ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ចាប់​ផ្តើម​រុះរើ​ជំរំ​ជន​ភៀស​ខ្លួនឈ្មោះ​​ព្រៃ​ស្បាត ក្នុង​ក្រុង ​Calais


ប៉ូលិស​ប្រឆាំង​កុប្បកម្ម​បារាំង​រក្សា​សន្តិសុខ​នៅ​ជិត​ជំរំ​ស្នាក់​អាស្រ័យ​ដែល​ត្រូវ​បាន​ដុត​ចោល​ ក្នុង​ថ្ងៃ​ទី២​នៃ​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​កន្លែង​ផ្សេង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា។
ប៉ូលិស​ប្រឆាំង​កុប្បកម្ម​បារាំង​រក្សា​សន្តិសុខ​នៅ​ជិត​ជំរំ​ស្នាក់​អាស្រ័យ​ដែល​ត្រូវ​បាន​ដុត​ចោល​ ក្នុង​ថ្ងៃ​ទី២​នៃ​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​កន្លែង​ផ្សេង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា។

កាល​ពី​ថ្ងៃអង្គារ​ ពួក​កម្មករ​បាន​ចាប់​ផ្តើម​រុះរើ​ជំរំ​ព្រៃ​ស្បាត​ដែល​ភាសាអង់គ្លេស​ហៅថា​ Jungle camp ​នៅ​ក្នុង​ក្រុង​ Calais ​នៃ​ប្រទេស​បារាំងដែល​ជា​ផ្នែក​មួយ​នៃ​ផែនការរបស់​រដ្ឋាភិបាល​បារាំង​ដើម្បី​បំបាត់​អ្វី​ដែល​បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​មួយ​នៃ​វិបត្តិ​ជន​ភៀស​ខ្លួន​នៃ​ទ្វីប​អឺរ៉ុប។​

ពួក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​បាន​ឡើង​ជិះ​ឡាន​ក្រុង​ នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​កិច្ច​ប្រតិបត្តិការ​ធំ​មួយ​ដើម្បី​បញ្ជូន​មនុស្ស​ប្រមាណ​៦​ពាន់​នាក់​ឱ្យ​ទៅ​រស់​នៅ​ជា​ថ្មី​នៅ​ក្នុង​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​នៅ​កន្លែង​ឯទៀត​ក្នុង​ប្រទេស​បារាំង។

មនុស្ស​ជាង​១៩០០​នាក់​បាន​ចាក​ចេញ​ពី​ជំរំ​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​មុន​ពេល​មាន​ការ​បំផ្លាញ​ទី​ជម្រក​ និង​កន្លែង​បរិភោគ​អាហារ​បណ្តោះ​អាសន្ន​នៅ​ក្នុង​ជំរំ​នេះ។​ មានយុវជន​អាយុ​តិច​ជាង​១៨ឆ្នាំ​យ៉ាង​តិច​ណាស់​៨០០នាក់​បាន​រស់​នៅ​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​កុងតាន័រ​សម្រាប់​ដាក់​ទំនិញ​ក្នុង​កប៉ាល់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ជំរំ​នេះ​ ដែលក្រុម​គ្រួសារ​ជា​ច្រើន​ធ្លាប់​រស់​នៅ​ទី​នោះ។

លោក​ Stephane Duval​ នាយក​នៃ​មជ្ឈមណ្ឌល​នេះ​បាន​និយាយ​ថា​មាន​យុវជន​៤០០​នាក់​បាន​ត្រូវ​បញ្ជូន​មក​កាន់​ទី​នេះ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មាន​គោល​ដៅ​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​ពួក​យុវ​ជន​អាយុ​តិច​ជាង​១៨​ឆ្នាំ​ចំនួន​១ពាន់​នាក់​មិន​ឱ្យ​ហួស​ពី​ដំណាច់​ថ្ងៃ​អង្គារ​នេះ។

លោក​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​បារាំង​ Bernard Gazeneuve ​បាន​មាន​ប្រសាសន៍​ថា​ ពួក​យុវ​ជន​អាយុ​តិច​ជាង​១៨ឆ្នាំ​ទាំង​អស់​ដែល​មានគ្រួសារ​ក្នុង​ប្រទេស​អង់គ្លេស​ នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ដោយ​ឆ្លង​កាត់​ច្រកសមុទ្រ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស។

ប្រទេស​អង់គ្លេស​បាន​ទទួល​យក​ពួក​យុវជន​ជំទង់​ជិត​២០០​នាក់​កាល​ពី​សប្តាហ៍​មុន​ ក៏​ប៉ុន្តែ​ការ​ផ្ទេរ​មនុស្ស​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG