឹង​សាធារណជន។ លោក ឆាំង​ យុ បាន​ថ្លែង​ថា «វា​ដូចជា​មនុស្ស ដែល​និយាយ​ជា​មួយ​យើង​បាន»។

រចនាសម្ព័ន្ធ​របស់​គេហទំព័រ​រួម​មាន​រូបថត​ ១០​សន្លឹក​ដែល​ថត​ពី​ប្រាំបួន​ខេត្ត ហើយរូបថត​ទាំង​នោះត្រូវ​បាន​ជ្រើសរើស​ពី​រូបថត​ចំនួន​៤.០០០​ សន្លឹក​ ដែលបង្ហាញ​ពី​ស្ថាបត្យកម្ម​បុរាណ​ពី​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ​ក៏​ដូចជា​ស្រូវ ​កុមារ ​និង​ដើម​ស្រឡៅ​ជា​ដើម។ រចនា​សម្ព័ន្ធ​របស់​គេហទំព័រ​ក៏​បាន​រួម​បញ្ចូល​នូវ​រចនា​សម្ព័ន្ធ​របស់​វិទ្យាស្ថាន​ផ្ទាល់​ ពី​ស្ថាបត្យករ​ឈ្នះ​ពាន​រង្វាន់​លោ​ស្រី Zaha Hadid ផងដែរ។

​នៅ​លើ​គេហទំព័រ​នោះ​លោក ឆាំង យុ បាន​បន្សល់​ទុក​នូវ​សារ​មួយ​ថា៖

«សង្គម​មួយ​មិន​អាច​ស្គាល់​ខ្លួន​ឯង​បាន​ទេ ​ប្រសិន​ណា​បើ​សង្គម​នោះ​គ្មាន​ការ​ចងចាំ​ពិត​ប្រាកដ​មួយ​របស់​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ឯង»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG